មេធំរបស់ក្រុមហ៊ុន Audi ដែលចូលចិត្តផ្សងព្រេងឡើងភ្នំ បានបាត់បង់ជីវិតក្រោយធ្លាក់ពីកំពូលភ្នំដែលមានកម្ពស់ជាង៣០០០ម៉ែត្រ
3 ខែ មុន
(អ៊ីតាលី)៖ លោក Fabrizio Longo អាយុ ៦២ឆ្នាំ ជាអ្នកឡើងភ្នំដ៏ប៉ិនប្រសព្វម្នាក់ និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Audi ដែលជាក្រុមហ៊ុនរថយន្តប្រណិតដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលី…
(អ៊ីតាលី)៖ លោក Fabrizio Longo អាយុ ៦២ឆ្នាំ ជាអ្នកឡើងភ្នំដ៏ប៉ិនប្រសព្វម្នាក់ និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Audi ដែលជាក្រុមហ៊ុនរថយន្តប្រណិតដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលី បានធ្លាក់ពីលើកំពូលភ្នំកំពស់ជាង៣០០០ម៉ែត្រក្នុងជួរភ្នំ Adamello ភាគខាងជើងនៃប្រទេស។
ក្រុមឧទ្ធម្ភាគចក្រមួយក្រុមបានរកឃើញសាកសពរបស់លោក Longo នៅជម្រៅជាង ២១៣ម៉ែត្រនៅខាងក្នុងជ្រលងភ្នំមួយ និងត្រូវបានគេប្រកាសថាស្លាប់នៅកន្លែងកើតហេតុ។
យោងតាម កាសែត Sun បានឱ្យដឹងថា Longo ដែលជាអ្នកឡើងភ្នំអាជីពត្រូវបានគេនិយាយថាបានឡើងលើផ្លូវដែលបំពាក់ដោយខ្សែដែក និងឧបករណ៍ជំនួយផ្សេងទៀត។
លោក Longo បានធ្វើជាប្រធានផ្នែកប្រតិបត្តិការរបស់ Audi អ៊ីតាលីតាំងពីឆ្នាំ២០១៣។
អ្នកនាំពាក្យរបស់ Audi បានថ្លែងការណ៍ថា «លោកFabrizio Longo បានដឹកនាំម៉ាកយីហោ Audi នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងភាពជោគជ័យដ៏អស្ចារ្យចាប់តាំងពីឆ្នាំ ២០១៣ ដោយបញ្ជាក់ពីជំហរឈានមុខគេរបស់យីហោនៅក្នុងផ្នែករថយន្ត អស់រយៈពេល ១១ឆ្នាំជាប់ៗគ្នា»៕ ប្រភព៖ NEWYORK POST
ចែករំលែកព័តមាននេះ