ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម សាយ សំ​អាល់ ៖ ត្រូវ​ចូលរួម​ទាំងអស់​គ្នា រៀបចំ​កម្ពុជា​មាតុភូមិ​យើង ឱ្យ​ក្លាយទៅជា​ទឹកដី​សុវណ្ណ​ភូមិ គោលការណ៍​ឯករាជ្យ ម្ចាស់​ការ និង​ខ្លួន​ទីពឹង​ខ្លួន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូបយ​កម្ម និង​សំណង់ បាន​គូសបញ្ជាក់​ថា យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​រៀបចំ​កម្ពុជា​មាតុភូមិ​យើង ឱ្យ​ក្លាយទៅជា​ទឹកដី​សុវណ្ណ​ភូមិ ដែល​អាច​គ្រប់គ្រង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូបយ​កម្ម និង​សំណង់ បាន​គូសបញ្ជាក់​ថា យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​រៀបចំ​កម្ពុជា​មាតុភូមិ​យើង ឱ្យ​ក្លាយទៅជា​ទឹកដី​សុវណ្ណ​ភូមិ ដែល​អាច​គ្រប់គ្រង និង​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ធនធាន និង​សក្តានុពល ដោយ​ឈរ​លើ​គោលការណ៍ ឯករាជ្យ ម្ចាស់​ការ និង​ខ្លួន​ទីពឹង​ខ្លួន ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្តី​ពី បទ​ពិសោធន៍ នៃ​ការ​រៀបចំ​ទីក្រុង និង​លំនៅ​ឋាន​នៅ​កម្ពុជា និង​ហុងកុង បាន​រំលឹក​ពី​ទស្សនៈ ដ៏​វែង​ឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឱ្យ​មានការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា ដើម្បី​ប្រែក្លាយ​កម្ពុជា ឱ្យទៅ​ជា​ទឹកដី​សុវណ្ណ​ភូមិ តាម​រយៈ​ការ​រៀបចំ​ទីក្រុង ទីប្រជុំជន និង​ការ​បែងចែក​តំបន់​ទៅ​តាម​សក្តានុពល ដែល​អាច​គ្រប់គ្រង និង​ប្រើប្រាស់​បាន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រក្សា​បាន នូវ​កំណើនសេដ្ឋកិច្ច ស្ថេ​រ​ភាព​សង្គម បង្កើត​ការងារ និង​បង្កើន​ចំណូល ជូន​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ