ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​ស្ត្រី​​ម្នាក់​ស្លា.ប់​ដោយសារ​ករណី​ឃា.តកម្ម​ត្រូវ​បាន​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ប្រគល់​ជូនសាច់ញាតិ​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សាកសព​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​ត្រូវ​បាន​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​សាច់ញាតិ​មក​ទទួល​បុណ្យ​តាម​ប្រពៃណី​យ៍​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​សាកសព​ជន​រង​គ្រោះ​មានឈ្មោះ សឿ​ន…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សាកសព​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​ត្រូវ​បាន​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​សាច់ញាតិ​មក​ទទួល​បុណ្យ​តាម​ប្រពៃណី​យ៍​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​សាកសព​ជន​រង​គ្រោះ​មានឈ្មោះ សឿ​ន ម៉ា​ប់ ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​(​មុខ​របប​ជាក​ម្មការ​នី​)​មានស្រុក​កំណើត​ន​ភូមិ​សូ​រិ​យា ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​ទូក​មាស ខេត្តកំពត​។

លោក​បាន​បញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៤​មាន​ករណី​ឃាតកម្ម​លើ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ឃាតករ​ចាក់​និង​វ៉ៃ​សំលាប់​ជា​ស្ត្រី​រង​គ្រោះជា​កម្ម​ការ​នី​រោងចក្រ​សាច់​មាន់នៅ​ខេត្ត​លុប​បុរី​ប្រទេស​ថៃ ហើយ​ឃាតករ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​បាន​ហើយ​ក្រោយ​ធ្វើ​សកម្មភាព​ឃាតកម្ម​ទៅ​ស្ត្រី​រង​គ្រោះ​ជន​ដៃដល់​ជា​បុរស់​ជនជាតិ​ថៃ​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ក្រោយ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​អំពើ​ឃាតកម្ម​ចាក់​និង​វ៉ៃ​សំលាប់​ស្ត្រី​រង​គ្រោះជា​ស្ត្រី​ខ្មែរ​ធ្វើ​ជាក​ម្មការ​នី​រោងចក្រ​នៅ​ប្រទេស​ថៃ ស្ថាន​អគ្គ​កុងស៊ុល​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ បាន​រៀបចំ​ឯកសារ​បញ្ជូន​សាកសព​ស្ត្រី​រង​គ្រោះ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​អោយ​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​នៅ​ស្រុក​កំណើត​ភូមិ​សូ​រិ​យា ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​ទូក​មាស ខេត្តកំពង់ស្ពឺ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ