ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវមួយកន្លែងក្នុងទីក្រុងសេអ៊ូល បានបាក់ស្រុត ស្រូបរថយន្តដែលកំពុងបើកបរ

2 អាទិត្យ មុន

កូរ៉េខាងត្បូង៖ រថយន្តមួយគ្រឿងបានក្រឡាប់ចូលនៅក្នុងផ្លូវក្រោយផ្លូវមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងស្រាប់តែបានបាក់ស្រុតដូចធរណីស្រូប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែសីហា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងតំបន់ Seodaemun-gu ដែលស្ថិតនៅប៉ែកខាងលិច…

កូរ៉េខាងត្បូង៖ រថយន្តមួយគ្រឿងបានក្រឡាប់ចូលនៅក្នុងផ្លូវក្រោយផ្លូវមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងស្រាប់តែបានបាក់ស្រុតដូចធរណីស្រូប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែសីហា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងតំបន់ Seodaemun-gu ដែលស្ថិតនៅប៉ែកខាងលិច នៃទីក្រុងស៊េអ៊ូល។

ប្រភពខាងលើនេះបានបន្តថា ហេតុការណ៍ដ៏កម្រនេះបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់រងរបួស ហើយនៅក្នុងនោះគឺមានជនរងគ្រោះម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា គិតត្រឹមពេលនេះគេនៅមិនបានដឹងអំពីមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍បាក់ដីយ៉ាងឆាប់រហ័សដូចនេះនៅឡើយទេ ខណៈក្រុមអ្នកជំនាញកំពុងបើកការសិក្សាជាបន្ទាន់ដើម្បីស្វែងយល់ពីករណីនេះឱ្យបានស៊ីជម្រៅ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ