ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ខាងលិច​ផ្សារ​ដេប៉ូ​ ខណៈម្ចាស់សង្ស័យករណីមួយ​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​និង​គ្រឿង​ជ័រ​ផ្សេង​ៗ​នៅ​ខាងលិច​ផ្សារ​ដេប៉ូ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្ទះ​លេខ 38c ផ្លូវ​លេខ ១៦២…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​និង​គ្រឿង​ជ័រ​ផ្សេង​ៗ​នៅ​ខាងលិច​ផ្សារ​ដេប៉ូ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្ទះ​លេខ 38c ផ្លូវ​លេខ ១៦២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពី​កន្លែង​ស្តុក គ្រឿងបន្លាស់​រថយន្ត​នៅ​ជាន់​ទី​១ នៃ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត​។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១៣ គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដា​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា សម្ភារៈ​គ្រឿងបន្លាស់​រថយន្ត គ្រឿង​ជ័រ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​រង​ការ​ខូចខាត​តែ​ពុំ​បណ្ដា​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។

ទាក់ទិន​នឹង​ការ​កើត​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​។​ទោះបីជា​យ៉ាងណា​បើ​តាម​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ថា​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ