ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ចៅ​មិន​យក​មាន់​ទុក ​លោកតា​ប្រើ​កណ្ដាប់ដៃ​ដែក​ដាល់​ចៅ​មួយ​ដៃ​ប៉ោង​ថ្គាម ​ហើយ​ទាញ​កាំបិត​គំរា.ម​​ទៀត

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ផង បុរស​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កណ្ដាប់ដៃ​ដែក​ដាល់​ទៅ​លើ​ចៅប្រុស វ័យ​១៤​ឆ្នាំ បណ្ដាល​ឲ្យ​ប៉ោង​ថ្គាម​ម្ខាង រួច​ទាញ​កាំបិតប៉័ងតោ ដេញ​គំ​រា​.​ម​ស​ម្លា​.​ប់​ចៅ​ថែម​ទៀត ដោយ​គ្រាន់តែ​ខឹង​នឹង​ចៅ…

ខេត្តបាត់ដំបង ៖ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ផង បុរស​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កណ្ដាប់ដៃ​ដែក​ដាល់​ទៅ​លើ​ចៅប្រុស វ័យ​១៤​ឆ្នាំ បណ្ដាល​ឲ្យ​ប៉ោង​ថ្គាម​ម្ខាង រួច​ទាញ​កាំបិតប៉័ងតោ ដេញ​គំ​រា​.​ម​ស​ម្លា​.​ប់​ចៅ​ថែម​ទៀត ដោយ​គ្រាន់តែ​ខឹង​នឹង​ចៅ ចាប់​មាន់​ហើយ​មិន​ព្រមយក​ទៅ​ទុក ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​របស់​សមត្ថកិច្ច ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អំពើ​ហិ​.​ង្សា​ដ៏​កម្រោល​រវាង​តា និង​ចៅ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៤ ខែកញ្ញា នៅ​ភូមិ​បឹង​ត្របែក ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។ ជនសង្ស័យ​ឈ្មោះ ស៊ុំ ស៊ុន អាយុ​៦២​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ តយ មក​រា ហៅ តូ អាយុ​១៤​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​នៅ​ភូមិ ឃុំ​កើតហេតុ ។

របាយការណ៍​បាន​បញ្ជាក់​ថា កុមា​រា តយ មក​រា រង​របួស​ប៉ោង​លើ​ថ្គាម​ខាងឆ្វេង ដោយសារ​កណ្ដាប់ដៃ​ដ៏​មហិមា​ជីតា​ប្រមឹក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ុំ ស៊ុន ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ប្រើ​ចៅប្រុស​ឲ្យ​ចាប់​មាន់​យក​ទៅ​ទុក តែ​ចៅ​ហាក់​ធ្វើ​មិនដឹងមិនឮ ខឹង​ចៅ​ពេក​ក៏​ស្ទុះ​ទៅ​ដាល់​ចៅ​មួយ​ដៃ​ចំ​លើ​ថ្គាម​បន្តិច បណ្ដាល​ឲ្យ​ហើម​ប៉ោង​តែ​ម្ដង ។ មិនតែប៉ុណ្ណោះ ក្រោយ​វា​.​យ​ចៅ​ឲ្យ​របួស​ហើយ ជន​ដៃដល់​រូប​នេះ​ក៏​បាន​ស្ទុះ​ទៅ​ទាញ​កាំបិតប៉័ងតោ ដេញ​ចៅប្រុស ជាមួយនឹង​សម្រែក​ខ្លាំង​ៗ​ថា​«​អញ​កា​.​ប់ស​ម្លា​.​ប់​អ្ហែង​ចោល​ម្ដង​» ធ្វើ​ឲ្យ​ចៅ​រឹតតែ​ភ័យរន្ធត់​រត់​ចោលផ្ទះ​រហូត​ដល់​យប់​ជ្រៅ​បន្តិច​ទើប​កុមា​រា​រូប​នេះ​លបចូល​ផ្ទះ​វិញ តែ​ជីតា​របស់​គេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការ​ស្រុក​រុក្ខ​គិរី ដើម្បី​សួរនាំ ។ ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ