ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​សឹក​ភូមា​ប្រ​កាស​​ធ្វើ​ជំរឿន​ខែ​តុ​លា​ដើម្បី​ត្រៀម​បោះ​ឆ្នោត​ឆ្នាំក្រោយ

2 អាទិត្យ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ របប​សឹកភូមា​របស់​លោ​កមីន​អុង​ឡាំង​​នឹង​​ធ្វើ​ជំរឿន​ថ្នាក់​ជាតិ​​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៥​ដូច​អ្វី​ដែល​របប​នេះ​ធ្លាប់​បាន​សន្យា​ថាការ​បោះ​ឆ្នោត​លើក​នេះ​នឹង​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិ​ធម៌​ជាង​ឆ្នាំ​២០២០​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ សង្គ្រាម​ស៊ីវិល​​​បន្ត​ឆាប​ឆេះ​ជា​ច្រើន​កន្លែង​។ ​លទ្ធ​ផល​ធ្វើ​​​​ជំរឿន​​ចាប់​ពី​ថ្ងៃ​ទី​១ -១៦ ខែ​តុលា​នោះ​​នឹង​ប្រើ​ប្រាស់​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​។។ នេះ​ជា​អ្វី​ដែល​លោក​មីន​អុង​ឡាំង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​។​ ក្រោយ​មក​…

ទី​ក្រុង​រ៉ង់​ហ្គូន៖ របប​សឹកភូមា​របស់​លោ​កមីន​អុង​ឡាំង​​នឹង​​ធ្វើ​ជំរឿន​ថ្នាក់​ជាតិ​​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៥​ដូច​អ្វី​ដែល​របប​នេះ​ធ្លាប់​បាន​សន្យា​ថាការ​បោះ​ឆ្នោត​លើក​នេះ​នឹង​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិ​ធម៌​ជាង​ឆ្នាំ​២០២០​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ សង្គ្រាម​ស៊ីវិល​​​បន្ត​ឆាប​ឆេះ​ជា​ច្រើន​កន្លែង​។ ​លទ្ធ​ផល​ធ្វើ​​​​ជំរឿន​​ចាប់​ពី​ថ្ងៃ​ទី​១ -១៦ ខែ​តុលា​នោះ​​នឹង​ប្រើ​ប្រាស់​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​។។ នេះ​ជា​អ្វី​ដែល​លោក​មីន​អុង​ឡាំង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​។​

ក្រោយ​មក​ លោក​ថ្លែង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ជា​ថ្មី​ទៀត​ថា​លទ្ធ​ផល​ជំរឿន​នេះ​​សម្រាប់​រៀប​ចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​​បាន​ត្រឹម​ត្រូវ​ និង​​សុក្រឹត​​​ដើម្បី​ធានា​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​រៀប​ចំ​ឡើង​ដោយ​ភាព​សេរី​, យុត្តិ​ធម៌​, ពហុ​បក្ស​​តាម​បែប​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​។ ​​ប្រទេស​ភូមា​​ធ្លាក់​​ទៅ​ក្នុង​វិបត្តិ​នយោ​បាយ ​និង​​សង្គម​​​ចាប់​តាំង​ពី​មាន​​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ ឆ្នាំ​២០២១​។

​​ពួក​យោធា​អះ​អាង​​ថា​មូល​ហេតុ​ដែល​ខ្លួន​​​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ស្ដារ​​ស្ថិរ​ភាព​ជាតិ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​ចោ​ទ​ប្រកាន់​ថា​មិន​សេរី និង​យុត្តិ​ធម៌​ទេ​។ ​​របប​សឹក​​ភូមា​ថ្លែង​កាល​ពី​ខែ​កក្កដា​ថា​គណ​បក្ស​នយោបាយ​ចំនួន​២៧​​ដែល​បាន​ចុះ​បញ្ជី​នៅ​​​ក្នុង​ការ​បោះ​​​ឆ្នោត​លើក​នេះ​​​ប្រកាស​ថ្កោល​ទោស​ការ​ជ្រើស​រើស​យក​ការ​ដណ្ដើម​អំណាច​ដោយ​អំពើ​បះ​បោរ (ប្រឆាំង​ប្រដាប់​អា​វុធ)។​ សព្វ​ថ្ងៃ​នេះ​របប​សឹក​មិន​អាច​គ្រប់​គ្រង​ទឹក​ដី​១០០%​ទេ​បន្ទាប់​ពី​ពួក​គេ​បាត់​បង់​ទី​ក្រុង​​១​ចំនួន​ទៅ​ក្នុង​ដៃ​របស់​ពួក​ឧទ្ទាម​។​

កាល​ពី​ដើម​ឆ្នាំ​២០២៤​ យុវ​ជន​​ក្មេង​ៗ​​ចាប់​ផ្ដើម​​​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​របប​សឹក​​​អនុ​វត្ត​ច្បាប់​កាតព្វ​កិច្ច​យោធា​ដែល​តម្រូវ​ឱ្យ​អ្នក​មាន​អាយុ​ចាប់​ពី​១៨-​៣៥​ឆ្នាំ​ចូល​បម្រើ​​នៅ​ក្នុង​ជួរ​កង​ទ័ព។ សភាព​ការណ៍​ចាប់​ផ្ដើម​ប្រែ​ប្រួល​នៅ​ពេល​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​បំពេញ​ទស្សន​កិច្ច​នៅ​ភូមា​កាល​ពី​ខែ​សីហា​ និង​សន្យា​ជួយ​ផ្នែក​​បច្ចេក​ទេស​ក្នុង​ការ​​​ធ្វើ​ជំរឿន​។ នៅ​ទី​ក្រុង​បាង​កក លោក​ប្រកាស​គាំទ្រ​ការ​បោះ​ឆ្នោត​នេះ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​វិល​​​ទៅ​រក​ការ​គ្រប់​គ្រង​​តាម​បែប​​​ប្រជា​ធិប​តេយ្យ​។

រដ្ឋាភិបាល​ស្រមោល​ដែល​ហៅ​ខ្លួន​ឯង​ថា​ «រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​»​​ ប​ន្ត​​​អំពាវ​នាវ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ និង​ប្រទេស​ជិត​ខាង​​កុំ​ទទួ​លស្គាល់​ការ​ធ្វើ​ជំរឿន​ និង​ការ​បោះ​ឆ្នោត​នេះ​ឱ្យ​សោះ​។ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ស្រមោល​នេះ​ថ្លែង​ថា​របប​សឹក​មាន​ចេត​នា​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ និង​​យក​លេស​ធ្វើ​ជំរឿន​ដើម្បី​ប្រមូល​បញ្ជី​ឈ្មោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹង​ពួក​គេ​ដើម្បី​ពួក​គេ​ងាយ​ស្រួល​កម្ចាត់​ និង​បំភិត​បំភ័យ​។ របប​សឹក​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ​៕​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ