ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល១​ខែ សាលាដំបូងនិង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត ទទួល​ចាត់ការ​សំណុំ រឿង​គ្រឿ.ង.ញៀ.ន​សរុប៤៨០ករណី

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នៅ​ក្នុង​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​ចំនួន​៤៨០​ករណី…

រាជធានី​ភ្នំពេញ ៖ ​នៅ​ក្នុង​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​ចំនួន​៤៨០​ករណី ដែល​ក្នុង​នោះ មាន​ជនសង្ស័យ​ចំនួន​១២៩៣​នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​១០១៨​នាក់​ ។ នេះ​បើ​តាមអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ជម្រាប​ជូន​សា​ធារណជន​ទាំងអស់​ជ្រាប​ប្រពន្ធ​តេ​ឡេ​ក្រាម​ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ​។

បន្ថែម​ពី​នេះ ក្នុង​នាម ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ក៏​ដូច​ជា​ចៀសវាង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​អន្តរាយ​ដល់​គ្រួសារ និង​សង្គម​ជាតិ និង​ចូលរួម​អនុវត្ត«៣​កុំ ១​រាយការណ៍​» ដែល​មាន​ន័យ​ថា «​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង​ក្នុង​បទល្មើស​នានា និង​ជួយ​រាយការណ៍​ពី​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ​ទៀត​» ដែល​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន​ជូន​ដល់​សមត្ថកិច្ច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ