ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជោគ​ជាំ​​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ​ទឹកជន់លិចផ្លូវ​មួយ​ចំនួន​​ក្នុង​ខេត្តស្ទឹងត្រែង​

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ខេត្តស្ទឹងត្រែង​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ភូមិភាគ​ឥ​សាន្ត និង​ជាប់​ប្រទេស​ជិតខាង ដែល​កំពុង​រក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់ព្យុះ​និង​ការ​ធ្លាក់​ភ្លៀង​ជោគ​ជាំ​បណ្ដាល​ឲ្យ​មានការ​ជន​លិច​ហេដ្ឋារចនាសម្ព័ន្ធ​ដោយសារ​ជំនន់​ទឹកភ្លៀង ។ ជាមួយ​គ្នា​នេះ​ខេត្តស្ទឹងត្រែង​ក៏​បាន​ជះ​ឥទ្ធិពល​នៅ​ចំហាយ​គ្រោះ​ធម្មជាតិ​នេះ​ផង​ដែរ ដោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​មានការ​ធ្លាក់​ភ្លៀង​ជោគជាំ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​នៅ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ន​ក្នុង​ថា​ឡា​បរិ​វ៉ា​ត់​មួយ​ចំនួន តែ​មិន​បណ្ដាល​ឲ្យ​រង​គ្រោះ​ធ្ងន់ធ្ងរ​នោះ​ឡើយ។ លោក…

ខេត្តស្ទឹងត្រែង​៖ ខេត្តស្ទឹងត្រែង​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ភូមិភាគ​ឥ​សាន្ត និង​ជាប់​ប្រទេស​ជិតខាង ដែល​កំពុង​រក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់ព្យុះ​និង​ការ​ធ្លាក់​ភ្លៀង​ជោគ​ជាំ​បណ្ដាល​ឲ្យ​មានការ​ជន​លិច​ហេដ្ឋារចនាសម្ព័ន្ធ​ដោយសារ​ជំនន់​ទឹកភ្លៀង ។

ជាមួយ​គ្នា​នេះ​ខេត្តស្ទឹងត្រែង​ក៏​បាន​ជះ​ឥទ្ធិពល​នៅ​ចំហាយ​គ្រោះ​ធម្មជាតិ​នេះ​ផង​ដែរ ដោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​មានការ​ធ្លាក់​ភ្លៀង​ជោគជាំ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​នៅ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ន​ក្នុង​ថា​ឡា​បរិ​វ៉ា​ត់​មួយ​ចំនួន តែ​មិន​បណ្ដាល​ឲ្យ​រង​គ្រោះ​ធ្ងន់ធ្ងរ​នោះ​ឡើយ។

លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​លោក​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា​៖​នៅ​ស្រុកថា​ឡា​បរិ​វ៉ា​ត់​មួយ​គោលដៅ​ទេ​ដែល​កំពុង​ជន​លិច​នោះ​ដោយសារ​ជំនន់​ទឹកភ្លៀង តែ​ការ​ជន់​លិច​នេះ​រយៈពេល​ខ្លី​ប្រសិនជា​ប៉ុន្មាន​ថ្ងៃនេះ​អត់មាន​ភ្លៀង ទឹកនឹង​ហូ​ចូល​ទន្លេ​វិញ​។

លោក ម៉ែ​ន គុង នាយ​រង​រដ្ឋបាល​ខេត្ត​និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ដែរ​ថា​៖​ទាក់ទង​ទៅ​នឹង​រឿង​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​របស់​យើង​ក៏​រង​ឥទ្ធិពល​ដែរ​នៅក្នុង​នោះ​មាន​ផល​ប៉ះពាល់​មួយ​ផ្នែក ភាគច្រើន​ប៉ះពាល់​ទៅ​លើ​ហេ​ដ្ឋា​រចនា
សម្ព័ន្ធ​និង​ផ្ទៃដី​បង្កបង្កើន​ផល​ខ្លះ​ដែលធ្លាប់​ជួប​ប្រទះ​កន្លង​មក គឺ​នៅ​ឃុំ​ស្រែឫស្សី ឃុំ​អូ​រី ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​ផល​ប៉ះពាល់​នេះ​មួយ​ចំនួន​តូច​ទេ ហើយ​ទឹក​ក៏​បាន​ឡើង​ហ៊ា​ហូរ​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​និង​មួយ​ចំនួន​ទៀត​ប៉ះពាល់​ដល់​ដំណើរការ​ប្រកបមុខរបរ​និង​ការ​ធ្វើ​ដំណើរ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​បី​ក្រៅពី​នោះ​នៅ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​នៅឡើយ​ទេ​ ។​

យោង​តាម​របាយការណ៍​របស់​លោក លំ សេរី​គុត ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា​គិត​ត្រឹម​រសៀល​ម៉ោង​២​និង​០០​នាទី​ថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ២០២៤​ កំពស់​ទឹកទន្លេ​មេគង្គ (​កំពស់​ប្រកាស​អាសន្ន ១១.៣០ ម​)

១-​នៅ​ស្ថានីយ៍ ស្ទឹង​ត្រែង
-ម្សិលមិញ​កំពស់ ៧.៩៤ ម
-​ថ្ងៃនេះ​កំពស់ ៨.៧៩ ម
-​កំពស់​ទឹក​ឡើង ០.៨៥ ម
-​កំពស់​ទឹក​ប្រុង​ប្រយ័ត្ន ១០.៧០ ម
កំពស់​ទឹក​ទន្លេសេសាន
(​កំពស់​ទឹក​ប្រកាស​អាសន្ន​១០.៥០​ម​)

២-នៅ​ស្ថានីយ៍​សេ​សាន
-ម្សិលមិញ​កំពស់ ៦.០២ ម
-​ថ្ងៃនេះ​កំពស់ ៧.១៤ ម
-កំពស់​ទឹក​ឡើង ១.១២ ម
-កំពស់​ទឹក​ប្រុង​ប្រយ័ត្ន ៩.៩០ ម
កំពស់​ទឹក​ទន្លេសេកុង
(​កំពស់​ទឹក​ប្រកាស​អាសន្ន ១២ ម​)

៣-​ស្ថានីយ៍​សៀម​ប៉ា​ង
-ម្សិលមិញ​កំពស់ ៥.៣៩ ម
-ថ្ងៃនេះ​កំពស់ ៦.៤៤ ម
-កំពស់​ទឹក​ឡើង ១.០៥ ម
-កំពស់​ទឹក​ប្រុង​ប្រយ័ត្ន ១១.៥០​ម

ប្រសិនបើ​ភ្លៀង​បន្ត​ធ្លាក់​ទឹកនឹង​ហក់​ឡើង ទោះបី​យ៉ាងណា​រដ្ឋបាល​ខេត្ត
កំពុង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ទៅលើស​ភាព​បច្ចុប្បន្ន​និង​ចំពោះ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ