ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​បក់​ពេញ​ទំហឹង​ទៅ​លើ​ប្រ​ទេស​ហ្វ៊ី​លី​ពីន​ស្លា.ប់​ដល់១១​នាក់

2 អាទិត្យ មុន

ទី​ក្រុង​ម៉ានីឡា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​ទី​ហ្វុង​ឈ្មោះ​យ៉ា​គី (Yagi) នៅ​ប្រទេស​ហ្វ៊ីលីពីន​​​បាន​កើន​ឡើង​ដល់​១១​នាក់​ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​។ ខ្យល់​ព្យុះ​នេះ​​​បក់​ទៅ​ដល់​ភាគ​ខាង​ជើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ និង​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​, គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។​ ជា​រៀង​រាល់​ឆ្នាំ​ ប្រទេស​ហ្វ៊ីលីពីន​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​ទី​ហ្វុង​ចាប់​ពី​​ចុង​ខែ​មិថុនា​ដល់​ខែ​តុលា​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​…

ទី​ក្រុង​ម៉ានីឡា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​ទី​ហ្វុង​ឈ្មោះ​យ៉ា​គី (Yagi) នៅ​ប្រទេស​ហ្វ៊ីលីពីន​​​បាន​កើន​ឡើង​ដល់​១១​នាក់​ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​។ ខ្យល់​ព្យុះ​នេះ​​​បក់​ទៅ​ដល់​ភាគ​ខាង​ជើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ និង​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​, គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។​

ជា​រៀង​រាល់​ឆ្នាំ​ ប្រទេស​ហ្វ៊ីលីពីន​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​ទី​ហ្វុង​ចាប់​ពី​​ចុង​ខែ​មិថុនា​ដល់​ខែ​តុលា​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​ស្លាប់​មនុស្ស​រាប់​សិប​នាក់​។ ខ្យល់​ព្យុះ​យ៉ាគី​បក់​កាត់​តំបន់​ប៊ីខូល (Bicol) ភាគ​អាគ្នេយ៍​ទី​ក្រុង​ម៉ានីឡា​ ហើយ​នឹង​បក់​ទៅ​ដល់​តំបន់​ដី​គោក​កោះ​លូហ្សន (Luzon) នៅ​ពេល​ឆាប់​ៗ​នេះ​។ ​អាជ្ញា​ធរ​សម្រេច​ចិត្ត​បិទ​ទ្វារ​សាលា​រៀន និង​អគារ​របស់​រដ្ឋ​នៅ​ទូទាំង​ទី​ក្រុង​ម៉ានីឡា​ដើម្បី​បង្ការ​ខ្លួន​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដោយ​​ពេល​នេះ​ទឹក​ជំនន់​កំពុង​តែ​ជន់​ជោរ​ពាស​ពេញ​ដង​​វិថី​។

សេវា​ដឹក​ជញ្ជូន​តាម​នាវា​ចម្លង​​នៅ​តំបន់​រង​គ្រោះ​ត្រូវ​ផ្អាក​សកម្ម​ភាព​ជា​បណ្ដោះ​អាសន្ន​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​ក្នុង​ស្រុក​ក៏ត្រូវ​លុប​ចោល​ជើង​ហោះ​ហើរ​២៩​ខ្សែ​ផង​ដែរ​។ មនុស្ស​បី​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​ដី​នៅ​​តំបន់​ជាយ​​ក្រុង​ម៉ានីឡា​។ ​ក្នុង​​នោះ​​​មាន​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​​​​។​ ក្រៅ​ពី​នេះ គេ​ស្រង់​បាន​សាក​សព​​មនុស្ស​លង់​​ទឹក​យ៉ាង​តិច​៤​នាក់​​នៅ​ថ្ងៃ​ចន្ទ​។

ខ្យល់​ព្យុះ​យ៉ាគី​ក៏​​បាន​បក់​ទៅ​លើ​ទី​ក្រុង​ណាហ្កា​ (Naga) ផង​ដែរ​សម្លាប់​មនុស្ស​២​នាក់​។ ក្នុង​នោះ​មាន​កុមារី​ម្នាក់​ស្លាប់​នឹង​លង់​ទឹក​​។​ មនុស្ស​ជាង​បី​រយ​នាក់​​បន្ត​ស្នាក់​នៅ​​ក្នុង​ជំរំ​​បណ្ដោះ​អាសន្ន​។ ដោយសារ​រលក​សមុទ្រ​ខ្ពស់​​ៗ​ពេក ​​គេ​គិត​ថា​ទឹក​ជំនន់​​នៅ​ទី​ក្រុង​​ណាហ្កា​ដែល​មាន​មនុស្ស​រស់​នៅ​ជាង​២​សែន​នាក់​​​នេះ​មិន​ងាយ​ស្រក​ទៅ​វិញ​ទេ​។

ដោយ​ឡែក​ បើ​គេ​ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​នៅ​​ទី​ក្រុង​សេប៊ូ (Cebu) ឯណោះ​វិញ​។ ទី​ក្រុង​នេះ​​មាន​ហេតុ​ការណ៍​បាក់​ដី​ជា​ច្រើន​កន្លែង​សម្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់​ និង​បំផ្លាញ​ផ្ទះ​របស់​អ្នក​ស្រុក​៥​ខ្នង​។ កាល​ពី​ខែ​កក្កដា ហ្វ៊ីលី​ពីន​ធ្លាប់​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ហ្គេមី​ (Gaemi) ដែល​បណ្ដាល​​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​​គ្រោះ​ទឹក​ជំនន់​។

​កាល​នោះ​ មនុស្ស​យ៉ាង​តិច​២២​នាក់​បាន​ស្លាប់​។ ​​ចំណែក​ខ្យល់​ព្យុះយ៉ាគី​ថ្ងៃ​នេះ​មាន​ល្បឿន​ជា​មធ្យម​៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ វា​មាន​ល្បឿន​អតិ​បរមា​១០៥​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ពេល​បក់​សំដៅ​ទៅ​ភាគ​ពាយព្យ​កោះ​លូហ្សន​ដែល​ជា​កោះ​ធំ​ជាង​គេ​ និង​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង​គេ​របស់​ហ្វ៊ីលីពីន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ