ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពិបាក​គេង ឬ​គេង​មិន​លក់ ​អាច​សាក​ភេសជ្ជៈ​ទាំងនេះ​បាន

3 ថ្ងៃ មុន

ភេសជ្ជៈ​ទាំងនេះ​មាន​ប្រសិទ្ធភាព រម្ងាប់​ការ​ឈឺចាប់ ព្យាបាល​ការ​គេង​មិន​លក់​បាន​យ៉ាង​ល្អ និង​ងាយស្រួល​ប្រើ​។ ប្រសិនបើ​អ្នក​ពិបាក​គេង ឬ​គេង​មិន​លក់ អ្នក​អាច​យោង​ទៅ​លើ​ការ​ប្រើប្រាស់​ប្រភេទ​ទាំងនេះ​។ ទឹកដោះគោ​ក្តៅ​ជាមួយ​រមៀត ទឹកដោះគោ​ក្តៅ​គឺជា​ភេសជ្ជៈ​ដែល​មាន​ឥទ្ធិពល​ល្អ​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​គេង ជួយ​កម្ចាត់​ការ​គេង​មិន​លក់​។…

ភេសជ្ជៈ​ទាំងនេះ​មាន​ប្រសិទ្ធភាព រម្ងាប់​ការ​ឈឺចាប់ ព្យាបាល​ការ​គេង​មិន​លក់​បាន​យ៉ាង​ល្អ និង​ងាយស្រួល​ប្រើ​។ ប្រសិនបើ​អ្នក​ពិបាក​គេង ឬ​គេង​មិន​លក់ អ្នក​អាច​យោង​ទៅ​លើ​ការ​ប្រើប្រាស់​ប្រភេទ​ទាំងនេះ​។

ទឹកដោះគោ​ក្តៅ​ជាមួយ​រមៀត

ទឹកដោះគោ​ក្តៅ​គឺជា​ភេសជ្ជៈ​ដែល​មាន​ឥទ្ធិពល​ល្អ​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​គេង ជួយ​កម្ចាត់​ការ​គេង​មិន​លក់​។ មូលហេតុ​គឺ​ដោយសារ​តែ​ទឹកដោះគោ​មាន​ផ្ទុក tryptophan ដែល​ជា​អាស៊ីត​អា​មី​ណូ​ដែល​ជំរុញ​ឱ្យ​រាង​កាយ​សម្រាក​។ អ្នក​អាច​ផ្សំ​ទឹកដោះគោ​ជាមួយ​ម្សៅ​រមៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព ជួយ​បង្កើន​គុណភាព​នៃ​ការ​គេង និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។

អ្នក​គ្រាន់តែ​ត្រូវ​កំ​ដៅ​ទឹកដោះគោ បន្ថែម​ម្សៅ​រមៀត​បន្តិច ហើយ​កូរ​ឱ្យ​សព្វ ទើប​អាច​ប្រើប្រាស់​បាន​។

តែ​ខ្ញី

តែ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ក្តៅ​ឧណ្ហ​ៗ ដែល​ជួយ​សម្រួល​ដល់​រាង​កាយ ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ជាង​មុន​។

តែ​ជីរអង្កាម

តែ​ជីរអង្កាម មាន​ធាតុ​ផ្សំ​សកម្ម menthol ដែល​បន្ធូរ​សាច់ដុំ កាត់​បន្ថយ​រោគ​សញ្ញា​ឈឺក្បាល ជំរុញ​ចលនា​ឈាម និង​ជួយ​កែ​លម្អ​គុណភាព​នៃ​ការ​គេង​។ អ្នក​អាច​យក​ស្លឹក​ជីរអង្កាម​ស្រស់ ឬ​ក្រៀម​មួយ​ក្តាប់​ត្រាំ​ក្នុង​ទឹក​ពុះ​ប្រហែល ១០ នាទី ហើយ​ផឹក​ពេល​នៅ​ក្តៅ​។

ចេក​ក្រឡុក

ចេក​ជា​អាហារ​ដ៏​ល្អ​សម្រាប់​អ្នកមាន​ជំងឺ​គេង​មិន​លក់​។ ផ្លែ​ចេក​មាន​ផ្ទុក​នូវ​ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ច្រើន ដែល​ជួយ​លើកកម្ពស់​ការ​សំរាកលំហែ ដែល​អនុញ្ញាត​ឱ្យ​រាង​កាយ​គេង​លក់​ស្រួល​ជាង​មុន​។ អ្នក​អាច​ប្រើ​ផ្លែ​ចេក​ជា​ភេសជ្ជៈ​ផ្តល់​សុខភាព ជួយ​បង្កើន​គុណភាព​ដំណេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ