ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន២នាក់ជិះម៉ូតូបុ.កបារ៉ាស់រថភ្លើង ហើយត្រូវរថភ្លើងកិ.ន ស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់​

3 ខែ មុន

ខេត្ត​កំពត ៖ មានករណី​​យុវជន​2​នាក់​បាន​ជិះ​ម៉ូតូ​សង់​125​ មួយ​គ្រឿង​ ឌុ​ប​គ្នា​តាម​ផ្លូវ​វាង​ថ្មី​ ​ក៏​បាន​បុក​បា​រ៉ា​ស់​រថភ្លើង ​ហើយ​ត្រូវ​រថភ្លើង​​កិន​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​រងរ​បូស​ធ្ងន់ ។​ ​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​វាង​ថ្មី​ដែល​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​កាលពី​វេលា​ម៉ោង​១និង៥០​នាទី​​ឈានចូលព្រឹក​​ថ្ងៃ​ទី​2​ ខែសីហា​…

ខេត្ត​កំពត ៖ មានករណី​​យុវជន​2​នាក់​បាន​ជិះ​ម៉ូតូ​សង់​125​ មួយ​គ្រឿង​ ឌុ​ប​គ្នា​តាម​ផ្លូវ​វាង​ថ្មី​ ​ក៏​បាន​បុក​បា​រ៉ា​ស់​រថភ្លើង ​ហើយ​ត្រូវ​រថភ្លើង​​កិន​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​រងរ​បូស​ធ្ងន់ ។​

​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​វាង​ថ្មី​ដែល​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​កាលពី​វេលា​ម៉ោង​១និង៥០​នាទី​​ឈានចូលព្រឹក​​ថ្ងៃ​ទី​2​ ខែសីហា​ ឆ្នាំ​2024​ ស្ថិត​នៅ​ភូមិ​ទូក​មាស ​ឃុំ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស ​ខេត្តកំពត ​។

​លោក​វរ​សេនី​យ៍ត្រី​សុខ​ មាន ​នាយ​នគរបាល​ប៉ុ​ស្តិ៍​ទូ​ក​មាស​ បានអោយ​ដឹង​ថា​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​រថភ្លើង​បាន​បុក​មនុស្ស​ កំលាំង​នគរបាល​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហែ​តុ​ទើប​ដឹង​ថា​យុវជន​ពី​នាក់​​ខាងលើនោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​តែ​រថភ្លើង​នោះ​ក៍​បើក​ពី​ជើង​មក​ត្បូង​ដែរ​ ហើយក៍​បុក​តែ​ម្ដង​ បណ្តាល​ឱ្យ​​ម៉ូតូ​ខួច​ផ្នែក​ខាង​មុខ​ទាំង​ស្រុងតែ​ម្ដង​។

​លោក​វរ​សេនី​យ៍​ត្រី​ជា​នាយ​នគរបាល​ប៉ុ​ស្តិ៍​បាន​បញ្ជាក់​​ថា​ ពេល​ដែល​រថភ្លើង​បើក​ឆ្លងកាត់​ផ្លូវថ្នល់​ថ្មី​វាង​សាលាស្រុក​នោះ​ កំលាំង​ខាង​ផ្លូវដែក​2​នាក់​បាន​ដាក់​បា​រ៉ា​ស​បិទផ្លូវ​ ស្រាប់តែ​​យុវជនទាំង២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មក​បុក​តែ​ម្ដង​ ។

​ជន​រង​គ្រោះ​ទាំង​២​នាក់​​ខាងលើ ​ក្នុងនោះជនរងគ្រោះដែលស្លា.ប់​ឈ្មោះ​លន​ ចាន់​ឌឿ​ន​ អាយុ​18​ឆ្នាំ​ រស់នៅ​ជាមួយ​យាយ​ ខណៈម្ដាយ​ទើបតែ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ជប៉ុន​ និង​ឪពុក​របស់​គេ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ ។ ​បច្ចុប្បន្ន​គ្រួសារ​ដែល​ក្រីក្រ​​គួរ​ឱ្យ​​ស​ង្វែ​ក​នេះ​នៅ​ភូមិ​ឈើទាល​ ឃុំ​ស្ដេច​គង់​ខាងលិច​ ស្រុក​បន្ទាយមាស ​ខេត្តកំពត​ ។

ចំណែក​​យុវជន​រង​របួសធ្ងន់​ឈ្មោះ​ឃាង ​កែវ ​អាយុ​24​ឆ្នាំ​ នៅ​ភូមិ​ចម្លង​ជ្រៃ​ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ​​

ជនរងគ្រោះទាំង​ពីរ​នាក់​មិនដឹង​មាន​បំណង​ទៅ​​ណា​ទេ​ តែ​នគរបាល​បានឃើញ​ចំពាម​កៅស៊ូ​មួយ​និង​មួក​រួម​ទាំង​បំណែក​សាច់​របស់​ជនរងគ្រោះដែល​​ស្លាប់​ ​ដោយសារ​​រថភ្លើង​​កិន ត្រូវបាន​​ប្រមូល​យក​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ