ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង្ហុក​តាម​ផ្លូវ​គ្មាន​ការ​ជួសជុល ​អ្នកដំណើរ​​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់ជង្ហុក​ដួ.ល​បោ.ក​ផ្ទប់​ថ្នល់​របួ.សធ្ងន់

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ជង្ហុក​នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​២​កន្លែង បណ្ដាល​មក​ពី​ការ​កាត់​ផ្លូវ​កប់​ទុយោ​ទឹក​ស្អាត ហើយ​ក្រោយ​ធ្វើ​រួច​គ្រាន់តែ​ចាក់​ដី​និង​កម្ទេច​ថ្ម​លុប​ធម្មតា អត់​ចាក់​ប​តុង​ឡើង​វិញ​ឡើយ ។ លុះ​ពេល​រថយន្ត​ធន់​ធ្ងន់​បើក​ឆ្លងកាត់​ផង់​កង់​ទើប​ក្លាយជា​ជង្ហុក​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គ្មាន​ការ​ជួសជុល​លប់​វិញ​នោះ​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ម៉ូតូ​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ​ ៖ ជង្ហុក​នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​២​កន្លែង បណ្ដាល​មក​ពី​ការ​កាត់​ផ្លូវ​កប់​ទុយោ​ទឹក​ស្អាត ហើយ​ក្រោយ​ធ្វើ​រួច​គ្រាន់តែ​ចាក់​ដី​និង​កម្ទេច​ថ្ម​លុប​ធម្មតា អត់​ចាក់​ប​តុង​ឡើង​វិញ​ឡើយ ។ លុះ​ពេល​រថយន្ត​ធន់​ធ្ងន់​បើក​ឆ្លងកាត់​ផង់​កង់​ទើប​ក្លាយជា​ជង្ហុក​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គ្មាន​ការ​ជួសជុល​លប់​វិញ​នោះ​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ម៉ូតូ​ជា​បន្តបន្ទាប់ ។ ដោយឡែក​ចុង​ក្រោយ​នេះ​គឺ​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ជង្ហុក​ខាងលើ​នោះ បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​២ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​គង់ សំ​អឿ​ន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ត្រាច​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO-7758 ។ ត្រូវ​បាន​ក្រុម​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ជង្ហុក​នោះ ។ បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង ហើយ​ម៉ូតូ​ក៏​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈនោះ​សំណាង​ហើយដោយ​មាន​រថយន្ត​ធន់​ធំ​បើក​តាម​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប​បន្តិច​ទើប​បុរស​នោះ​មិន​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជង្ហុក​នោះ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ម៉ូ​ជា​បន្តបន្ទាប់​មក​ហើយ​ប៉ុន្តែ​លើក​មុន​ៗ​របួសស្រាល​ៗ​ប៉ុណ្ណោះ ឯលើ​ក​នេះ​របួសធ្ងន់ ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​ទីនោះ​មាន​ជង្ហុក​បែប​នេះ​គឺ​ព្រោះតែ​ក្នុង​ពេល​កន្លង​មក​មានការ​កាត់​ផ្លូវ​ដាក់​ទុយោ​ទឹក​ស្អាត ។

បន្ទាប់​ពី​ការដ្ឋាន​នោះ​បញ្ចប់​ពុំ​មានការ​ជួសជុល​ចាក់​បេតុង​ដូច​ដើម​ឡើង​វិញ​ទេ គឺ​គ្រាន់តែ​ចាក់​ដី​និង​កម្ទេច​ថ្ម​លុប​ធម្មតា​ៗ​ប៉ុណ្ណោះ លុះ​ពេល​រថយន្ត​ធន់​ធ្ងន់​បើក​កាត់​ស្រាប់តែ​ផុង​កង់​បង្កើត​បានជា​ជង្ហុក​ច្រើន​ថ្ងៃ​មក​ហើយ ។ មិនតែប៉ុណ្ណោះ​ដោយសារ​តែ​គ្មាន​ការ​ជួសជុល​លុប​ជង្ហុក​នោះ​ហើយ ទើប​បង្ក​ឲ្យ​មាន​គ្រោះ​គ្រោះ​ដល់​អ្នក​ជិះ​ម៉ូតូ​ជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ