ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ រៀបចំ​ដាំ​ដុះ​បន្លែ​ច្រើន​ប្រភេទ សម្រាប់​ផ្គត់ផ្គង់គ្រួសា​រវិរ​កងទ័ព​និង​ជនភៀសសឹក

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ពេ​ជ ច័ន្ទ​មុនី (​ខ្មែរ​ជួយ​ខ្មែរ យើង​ដាំ​បន្លែ ជួយ​បងប្អូន​យើង ចំការ​បន្លែ​ដាំ​ដុះ សម្រាប់​ផ្គត់ផ្គង់ គ្រួសា​រវិរ​កងទ័ព​និង​ជនភៀសសឹក…

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ពេ​ជ ច័ន្ទ​មុនី (​ខ្មែរ​ជួយ​ខ្មែរ យើង​ដាំ​បន្លែ ជួយ​បងប្អូន​យើង ចំការ​បន្លែ​ដាំ​ដុះ សម្រាប់​ផ្គត់ផ្គង់ គ្រួសា​រវិរ​កងទ័ព​និង​ជនភៀសសឹក ពី​សង្គ្រាម​ឈ្លានពាន​របស់​យោធា​សៀម​) មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​ដាំ​ដុះ​បន្លែ​ជា​ច្រើន​ប្រភេទ សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​គ្រួសា​រវិរ​កងទ័ព នឹង​ជនភៀសសឹក​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ពេ​ជ ច័ន្ទ​មុនី ភរិយា​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា (​ខ្មែរ​ជួយ​ខ្មែរ យើង​ដាំ​បន្លែ ជួយ​បងប្អូន​យើង ចំការ​បន្លែ​ដាំ​ដុះ សម្រាប់​ផ្គត់ផ្គង់ គ្រួសា​រវិរ​កងទ័ព​និង​ជនភៀសសឹក ពី​សង្គ្រាម​ឈ្លានពាន​របស់​យោធា​សៀម​) នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ដើម្បី​ត្រៀម​បញ្ជូន​យក​ទៅ​ជំរុំ​ជនភៀសសឹក និង​គ្រួសា​រវិ​រៈ​កងទ័ព​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​បន្ត​ឱ្យ​ដឹង​ថា បន្លែ​ដែល​ដាំ​ដុះ​មាន​ជា​ប្រភេទ​ពួក​បន្លែ​ស្លឹក និង​ពួក​បន្លែ​ផ្លែ​។ ប្រភេទ​បន្លែ​ស្លឹក​មាន​ដូច​ជា ស្ពៃ​ចម្រុះ ត្រកួន ចំពោះ​ការ​ដាំ​មាន​រយៈពេល​០៣​ទី​០៤​ស​ប្តា​ហ៍​ទើប​ប្រមូល​ផល​បាន​។ ចំណែក​ប្រភេទ​បន្លែ​ផ្លែ​មាន​ត្រសក់ និង​ននោង រយៈពេល​៦០​ថ្ងៃ​អាច​ប្រមូល​ផល​បាន​ហើយ នឹង​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ ដើម្បី​បញ្ជូន​ទៅ​កាន់​គោលដៅ​សំខាន់​ៗ និង​ជំរុំ​ជនភៀសសឹក និង​គ្រួសា​រវិ​រៈ​កងទ័ព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ