ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់ «​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​» សម្រេច​បាន​៤៤,៣១%

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ​គម្រោង​សាងសង់ «​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​» ប្រវែង​សរុប ៣៣,៤៥៩​គីឡូម៉ែត្រ សម្រេច​បាន ៤៤,៣១% ដោយ​គ្រោង​បញ្ចប់​នៅ​ខែកញ្ញា…

រាជធានី​ភ្នំពេញ ​៖ ​គម្រោង​សាងសង់ «​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​» ប្រវែង​សរុប ៣៣,៤៥៩​គីឡូម៉ែត្រ សម្រេច​បាន ៤៤,៣១% ដោយ​គ្រោង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ ២០២៦​ខាង​មុខ​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ ២០២៤​បាន​លើក​ឡើង​ថា​គម្រោង​សាងសង់ «​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​» មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​៖ ទី​១. ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ មាន​ប្រវែង ១ ៧៦១​ម៉ែត្រ ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ ហើយ​ទី​២. ផ្លូវ​ត​ភ្ជាប់ និង​ផ្លូវ​ខ្នែង​ទៅ​កាន់​ក្រុង​ក្រចេះ ខេត្តក្រចេះ មាន​ប្រវែង​សរុប ៣៣,៤៥៩​គីឡូម៉ែត្រ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់​ឱ្យ​បាន​មុន​ខែកញ្ញា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ។

ប្រភព​បាន​បន្ត​ថា ផ្លូវ ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុង​ចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ក្នុង​កិច្ចការ​អាទិភាព​ទី​២ នៃ​បញ្ច​កោណ​ទី​២ គឺ​ការ​លើកកម្ពស់​កា​រត​ភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន ដែល​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោត​លើ​ការ​បន្ត​កសាង និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ តាម​រយៈ​ការ​បង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ការ​កសាង ព្រមទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ