ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងអយ្យ​ការ​ចោទប្រកាន់លើ​បុរស​បើក​ឡាន​បុ.ក​.រះ.ស្លា.ប់.ឪពុក កូន​ ប្រពន្ធរ.បួ.ស

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​អ្នកបើកបរ​រថយន្ត ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ផ្លូវ​៦០​ម៉ែត្រ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​អ្នកបើកបរ​រថយន្ត ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ផ្លូវ​៦០​ម៉ែត្រ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ជា​ឪពុក​និង​កូន ហើយ​ប្រពន្ធ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម ។ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះ​ចរា​ចរណ៍​នោះ​ថា កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧​និង​៣៥​នាទី មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ចំណុចប្រសព្វ​ជាមួយ​ផ្លូវ​បេតុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ បង្ក​ឡើង​ដោយ​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បើកបរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BS-១០២៣ ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង មាន​កម្រិត​ជាតិ​អាល់កុល ០,៤៦ មិ​ល្លី​ក្រាម​/​លី​ត្រ ។

រថយន្ត​នេះ បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ចូល​ចំណែក​ផ្លូវ​នៃ​យាន​ម្ខាង​ទៀត ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១II-២៣៣០ បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​កូន​២​នាក់​ដែល​រួម​ដំណើរ​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​ប្រពន្ធ​ឈ្មោះ ន​ន ចន្ទល​ក្ខិ​ណា អាយុ​២៤​ឆ្នាំ ដែល​រួម​ដំណើរ​ជាមួយ​ដែរ​រង​របួល​ធ្ងន់ ។ ករណី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

​ក្រោយ​ពី​បាន​សាកសួរ និង​ពិនិត្យ​ភ័ស្តុតាង​នានា តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​អ្នកបើក
បរ​រថយន្ត​ឈ្មោះ សុខ សម្បត្តិ ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្ន​ដទៃ​ស្លាប់​និ​របួស តាម​បទ​ប្ប​ញ្ញ​តិ្ត​មាត្រា ៨៣ កថាខណ្ឌ​ទី​២ ចំណុច​«​ខ​» និង​«​គ​» និង​មាត្រា​៨៥ កថាខណ្ឌ​ទី​២ ចំណុច​​«​ខ​» និង​«​គ​» នៃ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ ទទួលទោស​តឹង​រឹង​បំផុត​ឯកឧត្តម សេង ឌី​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ច្បាស់​ៗ​ថា អ្នក​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ មិន​អាច​រួចខ្លួន​ដោយ​ការ​បង់លុយ​នោះ​ទេ គឺ​ត្រូវ​តែ​ទទួលទោស​ខាង​ព្រហ្មទណ្ឌ​យ៉ាង​តឹង​រឹ​ុ​ង​បំផុត ។ ឯកឧត្តម​រដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​«​លទ្ធផល​រយៈពេល​១​ឆ្នាំ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ជំរុញ​និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​» កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមក​រា ឆ្នាំ​២០២៥​កន្លង​ទៅ ។

នៅ​ក្នុង​សំណុំរឿង​ចរាចរណ៍ គណៈកម្មាធិការ​ដឹកនាំ​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ បាន​ពិនិត្យ​ឃើញ​ផង​ដែរ នូវ​ការ​អនុវត្ត​អស់​រយៈពេល​មួយ​ឆ្នាំ​មកនេះ គឺ​ការ​ដោះស្រាយ​សំណង​ជូន​ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ និង​យ៉ាង​ឆាប់រហ័ស ។​ឯកឧត្តម​សង្កេត​ឃើញ​ថា អ្នក​ដែល​បង្ក​គ្រោះថ្នាក់​ចរា​ចរណ៍​​បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត ហើយ​មាន​ឆន្ទៈ​ទទួលខុសត្រូវ​របស់​ពួក​គេ​យ៉ាង​ឆាប់រហ័ស ក្នុង​ការ​សង​សំណង​ទៅ​ជន​រង​គ្រោះ​នោះ គឺ​នៅ​តែ​មាន​ចំនួន​ច្រើន ទោះបីជា​ដឹង​ថា មិន​អាច​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ