ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជន​ដៃដល់ក្នុងករណីផ្ទុះអាវុ.ធច្រើនគ្រា.ប់ ផ្អើលកណ្តាលក្រុងព្រះសីហនុ

3 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​កាលពី​​វេលា​ម៉ោង១០និង​១០​នាទី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា នៅ​ចំណុច​មុខ​សណ្ឋាគារ សមុទ្រ​ខៀវ ស្ថិត​នៅ​ក្រុម​ទី​០១ ភូមិ​១…

​ខេត្តព្រះសីហនុ ៖ ​កាលពី​​វេលា​ម៉ោង១០និង​១០​នាទី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា នៅ​ចំណុច​មុខ​សណ្ឋាគារ សមុទ្រ​ខៀវ ស្ថិត​នៅ​ក្រុម​ទី​០១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ជនជាតិ​ចិន​ចំនួន​២​ក្រុម បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់ (​ជនជាតិ​ចិន​២​នាក់ និង​ខ្មែរ​ម្នាក់​) រង​របួស និង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ ។ គួររំលឹកថា ផ្ទុះ​អា​វុ​.​ធ​ច្រើន​គ្រាប់ កណ្តាល​ក្រុងព្រះសីហនុ ក្រោយ​ឮ​សំឡេង​ស្រែ​.​ក​ជជែក​គ្នា​ខ្លាំង​ៗ​មិន​បាន​ប៉ុន្មាន​នាទី​ផង

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ​លោក​ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​ភ្លាម ដោយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​វេលា​ម៉ោង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ព្រមទាំង​ដកហូត​បាន​អាវុធ​ខ្លី​ចំនួន​១​ដើម និង​បាន​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី​។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា អ្នក​រង​របួស​មាន​ចំនួន​៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​ ៖

ទី​១-ឈ្មោះ នឿ​ន វ៉ា​ន់​ដេ​ត ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​សណ្ឋាគារ សមុទ្រ​ខៀវ មាន​ទីលំនៅ ក្រុម​ទី​០១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​រង​របួស​ប្រអប់ដៃ​ខាងឆ្វេង និង​ពោះ​ខាងឆ្វេង​)​។

​ទី​២-ឈ្មោះ JIANG KUNZHENG ជនជាតិ​ចិន មុខរបរ បើក​រោងចក្រ​លក់ទំនិញ កាន់​លិខិតឆ្លងដែន​លេខ EF1017047 មាន​ទីលំនៅ ផ្ទះ​លេខ​045 ផ្លូវ​លេខ OV10M ភូមិ​ព្រែក​តា​គង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ជ​ង្វា​រ រាជធានី​ភ្នំពេញ (​រង​របួស ក្រោម​ដោះ​ខាងស្តាំ និង​ក្បាល​ផ្នែក​ខាងឆ្វេង​)​។

ទី​៣-ឈ្មោះ QIN YANJUN ហៅ A NIU ជនជាតិ​ចិន មុខរបរ​អ្នក​ដាំ​ដើមឈើ ផ្ទះ​លេខ​045 ផ្លូវ​លេខ OV10M ភូមិ​ព្រែក​តា​គង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​រង​របួស ជើង​ខាងឆ្វេង និង​ក្បាល​ផ្នែក​ខាងស្តាំ​)​។

បច្ចុប្បន្ន អ្នក​រង​របួស​ទាំង​៣​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន​។

ចំពោះ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ZHANG TAO ជនជាតិ​ចិន អាយុ​៤៣​ឆ្នាំ មុខរបរ​បោះ​ដុំ​គ្រឿងអគ្គិសនី​ពី​ចិន មាន​ទីលំនៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រោយ​ចាប់ខ្លួន កម្លាំង​នគរបាល បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖

-​អាវុធ​ខ្លី ០១​ដើម ម៉ាក ZORAKI MOD 914-TD មាន​លេខ​សម្គាល់ ZRCWI02 1903-00358, បង់​០១ មាន ០៨​គ្រាប់​(​ប្រភេទ​380) និង​ប្រដាប់​ខ្ទប់​សម្លេង​១ និង​រថយន្ដ​១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2C-9898​។

បន្ទាប់​ពី​សួរនាំ​បឋម​ពី​ឈ្មោះ JIANG KUNZHENG បានឱ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​ដោយសារ​ភាគី​ទាំង​២ បាន​ឈ្លោះប្រកែក​ពាក្យ​សម្តី​គ្នា និង​ស្រវឹងស្រា បង្ក​ជា​ជម្លោះ​ហិង្សា រហូត​ដល់​ផ្ទុះអាវុធ​កើតឡើង​។

ចំពោះ​ករណី​ខាងលើ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ