ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាព្រំដែនដ៏រសើប ៖ កុំស៊ីអារម្មណ៍ និងលោ.តតាមគេចាក់ចង្កេះ

3 ខែ មុន
  • ភ្នំពេញ

ជាតិនិយម​មាន​សារសំខាន់​សម្រាប់​យើង ។ បើ​យើង​ស្រឡាញ់​ជាតិ​គ្រប់​គ្នា​ជាតិ​នឹង​រីក​ចម្រើន ។ ប៉ុន្តែ​ជាតិនិយម​មិន​មាន​ន័យ​ថា ចេះ​តែ​លោ​.​ត​តាម​គេ​ចាក់​ចង្កេះ​នោះ​ទេ ។ ជាតិនិយម​ពិតប្រាកដ គឺ​ត្រូវ​ដឹង​ខុស និង​ត្រូវ​ច្បាស់លាស់​ហើយ​ធ្វើ​សកម្មភាព​តាម​ជាតិនិយម​ដ៏​ប្រាកដប្រជា…

ជាតិនិយម​មាន​សារសំខាន់​សម្រាប់​យើង ។ បើ​យើង​ស្រឡាញ់​ជាតិ​គ្រប់​គ្នា​ជាតិ​នឹង​រីក​ចម្រើន ។ ប៉ុន្តែ​ជាតិនិយម​មិន​មាន​ន័យ​ថា ចេះ​តែ​លោ​.​ត​តាម​គេ​ចាក់​ចង្កេះ​នោះ​ទេ ។ ជាតិនិយម​ពិតប្រាកដ គឺ​ត្រូវ​ដឹង​ខុស និង​ត្រូវ​ច្បាស់លាស់​ហើយ​ធ្វើ​សកម្មភាព​តាម​ជាតិនិយម​ដ៏​ប្រាកដប្រជា ប្រកបដោយ​ចំណេះដឹង និង​ប្រាជ្ញា ។

ប្រាជ្ញា​ផ្នែក​អារម្មណ៍​មាន​សារសំខាន់​ខ្លាំង​ណាស់ ដើម្បី​អោយ​យើង​ចេះ​គ្រប់គ្រង​អារម្មណ៍ ដើម្បី​កុំអោយ​វា​ឆាបឆេះ​តាម​ការ​ញុះញង់ ។ ដើម្បី​អោយ​មាន​ប្រាជ្ញា​ផ្នែក​អារម្មណ៍ យើង​ត្រូវ​មានចំណេះ និង​ព័ត៌មាន​ពិត​ទាក់ទង​នឹង​បញ្ហា​ណាមួយ​ដែល​កំពុង​កើត​មាន ។ ឧទាហរណ៍ នៅ​ពេល​អ្នកនយោបាយ ឬ​នរណា​ម្នាក់ និយាយ​ទាំង​កំ​ហឹ​.​ង​ថា កម្ពុជា​បាត់ដី​ទៅ​ប្រទេស​វៀតណាម ។ យើង​មិន​គួរ​ខឹង​ភ្លាម តាម​អារម្មណ៍​ដូច​អ្នកនយោបាយ​នោះ​ទេ ។ យើង​អាច​ចោទសួរ​ថា តើ​អ្នកនយោបាយ​នោះ មាន​ភស្តុ​តាង​ទេ​ថា បាត់ដី? បាត់​កន្លែង​ណា? បាត់​នៅ​ពេល​ណា?

នៅ​ពេល​យើង​ចោទសួរ​សំនួរ​ទាំងនេះ​មុន​នឹង​សម្រេចចិត្ត​មាន​អារម្មណ៍​ខឹង យើង​នឹង​បានដឹង​ថា រឿង​នោះ​មិន​ពិត​ទេវា​គ្រាន់តែ​ជា​ការ​ប្រឌិត ដើម្បី​ចំណេះ​នយោបាយ ។ ដូច្នេះ យើង​ត្រូវ​ព័ត៌មាន​មិន​ពិត​នោះ​ចូល​ត្រចៀក​ម្ខាង ចេញ​ត្រចៀក​ម្ខាង​ទៀត ដោយ​មិន​ត្រូវ​អោយ​វា​មក​ដុត​អារម្មណ៍​របស់​យើង​ឡើយ ។

ទិដ្ឋភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​យូរយារ​ណាស់​មក​ហើយ ដោយ​ការ​អន្តរ​កម្ម​ដ៏​ឆ្ងាញ់​នៃ​អារម្មណ៍ ការ​សោកសង្រេង​ជា​ប្រវត្តិសាស្ត្រ និង​ការ​អន្តរាគមន៍​ពី​ខាងក្រៅ ករណី​ដូច​ជា សម័យ​សង្គមរាស្ត្រនិយម សម័យ​សាធារណៈរដ្ឋ អត់​តែ​នៅ​ខ្មែរក្រហម​ទេ ដែល​ពលរដ្ឋ​ស៊ី​អារម្មណ៍​មិនកើត​ដល់​ពេល​មាន​ហូប​មាន​ផឹក​គ្រប់គ្រាន់​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​បន្ត​ជា​ថ្មី ។

ថ្មី​ៗ​នេះ​តំបន់​បញ្ហា​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) កំពុង​តែ​បង្ហាញ​ពី​ករណី​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ដោយសារ​តែ​វា គឺជា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​កំពុង​តែ​ប្រសព្វ​គ្នា​ជាមួយនឹង​មនោសញ្ចេតនា​ស៊ី​អារម្មណ៍ និង​ចលនា​ជាតិនិយម​ព្រមទាំង​សកម្មភាព​នយោបាយ​ដ៏​ស៊ីជម្រៅ ។ តំបន់​អភិវឌ្ឍន៍​នេះ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​បី នៅ​ឥណ្ឌូចិន ដែល​មាន​ព្រំដែន​ជាប់​គ្នា ប៉ុន្តែ​វា​បាន​ក្លាយជា​ដំណាក់កាល​នៃ​ភាព​ចម្រូងចម្រាស់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស ។

តាម​ពិត​ទៅ​គម្រោង​អភិ​វ​ឌ្ឈ​ន៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ភាព​តានតឹង និង​ជម្លោះ ។ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ ក៏​ដូច​ជា វៀតណាម បាន​ស្រមៃ​ថា វា​ជា​មធ្យោបាយ​មួយ ដើម្បី​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ប៉ុន្តែ​ក្រោម​ការ​ញុះញង់ និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ពី​សំណាក់ អ្នកនយោបាយ និង​សកម្មជន​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្វី​ដែល​ហាក់ដូចជា វិធីសាស្ត្រ​ជាក់ស្តែង​ចំពោះ​ការ​អភិវឌ្ឍ និង​សន្តិភាព​ក្នុង​តំបន់​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​យល់​ថា ជា​ទម្រង់​នៃ​ការ​ត្រួតត្រា​សេដ្ឋកិច្ច​ដ៏​ទន់ភ្លន់ ជា​ពិសេស​ដោយ​វៀតណាម​ទៅ​វិញ ។

អារម្មណ៍​បែប​នេះ គឺ​វា​អាច​ងាយស្រួល​នឹង​ដុះដាល​ដោយសារ​តែ​បរិបទ​ប្រវត្តិសាស្ត្រ ជា​ពិសេស​ការ​ពាក់ព័ន្ធ​របស់​វៀតណាម ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ក្នុង​កំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​២០ ។ បញ្ហា​ទាំងនេះ នៅ​តែ​ជា​បញ្ហា​មន្ទិល​ដ៏​ចម្រូងចម្រាស​ដែល​បង្ក​ឱ្យ​មានការ​មិន​ទុកចិត្ត និង​មន្ទិល​សង្ស័យ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា ។

អ្នក​នៅ​ក្នុង​ប្រទេស​ភាគច្រើន​មាន​សច្ចៈ​ភាព និង​សក្ខីកម្ម​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ​អំពី​គម្រោង​នេះ ប៉ុន្តែ​អារម្មណ៍ និង​មនោសញ្ចេតនា ដែល​ដុត​ដោយ​ចេតនា​អារម្មណ៍​ពី​អ្នក​ខាងក្រៅ​បូក​ផ្សំ​នឹង​ការ​ដែល​ខ្លួនឯង​មាន​មន្ទិល​ខ្លះ​ៗ នៅ​ក្នុង​ចិត្ត​ក៏​បណ្តាល​ឲ្យ​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ដែល​ជា យុវជន​ជាង​៩០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​នៅ​ក្នុង​នោះ ៥៩​នាក់​បាន​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​រហូត​ដល់​ការ​ឃុំខ្លួន ។

នៅ​ក្រៅប្រទេស​ឯណោះ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​នៅ​បរទេស​ដូច​ជា​នៅ​អា​មេ​រិ​ក នៅ​បារាំង ដោយ​រួម​ទាំង​កម្មករ​ដែល​កំពុង​តែ​ធ្វើការ​នៅ​កូរ៉េ និង ជប៉ុន បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម ខណៈ​ដែល​ខ្លះ​មិន​ទាំង​យល់ ហើយ​មិន​ស្គាល់​ច្បាស់​ពី​តំបន់​នៅ​ព្រំដែន​ទាំងនោះ​ផង ។ ពួក​គេ​គ្រាន់តែ​ឭ​គ្រាន់តែ​ស្តាប់ ការ​ឃោសនា​បំប៉ោង​ស្ថានការណ៍​ក៏​តាំង​នាំ​គ្នា​ស៊ី​អារម្មណ៍​មក​ចូលរួម​សកម្មភាព តវ៉ា​ដែល​មិន​មាន​មូលដ្ឋាន ។

បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្តាច់ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ​រវាង​ក្រុម​ជនភៀសខ្លួន និង​ទិស​ដៅ​គោលនយោបាយ​របស់​រដ្ឋាភិបាល ។ ការ​រស់នៅ​ក្នុង​សង្គម​សេរី​កាន់តែ​ច្រើន​បុគ្គល​ទាំងនេះ​ច្រើន តែ​មាន​សេរីភាព​កាន់តែ​ច្រើន​ក្នុង​ការ​បញ្ចេញមតិ​ប្រឆាំង ហើយ​ប្រហែលជា​មិន​យល់​ច្បាស់​អំពី​សក្ដានុពល​ដ៏​ស្មុគស្មាញ និង​តម្រូវការ​ចាំបាច់​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស ដែល​កំពុង​ត្រូវការ​សព្វ​យ៉ាង ។ វា​ជា​រឿង​សំខាន់ ដែល​ត្រូវ​ចង​ចាំ​ថា អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ​រក្សា​ស្ថិរភាព និង​ការ​រីក​ចម្រើន​របស់​ប្រទេស ហើយ​ក្នុង​ការ​ធ្វើ​ដូច្នេះ ពេល​ខ្លះ​វា​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​ដ៏​តឹងរ៉ឹង​ដែល​ប្រហែលជា​មិន​សម​ស្រប​នឹង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​បាន​ឡើយ ។

ដោយឡែក ការ​ចាប់ខ្លួន​បុគ្គល​មួយ​ចំនួន ហើយ​កំពុង​តែ​បាន​ទទួល​នូវ​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នកប្រឆាំង​ក៏​ជា​សក្ខីកម្ម​មួយ​ដែល​មិន​អាច​ប្រកែក​បាន ប៉ុន្តែ​ក្រោម​ទិដ្ឋភាព​ច្បាប់​ទោះជា​យ៉ាងណា​ក៏​ដោយ​សកម្មភាព​ទាំងនេះ​គួរតែ​ត្រូវ​បាន​មើល​ក្នុង​បរិបទ​នៃ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់ ។ ខណៈ​ពេល​ដែល​សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី គឺជា​គោលការណ៍​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​វា​ត្រូវ​តែ​មាន​តុល្យភាព​នឹង​តម្រូវការ​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ដែល​អាច​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ ។

ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ដោយ​ខុសច្បាប់​ជា​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​ធានា​ស្ថិរភាព និង​ការពារ​ផលប្រយោជន៍​ជាតិ​កាន់តែ​ទូលំទូលាយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ វិធានការ​បែប​នេះ អាច​មាន​ឥទ្ធិពល​ដោយ​អ​ចេតនា ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​បែងចែក​ផ្លូវ​អារម្មណ៍​រវាង​រដ្ឋាភិបាល និង​ក្រុម​អ្នកប្រឆាំង និង​ក្រុម​អ្នក​ដែល​មិន​បានដឹង​អំពី​សភាពការណ៍​ពិត​នៅ​ក្នុង​ប្រទេស ។ ប្រជាជន​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ផ្លូវចិត្ត​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​អត្តសញ្ញាណ​ជាតិ និង​អធិបតេយ្យភាព​របស់​ពួក​គេ​មាន​ភាព​រសើប​ជា​ពិសេស​ចំពោះ​ការ​រំ​លោ​.​ភលើ​ឧត្តមគតិ​ទាំងនេះ ។

រដ្ឋាភិបាល​កម្ពុជា​ដឹង​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ទាមទារ​ឱ្យ​មាន​តុល្យភាព​យ៉ាង​ប្រុង​ប្រយ័ត្ន​រវាង​កំណើន និង​អធិបតេយ្យភាព ។ នៅ​ពេល​នេះ រដ្ឋាភិបាល​បាន​កំពុងធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ការ​អភិវឌ្ឍ​ក្នុង​ក្របខ័ណ្ឌ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ធានា​ថា​ផលប្រយោជន៍​របស់​កម្ពុជា​ត្រូវ​បានការ​ពារ​យ៉ាង​ពេញលេញ ។ ត្រីកោណ​អភិវឌ្ឍន៍ គឺជា​ជំហាន​ឆ្ពោះទៅ​អនាគត ដែល​កម្ពុជា​អាច​ប្រើប្រាស់​ទីតាំង​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​តំបន់ ទាក់ទាញ​ការ​វិនិយោគ និង​ជំរុញ​ភាព​ចម្រុងចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​របស់​ខ្លួន ។

សរុបសេចក្តី​ទៅ ការ​គាំទ្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម គួរតែ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​យុទ្ធសាស្ត្រ​គិតគូរ​ឆ្ពោះទៅ​មុខ​ក្នុង​គោលបំណង​ធានា​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​វឌ្ឍនភាព​ជាតិ ។ ខណៈ​ពេល​ដែល​ការ​ព្រួយបារម្ភ​ពី​ពលរដ្ឋ​ក៏​វា​មិន​ខុស​អ្វី​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​កុំ​ស្តែង​អ្វី​ដែល​អាច​ជា​ទម្រង់​ខុសច្បាប់​ពីព្រោះ​ថា នៅ​ពេល​ដែល​យើង​ចូល​អារម្មណ៍​ហើយ​ស៊ី​អារម្មណ៍​ជ្រុល​ខ្វះ​មូលដ្ឋាន​នៃ​ការ​ពិចារណារ និង​ត្រិះ​រិះ​គ្រប់​ជ្រុងជ្រោយ​វា​អាច​រង​នូវ​ចំណាត់ការ​ច្បាប់ ហើយ​វា​ក៏​នឹង​អាច​ចូលរួម​ធ្វើ​ឲ្យ​មាន​អ​ស្ថេ​រ​ភាព​នៅ​ក្នុង​ប្រទេស ។

សកម្មភាព​របស់​រដ្ឋាភិបាល រួម​ទាំង​ការ​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់ គឺជា​ជំហាន​ចាំបាច់ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការ​អភិ​វ​ឌ្ឈ ប៉ុន្តែ​គណនេយ្យ​ភាព តម្លាភាព និង​ស្មើភាព​ចាំបាច់​រដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​តាម​រយៈ​ការ​ទទួលយក​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​នានា ។ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់​ដ៏​សំខាន់​មួយ​ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​អភិវឌ្ឍ និង​ស្ថិរភាព​ក្នុង​ចំណោម​ប្រទេស​ជិតខាង​ទាំង​បី ។ វា​តំណាង​ឱ្យ​ឱកាស​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយ​ដៃគូ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ