ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន២​ក្រុមប្រើ​អាវុ.ធ កាំបិ.ត​ផ្គា.ក់ ដំប.ង​ ដុំ​ថ្ម កា.ប់​ចា.ក់​គ្នា ត្រូវ​​បញ្ជូន​ទៅតុលាការ

1 អាទិត្យ មុន

ខេត្តតាកែវ ៖ កម្លាំង​សមត្ត​កិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​២​ក្រុម មាន​ចំនួន​៨…

ខេត្តតាកែវ ៖ កម្លាំង​សមត្ត​កិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​២​ក្រុម មាន​ចំនួន​៨ នាក់ ដែល​ប្រើ​អំពើ​ហឹ​ង្សា ដោយ​កាំបិត​ផ្គាក់ ដំបង​ឈើ ដំបង​ដែក និង​ដុំ​ថ្ម កាប់​ចាក់​គ្នា​លើ​ផ្លូវ​សាធារណៈ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​ធ្វើ​ប៉ះ ពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បញ្ជូន​ឲ្យ​តុលាការ​ដុស ក្អែល ដើម្បី​ថ្ងៃក្រោយ​សុំ​កុំ​ឲ្យ​រាង ។

សូម​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា រវាង​ក្មេង​ទំនើង​២ ក្រុម ដែល​១​ក្រុម​មាន​គ្នា​ប្រមាណ​៥ នាក់ និង​១ ក្រុម​៦ នាក់ កាប់​ចាក់​គ្នា​នៅ​ចំណុច​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ រួច​គេចខ្លួន​បាត់​អស់ ។

ក្រោយ​កើត​មាន​អំពើ​ហឹ​ង​ក្សា​នោះ លោក​ឧត្តមសេនីយ៍ទោ ស្នងការនគរបាល​ខេត្តតាកែវ បាន​ដាក់​បទបញ្ជា​ទៅ​លោក​ឧត្តម​សេនីយ៍​ត្រីស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ សហការ ស្រាវជ្រាវ ជាមួយ​នគរបាល​មូល ដ្ឋា​ន​ស្រុក​បាទី ក្រោម​ការ​សម្រប​សម្រួល​ទី​ស្ថាប័ន​អយ្យ​អម​សា​លា​ដំបូង​ខេត្ត រយៈពេល​តែ​២​ថ្ងៃ​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្មេង​ទំនើង​ចំនួន​៨នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ធ្វើ​ស កម្ម​ភាព​ដោយ​ប្រើ​អាវុធ ដូច​ជា កំ​បិត​ផ្គាក់ ដំបង​ឈើ ដំបង​ដែក និង​ដុំ​ថ្ម ដេញ​កាប់​ចាក់ វាយ គប់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដុត​កម្ទេច​ម៉ូតូ ដែល​បណ្តាល​ឱ្យ​ខាត​រៀងខ្លួន​នោះ ។

នៅ​ពេល​ឃាត់ខ្លួន​សម ត្ត​កិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង ពាក់​ពន្ធ​បទល្មើស​ខាងលើ​ និងបាន​
កសាង​សំណុំរឿង​បញ្ជូន​ក្មេង​ទំនើង​ទាំង​២​ក្រុម ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ