ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ២២​នាក់​ ពាក់ព័ន្ធ​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​ៗ​គ្នា

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ជនសង្ស័យ​២២​នាក់​ត្រូវ​បាន​កម្លាំង​គ​របាល​នៅ​តាម​បណ្តាល​នៃ​អធិការដ្ឋាន​នានា​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ហើយ​យក​មក​បង្ហាញ​មុខជា​សារ​ណះ​រួម​គ្នា​កាល​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។ តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានអោយ​ដឹង​ថា ដោយ​មាន​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក​ជួន…

រាជធានី​ភ្នំពេញ ៖​ ជនសង្ស័យ​២២​នាក់​ត្រូវ​បាន​កម្លាំង​គ​របាល​នៅ​តាម​បណ្តាល​នៃ​អធិការដ្ឋាន​នានា​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ហើយ​យក​មក​បង្ហាញ​មុខជា​សារ​ណះ​រួម​គ្នា​កាល​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។

តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានអោយ​ដឹង​ថា ដោយ​មាន​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ​អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ព្រហ្ម ទណ្ឌ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​អធិការដ្ឋាន​ទាំង ១៤ តែងតែ​ចុះ​ល្បាត ពួនស្ទាក់​ជា​ប្រចាំ ក្នុង​មូលដ្ឋាន​ដើម្បី​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ផ្សេង​ៗ ដើម្បី​រក្សា​អោយ​បាន​នូវ​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

នគរបាល​បន្ត​ទៀត​ថា រយះ​ពេល​ប៉ុន្មាន​ថ្ងៃនេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ ដោយ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​មាន​ជ័យ ខណ្ឌចំការមន ខណ្ឌ​៧​មក​រា ខណ្ឌដូនពេញ និង អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជនសង្ស័យ ២២​នាក់ ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ៗ​គ្នា មាន​ដូច​ជា លួច ឆក់ ប្លន់ គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជាដើម ។

នគរបាល​ព្រហ្មទណ្ឌ​ការិយាល័យ​កំរិត​ស្រាល បាន បញ្ជាក់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ២២​នាក់ គឺ​មាន ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​ករណី​ធាក់​ប្លន់ និង ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បានកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ ស្រាវជ្រាវ​ប​ង្ក្រា​បាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាម​នីតិវិធី ។ ចំពោះ​ជនសង្ស័យ​ផ្សេង​ៗ​ទៀត ត្រូវ​បាន​អធិការដ្ឋាន​ខណ្ឌ​ដែល​ជា​ម្ចាស់​ករណី​ជា​អ្នក​កសាង​សំនុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ