ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រន្ទះ​បា​.​ញ់​បាន​ស​ម្លា​.​ប់​មនុស្ស​ចំនួន​៤៥​នាក់ ហើយ​ខ្យល់​កន្ត្រាក់​ស​ម្លា​.​ប់​មនុស្ស​៣​នាក់ នៅ​ក្នុង​រយ​:​ពេល ៦​ខែ ដើមឆ្នាំ​២០២៤​នេះ ។ ចំណែក​ឆ្នាំ​២០២៣ មនុស្ស​ដល់​ជាង​១០០​នាក់ បាន​ស​ម្លា​.​ប់​ដោយ​គ្រោះ​ធម្មជាតិ នៅ​ឆ្នាំ​២០២៣…

រន្ទះ​បា​.​ញ់​បាន​ស​ម្លា​.​ប់​មនុស្ស​ចំនួន​៤៥​នាក់ ហើយ​ខ្យល់​កន្ត្រាក់​ស​ម្លា​.​ប់​មនុស្ស​៣​នាក់ នៅ​ក្នុង​រយ​:​ពេល ៦​ខែ ដើមឆ្នាំ​២០២៤​នេះ ។ ចំណែក​ឆ្នាំ​២០២៣ មនុស្ស​ដល់​ជាង​១០០​នាក់ បាន​ស​ម្លា​.​ប់​ដោយ​គ្រោះ​ធម្មជាតិ នៅ​ឆ្នាំ​២០២៣ ។ ដូច្នេះ​គ្រោះ​ធម្មជាតិ នៅ​តែ​ជា​បញ្ហា​ត្រូវ​ប្រយ័ត្ន​អោយ​បាន​គ្រប់​គ្នា ។

ប្រទេស​កម្ពុជា​ជា​ប្រទេស ដែល​មាន​ទីតាំង​ធម្មជាតិ​អំណោយផល​ជាងគេ ដោយ​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ ដោយ​ធម្មជាតិ​ធ្ងន់ធ្ងរ​នានា​ដូច​ជា រញ្ជួយ​ដី ប​ន្ទុះ​ភ្នំភ្លើង និង​ព្យុះសង្ឃរា​ធំ​ៗ រួម​ទាំង​ស៊ូ​ណា​មី ប៉ុន្តែ​ទោះបីជា យ៉ាងណា​ក៏​ដោយ បម្រែបម្រួល​អាកាសធាតុ​បាន​កំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែប្រួល ហើយ​នៅ​ពេល​នេះ នៅ​ក្នុង​មួយ​ឆ្នាំ​ៗ គ្រោះ​ធម្មជាតិ​ស​ម្លា​.​ប់​មនុស្ស​ប្រហែលជា​ចូល​ដល់​ខ្ទង់រយ​នាក់​ហើយ ។

តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ ដែល​នៅ​ក្នុង​នោះ​ធ្ងន់ធ្ងរ គឺ​ក្នុង​រង្វង់​ខែមេសា ដល់​ខែមិថុនា នោះ​គ្រោះ​ធម្មជាតិ​ទាំងនោះ​បាន​ស​ម្លា​.​ប់​ប្រជាពលរដ្ឋ​សរុប​៤៨​នាក់ ដោយនៅ​ក្នុង​នោះ​គ្រោះ​រន្ទះ​បា​.​ញ់​បាន​កើតឡើង​៨២​លើក​នៅ​ទូ​ទាំង​ប្រទេស​ដោយ​បាន​ស​ម្លា​.​ប់​៤៥​នាក់​, របួស​៣៦​នាក់​, ងា​.​ប់​គោក្របី​២៦​ក្បាល និង​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន ២២​ខ្នង ។

ចំណែក​ខ្យល់​កន្ត្រាក់​វិញ​កើតឡើង​១៨២​លើក ដោយ​បាន​ស​ម្លា​.​ប់​មនុស្ស​៣​នាក់​, របួស​២៣​នាក់​,​ខូចខាត​អគារ​រដ្ឋបាល​១៣​កន្លែង​, សាលារៀន​៣៧​ខ្នង និង​តូប​ក្នុង​ផ្សារ​១៧​កន្លែង ។ ចំណែក​កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ​ប្រទេស​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​ចំនួន​អ្នក​ស្លា​.​ប់​ដោយ​គ្រោះ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​ដោយ​មនុស្ស​ចំនួន​១០៣​នាក់ បាន​បាត់បង់​ជីវិត​ក្នុង​នោះ​៨៤​នាក់ បាន​ស្លា​.​ប់​ដោយ​រន្ទះ​បា​.​ញ់​១០​នាក់ ដោយ​ទឹកជំនន់ និង​៩​នាក់​ដោយ​ខ្យល់ព្យុះ ។ តួលេខ​ទាំងនេះ​បាន​គូសបញ្ជាក់​ពី​ភាព​ងាយ​រង​គ្រោះ​របស់​ប្រទេស​កម្ពុជា​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​បន្ថែម​ទៀត​ក្នុង​ការ​ត្រៀម​រៀបចំ​គ្រោះ​មហន្តរាយ ការ​កាត់​បន្ថយ និង​ការ​យល់​ដឹង​ជា​សាធារណៈ​។

តាម​កំណត់​ត្រា នៅ​ក្នុង​ចំណោម​គ្រោះ​មហន្តរាយ​ទាំងអស់ គ្រោះ​មហន្តរាយ​ដែល​ស​ម្លា​.​ប់​មនុស្ស​ច្រើន​ជាងគេ គឺ​រន្ទះ ដូច្នេះ​ការ​យកចិត្តទុកដាក់​លើ​ការ​បង្ការ និង​ទប់ស្កាត់​រន្ទះ គឺជា​រឿង​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ពង្រឹង ។ ក្នុង​នាម​ជា​ប្រទេស​នៅ​តំបន់​ត្រូពិច ដែល​ទទួល​របប​ខ្យល់មូសុង កម្ពុជា​ជួប​ប្រទះ​នឹង​បាតុភូត​ផ្គរ​រន្ទះ​ជា​ញឹកញាប់ ជា​ពិសេស​នៅ​រដូវវស្សា​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ចំនួន​អ្នក​ស្លា​.​ប់​ខ្ពស់​បង្ហាញ​ពី​គម្លាត​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​ការ​យល់​ដឹង​ជា​សាធារណៈ និង​ការ​ត្រៀមខ្លួន ។ ប្រជាជន​កម្ពុជា​ជា​ច្រើន ជា​ពិសេស​នៅ​តំបន់​ជនបទ​ធ្វើ​សកម្មភាព​ក្រៅ​ផ្ទះ​ដូច​ជា ការ​ធ្វើស្រែ​ចម្ការ និង​នេសាទ ដែល​បង្កើន​ហានិភ័យ​របស់​ពួក​គេ​នៅ​ពេល​មាន​ផ្គរ​រន្ទះ ។

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដោយ​រន្ទះ យុទ្ធនាការ​អប់រំ​ទូ​ទាំង​ប្រទេស គួរតែ​ពង្រឹង​ជា​ថ្មី និង​បង្កើន​សកម្មភាព​ថែម​ទៀត ទោះបីជា​ពី​មុន​មក​បាន​ធ្វើ​ខ្លះ​ៗ​ហើយ​ក៏​ដោយ ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​រន្ទះ និង​បង្រៀន​ពួក​គេ​ពី​ការ​អនុវត្ត​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ពេល​មាន​ផ្គរ​រន្ទះ ។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​មាន​ភ្លៀង ឬ​ខ្យល់ គឺ​គួរ​ការ​ជៀសវាង​នៅ​ទីវាល​ចំហរ​រក្សាខ្លួន​នៅ​ឲ្យ​ឆ្ងាយ​ពី​ដើមឈើ​ខ្ពស់ និង​ត្រូវ​ប្រញាប់​ស្វែងរក​ទីជម្រក​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​បានជា​ច្រើន ។

គ្រោះ​ទឹកជំនន់​ក៏​ជា​គ្រោះ​ធម្មជាតិ​ដ៏​គ្រោះថ្នាក់​ផង​ដែរ​ដោយសារ​តែ​ក្រៅពី​វា​អាច​ស​ម្លា​.​ប់​ជីវិត​មនុស្ស​បាន​ហើយ​នោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​មាន​ទំហំ​ធំធេង​បាន ។ នៅ​ពេល​នេះ​ទឹកជំនន់ គឺជា​បញ្ហា​ប្រឈម​កើតឡើង​ដដែល ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ជាប់​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ហើយ​ថ្មី​ៗ​នេះ គឺ​នៅ​ព្រំដែន​ថៃ ដែល​ទទួលផល​ប៉ះពាល់​ឆ្លង​ព្រំដែន ។

ខ្យល់​កន្ត្រាក់​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ ដោយ​មួយ​ឆ្នាំ​ៗ​វា​ក៏​តែងតែ​ស​ម្លា​.​ប់​មនុស្ស​ជា​ប្រចាំ ហើយ​បំផ្លាញ​លំនៅ​ស្ថាន សំណង់​សាធារណៈ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​ក៏​មិន​តិច​ឡើយ ។ ភាព​ងាយ​រង​គ្រោះ​កាន់តែ​ខ្លាំង​ឡើង របស់​កម្ពុជា​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទាំង​ប៉ុន្មាន​ខាងលើ​តម្រូវ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ ជា​ពិសេស​គឺ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចាំបាច់​ត្រូវ​ត្រៀមលក្ខណ និង​មាន​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ ។ ការ​ផ្តោត​សំខាន់​ត្រូវ​តែ​ផ្តោត​លើ​ការ​ទប់ស្កាត់ ការ​ត្រៀមលក្ខណៈ និង​ការ​កសាង​ភាព​ធន់​នៅ​គ្រប់​កម្រិត ចាប់ពី​គោលនយោបាយ​ជាតិ រហូត​ដល់​សកម្មភាព​សហគមន៍ ។ រដ្ឋាភិបាល សង្គម​ស៊ី​វិល និង​ដៃគូ​អន្តរជាតិ​ត្រូវ​តែ​ធ្វើការ​រួម​គ្នា ដើម្បី​បង្កើត និង​អនុវត្ត​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ដែល​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ភាព​ងាយ​រង​គ្រោះ ដូច​ជា ភាព​ក្រីក្រ ការ​រិច​រិល​បរិស្ថាន និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ។

យុទ្ធនាការ​អប់រំ​សាធារណៈ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ធន់ និង​ប្រព័ន្ធ​ប្រកាស​អាសន្ន​ដែល​ប្រសើរ​ឡើង គឺជា​កត្តា​សំខាន់​ក្នុង​ការ​ការពារ​ជីវិត និង​ជីវភាព​រស់នៅ ។ ជាង​នេះ​ទៅ​ទៀត ការ​ទទួលយក​ការ​អនុវត្ត​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ដូច​ជា ការ​ដាំ​ដើមឈើ​ឡើង​វិញ កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ការ​ធ្វើ​ផែនការ​ទីក្រុង​ដែល​សម្រប​ទៅ​នឹង​អាកាសធាតុ​ក៏​ត្រូវ​បាន​គេ​គិត​ថា អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​មួយ​ចំណែក​ណាមួយ ។

សរុបសេចក្តី​មក កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​សំខាន់​ៗ​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូច​ជា រន្ទះ​បា​.​ញ់ ទឹកជំនន់ និង​ព្យុះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ជាមួយនឹង​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា និង​ការ​ចូលរួម​របស់​សហគមន៍ ប្រទេស​កម្ពុជា​អាច​កសាង​អនាគត​ដ៏​រឹង​មាំ​ជាង​មុន ដោយ​កាត់​បន្ថយ​ហានិភ័យ​លើ​អាយុជីវិត មនុស្ស និង​សេដ្ឋកិច្ច​នៃ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​មិន​អាច​ជៀស​បាន​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ