ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធ​ច្រើន​គ្រាប់ កណ្តាល​ក្រុងព្រះ​សីហនុ ក្រោយ​​ឮ​សំឡេង​ស្រែ.ក​ជជែក​គ្នា​ខ្លាំង​ៗ​មិន​បាន​​ប៉ុន្មាន​នាទី​ផង

3 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ទាំង​កណ្ដាលរាត្រី កាលពី​វេលា​ម៉ោង 11 និង 10 នាទី​យប់​ថ្ងៃ​ទី 2 ខែកញ្ញា​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ទាំង​កណ្ដាលរាត្រី កាលពី​វេលា​ម៉ោង 11 និង 10 នាទី​យប់​ថ្ងៃ​ទី 2 ខែកញ្ញា​ ឆ្នាំ 2024 ត្រង់​ចំណុច​មុខ​សណ្ឋាគារ ប្លូ បេ ស្ថិត​ក្នុងភូមិ​០១​សង្កាត់​លេខ 3 ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ដល់​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ មាន​ជន​រង​គ្រោះ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​និង​សន្តិសុខ​ជនជាតិ​ខ្មែរ​ម្នាក់​។

ជុំវិញ​ករណី​នេះ​ផង​ដែរ ​​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ​មាន​ករណី​ផ្ទុះអាវុធ​មួយ​កើតឡើង​ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន3នាក់​ រង​របួស ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ និង​ជនជាតិ​ខ្មែរ​ដែល​ជា​សន្តិសុខ​ម្នាក់​រង​របួស​។​

តាមប្រភព​ដដែល​បាន​បន្ត​ថា ​តាម​ការ​សាកសួរ​បឋម​បាន​ឲ្យ​ដឹង​ថា ទាំង​ភាគី​ជន​បង្ក ​និង​ភាគី​ជន​រង​គ្រោះ​បាន​ណាត់គ្នា​មក​និយាយ​ការងារ​នៅ​ក្នុង​សណ្ឋាគារ​យីហោ ប្លូ​បេ ប៉ុន្តែ​មិនដឹង​មាន​បញ្ហា​អ្វី​ទេ ភាគី​ទាំង​ពីរ​បាន​ទាស់សម្ដី​គ្នា​ហើយ​ហើយ​ភាគី​ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​សណ្ឋាគារ ក៏​ត្រូវ​ភាគី​ម្ខាង​ទៀត​យក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ជា​ច្រើន​គ្រាប់ បណ្ដាល​ឱ្យ​ភាគី​ម្ខាង​ទៀត​រង​របួស​២​នាក់ និង​ផ្លា​ត​គ្រាប់​ទៅ​ត្រូវ​សន្តិសុខ​ដែល​កំពុង​ឈ​យាម​នៅ​ខាង​មុខ​សណ្ឋាគារ​បណ្ដាល​ឲ្យ​រងរ​បួស​។​

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ចម្រុះ ចុះ​មក​ដល់ទី​តាំង​និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។​ចំពោះ​មូលហេតុ​ក៏​ដូច​ជា​មុខសញ្ញា​ជន​បង្ក​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​និង​ស៊ើបអង្កេត​។

ដោយឡែក​​តាម​ប្រភព​ពី​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​​ឱ្យ​ដឹង​​ថា នៅ​មុន​កើតហេតុ​ ខណៈ​ពេល​គាត់​កំពុង​អង្គុយ​លើកង់បី​រង់ចាំ​ម៉ូយ ពួក​គាត់​បានឮ​សំឡេង​ស្រែក​ជជែក​គ្នា​ខ្លាំង​ៗ​មិន​បាន​ប៉ុន្មាន​នាទី​ផង ​ស្រាប់តែ​ឃើញ​មនុស្ស​មួយ​ចំនួន​រត់​ចេញពីរ​ក្នុង​សណ្ឋាគារ ជាមួយ​គ្នា​នេះ​ផង​ដែរ ស្នូរ​អាវុធ​ជា​ច្រើន​គ្រាប់​បាន​បន្លឺ​ឡើង​ធ្វើ​ឲ្យ​ស្ថានភាព​ពេល​នោះ​មាន​ភាព​ច្របូកច្របល់ ទាំង​ពួក​គាត់​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​មុខ​សណ្ឋាគារ​នេះ​។​

ក្រោយ​កើតហេតុ​ប៉ុន្មាន​ត្រឹមតែ5នាទី​ទៅ10នាទី​ប៉ុណ្ណោះ​ សមត្ថកិច្ច​ចម្រុះ​បាន​មក​ដល់ទី​តាំង​កើតហេតុ គ្រប់គ្រង​ស្ថានភាព និង​បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ ដើម្បី​ធ្វើការ​សាកសួរ ឯ​រឿង​អ្វី​ផ្សេង​ពួក​គាត់​ពុំ​ដឹង​នោះ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ