ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀ.នត្រូវសមត្ថកិច្ចថៃចាប់បាន៣វ៉ាលីស្មើ២៦ដុំជាង៤០ម៉ឺនគ្រាប់បម្រុងនាំចូលមកកម្ពុជា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់ ដែល​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន​សមត្ថកិច្ច​ថៃ​ចាប់​បាន​៣​វ៉ា​លី ស្មើ​២៦​ដុំ ជាង​៤០​ម៉ឺន​គ្រាប់ បម្រុង​នាំ​ចូល​មក​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់ ដែល​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន​សមត្ថកិច្ច​ថៃ​ចាប់​បាន​៣​វ៉ា​លី ស្មើ​២៦​ដុំ ជាង​៤០​ម៉ឺន​គ្រាប់ បម្រុង​នាំ​ចូល​មក​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ទោ កែវ ដូ​ល អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​២​នាក់ មាន​១.​ឈ្មោះ ហ៊ុន សុភាព ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​(​មេខ្លោង​) ២.​ឈ្មោះ យូ សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​(​អ្នកការ​ពារ​ដឹក​ជញ្ជូន​) ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ចំណុច​ក្បែរ​ច្រក​ខ្ល​ង​លឹ​ក ស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បង្ក្រាប​ចាប់​គ្រឿង​ញៀ​.​ន​ដែល​ដឹក​តាម​រទេះអូស​បម្រុង​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​គ្រឿង​ញៀ​.​ន​ដាក់​ក្នុង​វ៉ា​លី ចំនួន​៣ មាន​គ្រឿង​ញៀ​.​ន​ចំនួន​២៦​ដុំ ដែល​មាន​គ្រឿង​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​យ៉ា​ម៉ា ប្រមាណ​ជាង​៤០​ម៉ឺន​គ្រាប់ ។

លោក​វរៈសេនីយ៍ទោ កែវ ដូ​ល បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ដែល​សមត្ថកិច្ច​ថៃ​ចាប់​បាន​គ្រឿង​ញៀ​.​ន​ប្រមាណ​ជាង​៤០​ម៉ឺន​គ្រាប់​បម្រុង​នាំ​ចូល​មក​កម្ពុជា គឺ​មាន​កម្មករ​អូស​រទេះ​ម្នាក់ លើកដាក់​រទេះ ហើយ​ធ្ងន់​សង្ស័យ​បាន​រូត​វ៉ា​លី​មើល ឃើញ​សង្ស័យ​ទើប​រាយ​ការ​ជូន​តម្រួត​ថៃ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿង​ញៀ​.​ន​ត្រូវ​រឹបអូស​មាន​វ៉ា​លី​ចំនួន​៣​គ្រឿង​ញៀ​.​ន​២៦​ដុំ មាន​ប្រមាណ​ជាង​៤០​ម៉ឺន​គ្រាប់ ។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ក្រោយ​សមត្ថកិច្ច​ថៃ​ចាប់​គ្រឿង​ញៀ​.​ន​ជាង​៤០​ម៉ឺន​គ្រាប់ និង​រថយន្ត​១​គ្រឿង នៅ​ក្បែ​ព្រំដែន​ទឹកដី​ថៃ​ច្រក​ខ្ល​ង​លឹ​ក​ឈម ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជនសង្ស័យ​ឈ្មោះ ហ៊ុន សុភាព មាន​រថយន្ត​១​គ្រឿង ម៉ាក់​ហុងដា ស៊ី​វី​ក ពាក់​ផ្លា​ក់​លេខ​ថៃ​៩០៣ ស្រះ​កែវ បាន​ទទួល​គ្រឿង​ញៀ​.​ន​ពី​ឈ្មួញ​ថៃ​ផ្ញើ​មក​បាងកក ។

ហើយ​ចាំ​ទទួលយក​ដាក់​តាម​រថយន្ត ហើយ​ដាក់​តាម​រទេះ​អោយ​កម្មករ​អូស​បម្រុង​នាំ​ចេញ​មក​កម្ពុជា ហើយ​ឈ្មោះ ហ៊ុន សុភាព ពេល​ដាក់​វ៉ា​លី​គ្រឿង​ញៀ​.​ន​លើ​រទេះ ហើយ​ពាក់អាវ​ខ្មៅ​ដៃ​វែង​ដើរ​ចូល​ចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដោយ​ដូរ​អាវ​ការ៉ូ​ដៃ​វែង អង្គុយ​ចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​២​នាក់​ឈ្មោះ យូរ សុ​វ​ណ្ណា​រ៉ា អ្នកការ​ពារ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀ​.​ន​ទៅ​អោយ​ឈ្មួញ​ថៃ​ម្នាក់​ទៀត ដែល​កំពុង​ចាំ​ទទួល​ត្រូវ​បានដឹង​មុន​គេចខ្លួន​បាត់​ចាប់​បាន​២​នាក់ អ្នក​ដែល​ចាំ​ទទួល​គ្រឿង​ញៀ​.​ន ឬ​ស៊ី​ឈ្មួ​ល​ដឹក​ជញ្ជូន​ដែល​ចាប់​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ