ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​មួយ​ប្រាវ​! ម្នាក់​ទាញ​កាំបិ.ត​ម្នាក់​ ទាញ​​ដំបង​ច្បាំ.ង​គ្នា​បែកផ្សែង​

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ពី​ត្រូវ​គូរ​ជម្លោះ​វាយ​មួយ​ដំបង​រហូត​ផុង​លលា​ដ៏​ក្បាល នៅ​ក្នុង​ច​ម្លោះ​វាយតប់​គ្នា​មួយ​ប្រាវ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់​ថ្ងៃ​ទី ១៤ កញ្ញា…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ពី​ត្រូវ​គូរ​ជម្លោះ​វាយ​មួយ​ដំបង​រហូត​ផុង​លលា​ដ៏​ក្បាល នៅ​ក្នុង​ច​ម្លោះ​វាយតប់​គ្នា​មួយ​ប្រាវ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់​ថ្ងៃ​ទី ១៤ កញ្ញា នៅ​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​ថា ភាគី​ដែល​ឈ្នះ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ភិន សុភ​ស់ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល រីឯ​ភាគី​ដែល​ចាញ់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឈ្មោះ រី គី​ម អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​។

ជន​រង​គ្រោះ​រូប​នេះ រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ដែល​គេ​សន្និដ្ឋាន​ថា ទំនង​ផុង​លលា​ដ៏​ក្បាល​ផង ដោយសារ​គូរ​សត្រូវ​វាយ​ចំ​មួយ​ដំបង​យ៉ាង​ចាស់ដៃ ពេល​មាន​ច​ម្លោះ​ជាមួយ​គ្នា​មួយ​ប្រាវ​។ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សង្កែ ធ្វើការ​ឃាត់ខ្លួន ក្រោយ​វាយ​គួរ​សត្រូវ​របស់​ខ្លួ​ន្យ​រង​របួសធ្ងន់​។

សមត្ថកិច្ច​មិន​បាន​និយាយ​ពី​ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ​។ ប៉ុន្តែ​គេ​និយាយ​ថា មុន​ពេល​វាត​តប់​គ្នា គេ​ឃើញ​ជន​ដៃដល់ និង ជន​រង​គ្រោះ បាន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​។

តាម​ប្រភព​ព័​ត៏​មានបាន​បញ្ជាក់​ថា ពេល​ជម្លោះ​ផ្ទុះ​កាន់តែ​ខ្លាំង គេ​ឃើញ​ឈ្មោះ រី គី​ម (​អ្នក​ចាញ់​) បាន​ទាញ​កាំបិត​កាន់​ដើ​សំដៅ​ទៅ​រក​ឈ្មោះ ភិន សុភ​ស់ (​អ្នក​ឈ្នះ​) ទំនង​ទៅរ​កកាប់​គូរ​សត្រូវ តែ​ចៃដន្យ​គ្រានោះ​ត្រូវ ឈ្មោះ សុភ​ស់ ទាញ​ដំបង​បាន​ក្នុង​ដៃ ក៏​ស្ទុះ​ទៅ​វាយ​ចំ​ក្បាល​ឈ្មោះ គី​ម មួយ​ដំបង​ពេញទំហឹង​បណ្ដាល​ឲ្យ​ឈ្មោះ គី​ម បែកក្បាល​ហូរ​ឈាម​កក្លាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ទំនង​ផុង​ដល់​លលា​ដ៏​ក្បាល​ផង​។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ រីឯ​ជន​ដៃដល់​ក៏​ត្រូវ​កម្លាំង​មូលដ្ឋាន តាម​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ