រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត(ដាវ) នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ រួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន៥នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ។
ជនសង្ស័យចំនួន៥នាក់ រួមមាន ៖
ទី១.ឈ្មោះ ប៉ាវ ស៊ីណាត
ទី២.ឈ្មោះ ថៃ ប៊ុនថន
ទី៣.ឈ្មោះ ឃឹម ដារ៉ាយុទ្ធ
ទី៤.ឈ្មោះ លន់ វិល្លៀម
និងទី៥.ឈ្មោះ ហេង គ្រីស្តាល់ ។
កម្លាំងនគរបាលខណ្ឌច្បារអំពៅ ដកហូតវត្ថុតាង មាន៖
-ដាវ ១ដើម
-កូនកាំបិតផ្គាក់ ១
-ម៉ូតូ ៣គ្រឿង ។
ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ។
សូមជម្រាបផងដែរថា ក្មេងទំនើ.ងមួយក្រុមមានគ្នាជិត១០នាក់ ប្រដាប់ដោយដាវកាំបិតបានធ្វើសកម្មភាពកា.ប់បំផ្លិញបំផ្លាញម៉ូតូរបស់ជនរងគ្រោះប្រុសស្រីពីរនាក់ បណ្ដាលឲ្យខូចខាតម៉ូតូចំនួនពីរគ្រឿង ហើយនាំគ្នីគ្នាគេចបាត់ស្រមោលអស់នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមុខផ្សារច្បារអំពៅផ្លូវ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះប្រុសស្រីពីរនាក់ បានជិះម៉ូតូចំនួនពីរគ្រឿង ម៉ាកស៊ុយសូគីនិច ពណ៌សលាយខៀវ និងមួយគ្រឿងទៀត ម៉ាកហុងដាស្កុបពី ពណ៌ក្រហម បានចេញពីផ្ទះមកទិញស្លាបមាន់ នៅមុខផ្សារច្បារអំពៅកន្លែងកើតហេតុ ខណៈពេលកំពុងអង្គុយទិញអង្គុយលេងផងនោះក៏ស្រាប់តែមានក្រុមក្មេងទំនើ.ងមួយក្រុម មានគ្នា៩នាក់នាក់ ជិះម៉ូតូចំនួនបីគ្រឿង បានមកដល់ធ្វើសកម្មភាព ដោយដាវកាំបិតកា.ប់បំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតម៉ូតូពីរគ្រឿង ហើយក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់តែម្ដង ។
បន្តិចក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំរួចហើយក៏បានណែនាំម្ចាស់ម៉ូតូទាំងពីរនាក់ដូចជា យកម៉ូតូ ដែលរងការខូចខាតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីសមត្ថកិច្ចលោកធ្វើការសួរនាំ ក៏ដូចជាដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមក្មេងទំនើ.ង ដែលជាអ្នកកា.ប់បំផ្លិញបំផ្លាញនោះចាត់ការតាមច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ