ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ជំទង់​ម្នាក់​ជិះ​ម៉ូតូ​ទៅ​លេង​មិត្តភក្ដិ ត្រូវ​ឡាន​ដឹក​ប្រេង​​បុ.ក​ពីក្រោយ​ និងកិ.ន​អូស​ច្រើន​ម៉ែត្រ​លើផ្លូវព្រៃស

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​សុំ​ម្ដាយ​ទៅ​លេង​មិត្តភក្ដិ លុះ​បានការ​អនុញ្ញាត​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ស្កាត់​ទៅ​រក​ជួប​មិត្តភក្ដិ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​ផង​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​នៅ​តាម​ផ្លូវ ។ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​យី​ឌុ​ប​ដឹក​ប្រេង​១​គ្រឿង បាន​បើក​បុក​ពីក្រោយ​រួច​កិន​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ជំទង់​ខាងលើ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្រោម​កង់​រថយន្ត រីឯ​ម៉ូតូ​ក៏​បាន​ជាប់​ក្រោម​រថយន្ត​នោះ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​សុំ​ម្ដាយ​ទៅ​លេង​មិត្តភក្ដិ លុះ​បានការ​អនុញ្ញាត​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ស្កាត់​ទៅ​រក​ជួប​មិត្តភក្ដិ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​ផង​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​នៅ​តាម​ផ្លូវ ។ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​យី​ឌុ​ប​ដឹក​ប្រេង​១​គ្រឿង បាន​បើក​បុក​ពីក្រោយ​រួច​កិន​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ជំទង់​ខាងលើ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្រោម​កង់​រថយន្ត រីឯ​ម៉ូតូ​ក៏​បាន​ជាប់​ក្រោម​រថយន្ត​នោះ​ផង​ដែរ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​២០​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​លើ​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ដឹក​ប្រេង​១​គ្រឿង​នោះ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ៍​ទឹកប្រាក់​យី​ឌុ​ប ពាក់​ស្លាក​លេខ​ភ្នំពេញ 3G-1637 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ ចំណែក​យុវជន​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ ឈ្មោះ​សុខ សុវណ្ណ​រក្សា អាយុប្រមាណ​១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សាមគ្គី មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំ​ពេះ​ញ ។ មានស្រុក​កំណើត​នៅ​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1M-3553 ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ពី​កើត​ទៅ​លិច​នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស​នោះ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​រូប​នោះ​បាន​បើក​វ៉ា​ឆ្វេង​រថយន្ត​ខាងលើ ហើយ​ពេល​វ៉ា​ផុត​បន្តិច​បាន​គេច​ចូល​មក​ចំណែក​ផ្លូវ​ម៉ូតូ​វិញ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ដោយសារ​តែ​រថយន្ត​ដឹក​ប្រេង​នេះ​បើក​លឿន​ពេក ក៏​បាន​បុក​ម៉ូតូ​ពីក្រោយ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​រួច​កិន​អូស​ជាង​១០​ម៉ែត្រ​ទើប​ឈប់ ហើយ​ជន​រង​គ្រោះ​ស្លាប់​ក្រោម​កង់​រថយន្ត​ទាំង​ក្បាល​ពាក់មួក​សុវត្ថិភាព​។ ចំណែក​ម៉ូតូ​បាន​ជាប់​នៅ​ក្រោម​រថយន្ត​នោះ​ដែរ ហើយ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង​ឃាត់ខ្លួន​បាន រួច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

យុវជន​ម្នាក់​ដែល​ត្រូវជា​បងប្រុស​របស់​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ប្អូនប្រុស​របស់​ខ្លួន​បាន​សុំ​ម្ដាយ​ទៅ​លេង​មិត្តភក្ដិ ប៉ុន្តែ​អត់​ដឹង​ថា​មិត្តភក្ដិ​នៅ​ទីណា​ឡើយ ។ កន្លង​មក​ខ្លួន​គ្រាន់តែ​ដឹង​ថា​ប្អូនប្រុស​មាន​មិត្តភក្ដិ​នៅ​ជិត​ៗ​ផ្ទះ​ទេ ។ លុះ​ក្រោយ​ពេល​ម្ដាយ​យល់ព្រម​អនុញ្ញាត ប្អូនប្រុស​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ស្រាប់តែ​ក្រោយមក​ឮដំណឹង​ថា​ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​បែប​នេះ ។

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរ​ខណ្ឌដង្កោ​ធ្វើការ​សម្រួល​ចរាចរណ៍​ត្រង់​ចំណុច​កើតហេតុ ព្រមទាំង​រាយការណ៍​ជូន​នគរបាល​កា​រិ​យាយ​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ទៅ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕