ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះគ្រូ ពិន សែម ណែនាំមុនរឿងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2 អាទិត្យ មុន
  • ភ្នំពេញ

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ទីប្រឹក្សា​នៃ​គណ​សង្ឃនាយក​នៃ​កម្ពុជា បាន​មាន​ថេរ​ដីកា កាលពី​ពេល​ថ្មី​ៗ​នេះ រំលឹក​ពុទ្ធបរិស័ទ​រឿង​ឧទ្ទិស​កុសល ។ តាម​រយៈ​សារ​ដែល​បាន​បង្ហោះ…

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ទីប្រឹក្សា​នៃ​គណ​សង្ឃនាយក​នៃ​កម្ពុជា បាន​មាន​ថេរ​ដីកា កាលពី​ពេល​ថ្មី​ៗ​នេះ រំលឹក​ពុទ្ធបរិស័ទ​រឿង​ឧទ្ទិស​កុសល ។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ព្រះ​អង្គ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​ថា សុំ​ឈប់​ឧទ្ទិស​បុណ្យ​កុសល​ត្រឹម​ញាតិ​៧ សន្ដាន​ទៅ ព្រោះ​អី ញាតិ​របស់​យើង​ច្រើន​ណាស់ គួរ​រំលឹក និង​ឧទ្ទិស​កុសល​ដល់​ពួក​គេ​ផង ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​មាន​ថេរ​ដីកា​ថា បើ​ឧទ្ទិស​ត្រឹម​៧​សន្តាន គឺ​បាន​តែ​បន្តិច​ទេ ប៉ុន្តែ​ញាតិ​ញោម​មាន​ដឹង​ទេ​ថា ញាតិសន្តាន​របស់​យើង មាន​ច្រើន​ណាស់ រាប់​ដំណរ​មក​ហើយ តាំងពី​សម័យ​កសាង​អង្គរ ឬ​មុន​អង្គរ​មក​ឯណោះ ។ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ​បាន​មាន​ថេរ​ដីកា​បន្ថែម​ថា នៅ​ពេល​ទៅ​ធ្វើបុណ្យ​ឧទ្ទិស កុសល គឺ​សូម​រំលឹក និង​ឧទ្ទិស​ដល់​ញាតិ​គ្រប់​សន្តាន ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​មាន​ថេរ​ដីកា​ថា ព្រះពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​បាន​ប្រៀនប្រដៅ​ថា នេះ គឺជា​ហេតុ និង​ផល​នៅ​ក្នុង​សង្សា​វដ្ត ជា​ច្រើន​ដំណរ ហើយ​ត្រូវ​ជឿ​លើ​កម្មផល​ដែល​ខ្លួន​បាន​សាង ។ «​ឧទាហរណ៍​ផ្កាឈូក ដែល​ញោមញាតិ​យក​មក​បូជា​ធម្មទេសនា ពេល​នេះ គឺជា​ផល ហើយ​ហេតុ គឺ​វា​មាននៅ​ក្នុង​ដើម​ឈូក​ពីព្រោះ​ថា បើសិនជា​អត់​ដើម​វា​ក៏​អត់​ផ្កាឈូក​ដែរ ។ នោះ គឺជា​អ្វី​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​បាន​សំដែង​» ។ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​ពន្យល់ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​មាន​ថេរ​ដីកា​ទៀត​ថា ញោមញាតិ​ក៏​មាន​ហេតុ​មាន​ផល​ដែរ ដោយ​ឪពុក និង​ម្តាយ​របស់​ញោមញាតិ គឺជា​ហេតុ ហើយ​ញោម​នេះ គឺជា​ផល ។ បើ​គ្មាន​មេ ឪ​ជា​ហេតុ​ក៏​វា​គ្មាន​កូន​ជា​ផល​ដែរ ។ ដល់​កូន​នោះ​ជា​ផល វា​ត្រឡប់​ទៅ​ជា​ហេតុ រហូត​ដល់​បាន​ចៅ​ជា​ផល ហើយ​ចៅ​នៅ​ត្រឡប់​ទៅ​ជា​ហេតុ​បាន​ចៅទួត​ទៀត ។ នេះ​ជា​ហេតុផល ។ ហើយ​សម្រាប់​យើង​នេះ​មិនដឹង​ថា ជា​ហេតុ​ប៉ុន្មាន​ជំនាន់​មក​ទេ ដូច្នេះ​ពេល​ធ្វើបុណ្យ​ធ្វើ​ទាន សូម​ឧទ្ទិស​ឲ្យ​គ្រប់​សន្តាន ។

តាម​ការ​គ្រោងទុក ពុទ្ធបរិស័ទ​នៅ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ពិធី​កាន់បិណ្ឌ​នៅ​ថ្ងៃ​ទី​១៨ ខែ កញ្ញា​ខាង​មុខ រហូត​ដល់​ថ្ងៃ​ពុធ​ទី​២ ខែតុលា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ