ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ល្បិច​បោក​បញ្ឆោត​លក់ទំនិញ​មាន​តំលៃ​ថោក​ជាង​ទីផ្សារ​ច្រើន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នគរបាលជំនាញ នៃនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នា​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ដោយសារ​ ក្នុង​រយៈពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ នគរបាលជំនាញ នៃនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នា​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ដោយសារ​ ក្នុង​រយៈពេល​ថ្មី​ៗ​នេះ កម្លាំង​ជំនាញ បាន​សង្កេត​ឃើញ​មាន​គណនី​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន បាន​បង្ហោះ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត នូវ​តំណរ​ភ្ជាប់​បោក​បញ្ឆោត ឬ​ការ​ផ្សាយ​ពា​ណិ​ជ្ច​កម្ម​(Sponsored លើហ្វេសប៊ុក)បោក​បញ្ឆោត អំពី​ការ​លក់​នាឡិការ Smart Watch S9 ដែល​មាន​តំលៃ​ថោក​ជាង​ទីផ្សារ​ច្រើន ។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន រក​ឃើញ​ថា តំណរ​ភ្ជាប់​ជាមួយ​ការ​លក់ទំនិញ​ថោក​ៗ​ទាំង​អស់នេះ គឺ​ក្នុង​គោលបំណង​បោក​បញ្ឆោត និង​ទាក់ទាញ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ឲ្យ​មានការ​ចាប់អារម្មណ៍ ដើម្បី​ធ្វើការ​បំពេញ នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ជន​ឆ្លៀតឱកាស អាច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​នេះ ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ ឬ​បន្ទាប់​ធ្វើការ​បញ្ជា​ទិញ​រួចរាល់ ហើយ​ពុំ​ទទួល​បាន​ឥ​វ៉ា​ន់ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​នានា សូម​ប្រុង​ប្រយ័ត្ន និង​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អ្វីមួយ។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត និងកុំ​ជឿ​ការ​ផ្សព្វផ្សាយ​ណា ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជៀសវាង​ខាតបង់​ផលប្រយោជន៍ ដោយសារ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ