ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រាប់ម្តាយថាទៅញ៉ាំអី រួចក៏បា.ត់ខ្លួនអស់៣ថ្ងៃ បែរជាប្រទះឃើញ​យ៉ាងរន្ធ.ត់​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​សាក​សពបុរស​ម្នាក់​មាន​លក្ខណៈ​ហើម​ស្អុយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​សាប​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤​ខែកញ្ញា នៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វា​រហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​រាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​ទៅ​ស្រង់​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែកញ្ញា​នេះ​ខណៈ​ពេល​ដែល​សព​អណ្ដែត​រហូត​ទៅ​ដល់​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។ សព​បុរស​រូប​នោះ​ឈ្មោះ វ៉ា បារាំង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​ជួល…

រាជធានី​ភ្នំពេញៈ​សាក​សពបុរស​ម្នាក់​មាន​លក្ខណៈ​ហើម​ស្អុយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​សាប​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤​ខែកញ្ញា នៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វា​រហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​រាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​ទៅ​ស្រង់​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែកញ្ញា​នេះ​ខណៈ​ពេល​ដែល​សព​អណ្ដែត​រហូត​ទៅ​ដល់​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។

សព​បុរស​រូប​នោះ​ឈ្មោះ វ៉ា បារាំង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា​ឆ្នាំ​២០២៤ ឮ​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​រសាត់​មក​ទើ​ច្រាំង​ទន្លេ​នៅ​ខាងត្បូង​ស្ពានខ្សែកាប​ឬ​ស្សី​កែវ​ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រ​យ​ចង្វារ រាជធានី​ភ្នំពេញ​។​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​គេ​ពុំ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ជ្រោយចង្វារ​ចុះ​ទៅ​ចាត់ចែង​អូស​ទាញ​យក​មក​ត្រួតពិនិត្យ​នោះ​ទេ​ទុក​រហូត​ដល់​ម៉ោង​ប្រមាណ​ជា ៧​ព្រឹក​ថ្ងៃ​ទី​១៥​ខែកញ្ញា សព​បាន​អណ្ដែត​រសាត់​រហូត​ទៅ​ដល់​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​សេក​ទើប​សមត្ថកិច្ច​មូលដ្ឋាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស្រង់​ដើម្បី​ពិនិត្យ​។

តាម​ស្ត្រី​ឈ្មោះ លាភ សា​ប៊ុ​ន អាយុ​៦៤​ឆ្នាំ ជា​ម្ដាយបង្កើត​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​រយះ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ តែងតែ​ទៅ​បើក​ថ្នាំ​ពី​មន្ទីរពេទ្យ​រុ​ស្ស៊ី​មក​លេប​។

នៅ​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ កូនប្រុស​បាន​ចេញពីផ្ទះ​ដោយ​ប្រាប់​ថា ទៅ​ទិញ​អី​ញ៉ាំ​ហើយ​បាត់​រហូតទើប​ព្រឹក​ថៃ្ង​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ទទួល​ដំណឹង​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក ទើប​មក​មើល​ទើប​ដឹង​ថា​ជា​កូនប្រុស​គាត់​។

តាម​ការ​ត្រួតពិនិត្យ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា សព​បាន​ស្លាប់​ដោយសារ​លង់ទឹក​។​គេ​មានការ​ស​ង្ស័​ថា​បុរស​រូប​នោះ​បាន​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ខណៈ​ពេល​ដែល​ជំងឺ​រើ​ឡើង​។
សពជនរងគ្រោះ ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ