ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ខ្មែរ ដែល​កប់​ក្នុង​ដី​នៅ​ថៃ ត្រូវ​បាន​ជួយ​សង្គ្រោះ

2 អាទិត្យ មុន
  • ភ្នំពេញ

កម្មករ​ខ្មែរ​ម្នាក់ មាន​អាយុ​២៨​ឆ្នាំ ដែល​កំពុង​ដាក់​បំពង់​កំទិចកំទី​នៃ​បំណាក់​ដី នា​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ប៉ា​តា​យ៉ា ត្រូវ​បាន​ជួយ​សង្គ្រោះ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Nation ។…

កម្មករ​ខ្មែរ​ម្នាក់ មាន​អាយុ​២៨​ឆ្នាំ ដែល​កំពុង​ដាក់​បំពង់​កំទិចកំទី​នៃ​បំណាក់​ដី នា​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ប៉ា​តា​យ៉ា ត្រូវ​បាន​ជួយ​សង្គ្រោះ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Nation ។

ប៉ូ​លី​ស និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​និយាយ​ថា កម្មករ​ខ្មែរ​ម្នាក់​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​បាន​កប់​ដោយ​ការ​រអិល​បាក់​ដី ខណៈ​ពេល​ដែល​គាត់​កំពុង​បំពេញការងារ​ត​.​បំពង់​ទឹក នៅ​ក្នុង​ផ្លូវលំ​មួយ​កន្លែង ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

បុរស​កម្មករ​ខ្មែរ ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា «​ជិន​» ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ ចុះ​ទៅ​ជួយ​ទាន់​ពេលវេលា ក្រោយ​ពេល​ដែល​មេការ​នៅ​ការដ្ឋាន​បាន​និយាយ​ថា «​កម្មករ​របស់​គាត់​កំពុង​ដាក់​បំពង់​បង្ហូរទឹក​ក្រោម​ដី នៅ​ក្នុង​រណ្តៅ​ការដ្ឋាន ដែល​គេ​ជីក​ក្នុង​ជម្រៅ​ប្រហែល ៥,៥​ម៉ែត្រ នៅ​ពេល​ដែល​គ្រោះថ្នាក់​បាន​កើតឡើង​»​។

ក្រោយ​ពេល​ដែល​ជួយ​សង្គ្រោះ បច្ចុប្បន្ន​នេះ «​ជិន​» ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ក្បែរ​នោះ ដើម្បី​សង្គ្រោះ​ជីវិត​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ