ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្មេង​ទំនើង​បាន​០៤​នាក់ ក្នុង​ចំណា​ម​០៧​នាក់ ដែល​ព្រួត​វាយ​ជន​រង​គ្រោះ​ម្នាក់ នៅ​សួនច្បារ​មាត់ទន្លេ​វ៉ៃ​គោ

19 ម៉ោង មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​របាល​ក្រុង​ស្វាយ​រៀង តាម​ប្រ​ម៉ា​ញ់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​១​ក្រុម មាន​គ្នា​០៧​នាក់ ដែល​ធ្វើ​សកម្មភាព​អំពើ​ហិ​.​ង្សា ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ នៅ​សួនច្បារ​តា​បុល មាត់ទន្លេ​វ៉ៃ​គោ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​របាល​ក្រុង​ស្វាយ​រៀង តាម​ប្រ​ម៉ា​ញ់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​១​ក្រុម មាន​គ្នា​០៧​នាក់ ដែល​ធ្វើ​សកម្មភាព​អំពើ​ហិ​.​ង្សា ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ នៅ​សួនច្បារ​តា​បុល មាត់ទន្លេ​វ៉ៃ​គោ ក្រុង​ស្វា​រៀង បាន​ចំនួន​០៤​នាក់ និង​កំពុង​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់​ទៀត កំពុង​គេចខ្លួន ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ បាន​ធ្វើ​សកម្មភាព​ហិ​.​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨​និង​១៥​នាទី​យប់ នៅ​សួនច្បារ មាត់ទន្លេ​វ៉ៃ​គោ ស្ថិត​ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ដែល​ជា​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​រួម​គ្នា វាយ​ទៅ​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​រៀង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ តែ​រក​ពុំ​ឃើញ​។ លុះដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ទើប​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បន្ត រហូត​ឈាន​ដល់​ការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ បាន​ចំនួន​០៤​នាក់ រួម​មាន​៖

១.​ឈ្មោះ សុខ បារាំង ហៅ​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឡ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។
២.​ឈ្មោះ កៅ រតនៈ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តាណរ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។
៣.​ឈ្មោះ ទេព ដា​ណេ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។
និង​៤.​ឈ្មោះ សាន់ សុង​ជីវ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សុខ បារាំង ហៅ​ឡុ​ង​, ឈ្មោះ កៅ រតនៈ​, ឈ្មោះ ទេព ដា​ណេ និង​ឈ្មោះ សាន់ សុង​ជីវ៉ា បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន និង​បក្សពួក​០៣​នាក់​ទៀត គឺ​ឈ្មោះ ស្ទី​ង ឈ្មោះ ខ្មៅ និង​ឈ្មោះ ណុ​យ ពិតជា​បាន​រួម​គ្នា​ធ្វើ​សកម្មភាព វាយ​ទៅ​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ប្រាកដ​មែន​។ មូលហេតុ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ហុងដា​សង់​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២៤ គ្មាន​ក្បាំង​ខាង​មុខ មិន​ចាំ​ស្លាក​លេខ ជិះ​បុក​ម៉ូតូ​របស់​ពួក​ខ្លួន នៅ​ត្រង​ចំណុច​ស្រះ​វង់ ហើយ​ពួក​ខ្លួន ក៏​ជិះ​តាម​រក​រហូត​ដល់​ចំណុច​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង បាន​ប្រទះ​ឃើញ​អ្នក​ជិះ​ម៉ូតូ ដែល​មាន​ភិនភាគ​ដូច​ខាងលើ ក៏​នាំ​គ្នា​ចុះ​ទៅ​សួរនាំ និង​នាំ​គ្នា​វាយ​ទៅ​លើ​ជន​នោះ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជន​ស​ង្ស័​ទាំង​០៤​នាក់​ខាងលើ រួច​មក មន្ត្រី​ជំនាញ​ក៏​បាន​រាយការណ៍​សុំ​យោបល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន កសាង​សំណុំរឿង​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ