ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​បណ្ឌិត្យសភា​កម្ពុជា​ស្នើ​រដ្ឋសភា​ផ្តួចផ្តើម​រៀប​ចំ​ច្បាប់​ហាមឃាត់​ចំពោះ​អ្នកមាន​សញ្ជាតិ២​មិន​ឱ្យ​ធ្វើ​នយោបាយ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ចំណែក​ជំរុញ​មនសិកា​ជាតិ និង​ស្មារតី​ស្នេហាជាតិ​ពិតប្រាកដ​ឯក​ឧត្តម​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ស្នើ​រដ្ឋសភា​ផ្ដួចផ្ដើម​គំ​និ ត​រៀបចំ​ច្បាប់​ហាមឃាត់​ចំពោះ​អ្នកមាន​សញ្ជាតិ​ពីរ មិន​ឱ្យធ្វើ​នយោបាយ​។…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ចំណែក​ជំរុញ​មនសិកា​ជាតិ និង​ស្មារតី​ស្នេហាជាតិ​ពិតប្រាកដ​ឯក​ឧត្តម​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ស្នើ​រដ្ឋសភា​ផ្ដួចផ្ដើម​គំ​និ ត​រៀបចំ​ច្បាប់​ហាមឃាត់​ចំពោះ​អ្នកមាន​សញ្ជាតិ​ពីរ មិន​ឱ្យធ្វើ​នយោបាយ​។

ថ្លែង​សុន្ទរកថា ​បិទ​វេទិកា​ទំនាក់ទំនង​អន្តរជាតិ លើក​ទី​៣ ស្តី​ពី​សណ្តាប់ធ្នាប់​ពិ​ភ ព​លោក​ប្រកប​ដោយ​ការ​ផ្លាស់​ប្តូរ និង​តួនាទី​របស់​មហាអំណាច​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សាកល នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៤ បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា មនសិកា​ស្នេហា​ជាតិ ជាតិ
និយម និង​ការ​ឯកភាព​ជាតិ គឺជា​មូលដ្ឋាន​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត បន្ដ​ថា ដោយ​បាន​ភ្ជាប់​ជាមួយ​ឧ​ទា ហរ​ណ៍​ជា បទ​ពិសោធ នៃ​ការ​អភិវឌ្ឍ របស់​ប្រទេស​រីក​ចម្រើន​នៅ​ក្នុង​តំបន់ ដូច​ជា ជប៉ុន និង​កូរ៉េ​ខាងត្បូង ដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ដោយ​ឈរ នៅ​លើ​មូលដ្ឋាន​មនសិកា​ស្នេហា​ជាតិ និង​ជាតិនិយម​ពិតប្រាកដ​។

ឯកឧត្តម​បណ្ឌិត​បាន​គូសបញ្ជាក់​ថា​៖« មនសិកា​ស្នេហា​ជាតិ និង​ស្មារតី​ជាតិនិយម​ពិត ប្រាកដ​របស់​ប្រជាពលរដ្ឋ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​អភិវឌ្ឍ​មាតុភូមិ​របស់​ខ្លួន ព្រោះ មាន​តែ​ឯកភាព​ជាតិ​តែ​ប៉ុណ្ណោះ ដែល​យើង​អាច​កសាង​ប្រទេស​ជាតិ​មួយ​នេះ ឱ្យ​រីក​ច ម្រើ​ន​ដូច​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​»​។

មិន​ត្រឹមតែ​លើក​ឡើង​អំពីមនសិកា​ស្នេហា​ជាតិ និង​ស្មារតី​ជាតិនិយម ពី​សំ​ណា ក់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ឯកឧត្តម​បណ្ឌិត បាន​លើក​ឡើង​ថា អ្នកនយោបាយ​គ្រប់​និន្នាការ ត្រូវ​មាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ដោយ​មនសិកា​ស្នេហា​ជាតិ និង​ស្មារតី ជាតិនិយម​ពិតប្រាកដ ចៀសវាង​ការ​ប្រើប្រាស់​ត្រឹមតែ​ពាក្យ​ខាងលើ ដើម្បី​ទាក់ទាញ​ការ​ចូលរួម និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។

ក្នុង​ន័យ​នេះ ឯកឧត្តម​បណ្ឌិត​ សុខ ទូច ក៏​បាន​ស្នើ​រដ្ឋ​សភាជាតិ​កម្ពុជា ផ្ដួចផ្ដើម​គំនិត​រៀប ចំ​ច្បាប់​ហាមឃាត់​ចំពោះ​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ មិន​ឱ្យធ្វើ​នយោបាយ ដើម្បី​ចូលរួម​ចំណែក ជំរុញ​មនសិកា​ជាតិ និង​ស្មារតី​ស្នេហា​ជាតិ​ពិតប្រាកដ​របស់​អ្នកនយោបាយ​ខ្មែរ​។ ឯកឧត្តម​បណ្ឌិត​សង្កត់ធ្ងន់​ថា ៖«​ខ្ញុំ​ស្នើ​សុំ​ឱ្យ​សភា​រៀបចំ​ទៅ អា​អ្នក​កាន់​សញ្ជាតិ​ពីរ កុំ​ឱ្យមក​ធ្វើ​នយោបាយ ធ្វើ​នយោបាយ​វា​អា​លាយ​ស្រុក​»​។

លើស​ពី​នេះ​ទៀត ឯកឧត្តម​បណ្ឌិត សុខ ទូច បាន​សង្កត់ធ្ងន់​ថា ដើម្បី​ជំរុញ​ស្មារតី ស្នេហា​ជាតិ​ពិតប្រាកដ គេ​ត្រូវ​តែ​គាំទ្រ​ផលិតផល​ខ្មែរ ទិញ​ផលិតផល​ខ្មែរ និង​ជំរុញ​ការ​ដាំ​ដុះ និង​ផលិតផល​នៅ​ក្នុងស្រុក ពុំ​មែន​ត្រឹមតែ​ស្នេហា​ជាតិ​តែ​នៅ​លើ​បបូរមាត់​ប៉ុណ្ណោះ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ