ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែគេ​អង្អែល​ក្បាល​បង​លេងសោះ ប្អូនប្រុស​​​ទាញ​កាំបិ.ត​កា.ប់​របួ.ស​ដេរ​៤​ថ្នេរ ​និង​កា.ប់​ទាំង​នគរបាល​​របួ.សធ្ងន់​ម្នាក់​ទៀត​

2 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​គ្រាន់តែ​ឃើញ​គេ​បង្អែ​ល​ក្បាល​បងប្រុស​របស់​ខ្លួន​លេង​ធម្មតា​សោះ បែរជា​បុរសជា​ប្អូន​ខឹង​ទាញ​កាំបិត​ផ្គាក់​មក​កាប់​ត្រូវ​ក្បាល​ជន​រង​គ្រោះ​ដេរ​៤​ថ្នេរ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ទី​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ជន​នោះ​ថែម​ទាំង​ដេញ​កាប់​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​ត្រូវ​ដៃ​ខាងឆ្វេង​រង​របួសធ្ងន់​ហើយ​ប៉ង​កាប់​ម្នាក់​ទៀត តែ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​ភ្ជុ​ច​ដី​ផ្លា​ត​ត្រូវ​កំភួនជើង​ជនល្មើស​ដួល​ទើប​ចាប់ខ្លួន​បាន​។ សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣១…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​គ្រាន់តែ​ឃើញ​គេ​បង្អែ​ល​ក្បាល​បងប្រុស​របស់​ខ្លួន​លេង​ធម្មតា​សោះ បែរជា​បុរសជា​ប្អូន​ខឹង​ទាញ​កាំបិត​ផ្គាក់​មក​កាប់​ត្រូវ​ក្បាល​ជន​រង​គ្រោះ​ដេរ​៤​ថ្នេរ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ទី​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ជន​នោះ​ថែម​ទាំង​ដេញ​កាប់​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​ត្រូវ​ដៃ​ខាងឆ្វេង​រង​របួសធ្ងន់​ហើយ​ប៉ង​កាប់​ម្នាក់​ទៀត តែ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​ភ្ជុ​ច​ដី​ផ្លា​ត​ត្រូវ​កំភួនជើង​ជនល្មើស​ដួល​ទើប​ចាប់ខ្លួន​បាន​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា ឆ្នាំ​២០២៤​ ថា​ ពេល​ដែល​មាន​អំពើ​ហិង្សា​បាន​កើតឡើង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​មក​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ជប់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​តាម​ទូរ​សព្ទ​ភ្លាម​ក៏​បាន​ចាត់​ឱ្យ​លោកនាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​និង​មន្ត្រី​ពីរ​នាក់ ព្រមទាំង​ប្រជា​ការពារ​ម្នាក់​បាន​ចុះ​ទៅ​កាន់​ផ្ទះ​កើតហេតុ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ប្រាក់ ទ្រី នៅ​ភូមិ​ទី១៥ ដើម្បី​ជួយ​អន្តរាគមន៍​និង​សួរនាំ​រកហេតុ​ផល​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​លំ នៅ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ដល់​ផ្ទះ​របស់​ជន​បង្ក​ឈ្មោះ​ស្រស់ តែ​ជន​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​នោះ បាន​ពួន​ស្ទះ​នៅ​គ​ម្ពោ​ធ​ព្រៃ ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​មក​ដល់​ក៏​បាន​ទាញ​កាំបិត​ផ្គាក់ កាប់​លើ​កញ្ចឹងក​របស់​មន្ត្រី​ប៉ុស្តិ៍ តែ​បាន​លើកដៃ​ឆ្វេង​រង​ត្រូវ​របួស​ដាច់​ដៃ ចេញ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​។

បន្ទាប់​មក​ជន​បង្ក​បាន​ដេញ​កាប់​លើ​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់ ដែល​ចុះ​ទៅ​អន្តរាគមន៍​តែ​សំណាង​កាប់​ជា​ច្រើន​កាំបិត​ពីក្រោយ​មិន​ត្រូវ ជាមួយ​នោះ​នាយ​រង​ប៉ុស្តិ៍​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​ភ្ជុ​ច​ដី​មួយ​គ្រាប់​។​ធ្វើ​ឲ្យ​គ្រាប់កាំភ្លើង​ផ្លា​ត​ត្រូវ​កំភួនជើង​ឆ្វេង​របស់​ជនល្មើស​ឈ្មោះ​ស្រស់ ក៏​ដួល​ទៅ​លើ​ដី​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បាន​។​

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ចំណុច​មុខ​ផ្ទះ​ឈ្មោះ អ៊ិ​ន យ៉េ​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មាន​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ស្រស់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​យក​កាំបិត​កាត់​លើ​បុរស​ឈ្មោះ​ទ្រី អាយុ​៥៤​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បណ្ដាល​ឲ្យ​រង​របួស​ក្បាល ០១​កន្លែង​ត្រង់​សៀតផ្កា​ខាងឆ្វេង​(​ដេរ​៤​ថ្នេរ​) មូលហេតុ​ជនសង្ស័យ​ខឹង​នឹង​ជន​រង​គ្រោះ កាន់​ក្បាល​បងប្រុស​របស់​ខ្លួន​។

បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ ឈ្មោះ ប្រាក់ ទ្រី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជប់ ចំនួន ០៣​នាក់ ដោយ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ០១​នាក់ បាន​ចុះ​អត្ត​រាគ​មន៍​ភ្លាម​ៗ ដល់​កន្លែង​កើតហេតុ នៅ​វេលា​ម៉ោង​៥​និង​២៦​នាទី​ល្ងាច ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ស្រស់ ខាងលើ បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​នឹង​កាំបិត​ផ្គាក់​ដដែល កាប់​មក​លើ​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​រង​របួស​ម្នាក់​លោក​អនុសេនីយ៍ឯក កែវ សុ​ភ័​ក្រ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជប់ ត្រង់​កំភួនដៃ ឆ្វេង ០១​កន្លែង​(​កម្រិត​ធ្ងន់​) និង​បន្ត​ដេញ​កាប់​លើ​លោក​អនុសេនីយ៍ទោ ត្រា សុ​ណា​រិ​ន ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជប់ ពីក្រោយ​ជា​ច្រើន​កាំបិត តែ​មិន​បណ្ដាល​ឲ្យ​រង​របួស ។

ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច បាន​ប្រើ​វិធានការ​កា​ពារ​ខ្លួន​បំផ្ទុះ​អាវុធ​០១​គ្រាប់ បំ​បុកដី បណ្ដាល​ឲ្យ​ផ្លា​ត​គ្រាប់​ត្រូវ​ជនសង្ស័យ​ត្រង់​កំភួនជើង​ខាងស្តាំ ០១​កន្លែង ហើយ​ជនសង្ស័យ ក៏​ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​បាន​ដាក់​ខ្នោះ​នៅ​ចំណុច​មុខ​ផ្ទះ​កើតហេតុ ក្នុង​ពេល​នោះ ក៏​មានឈ្មោះ យ៉េ​ង ស្រី​នាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជាតិខ្មែរ និង​ឈ្មោះ យ៉េ​ង សុខ​ឃី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ ត្រូវជា​បង​បង្កើត​របស់​ជនសង្ស័យ បាន​មក​រារាំង​កម្លាំង​សមត្ថកិច្ច​យើង ដោយ​បាន​ដណ្ដើម​ជនសង្ស័យ​ពី​សមត្ថកិច្ច ជិះ​ម៉ូតូឌុប​គេច​ចេញពី​កន្លែង​កើតហេតុ រហូត​ដល់​ចំណុច​ផ្លូវជាតិ​លេខ​៧ ភូមិ​វាល​កណ្ដៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ទើប​កម្លាំង​សមត្ថកិច្ច ស្ទាក់​ចាប់​ជនសង្ស័យ​បាន​ទាំង​០៣​នាក់​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។

លោក​វរៈសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ស្រស់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​-​ចិន ខេត្ត​ត្បូងឃ្មុំ ចំណែក​លោក​អនុសេនីយ៍ឯក កែវ សុ​ភ័​ក្រ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ចិន ខេត្ត​ត្បូងឃ្មុំ ផង​ដែរ​។

ដោយ​បានការ​ឯកភាព​ពី​លោក ឧត្តមសេនីយ៍​ស្នងការ និង​បានការ​សម្របសម្រួល​ពី​លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​អនុញ្ញាត​ឲ្យ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ នាយ​រង​ប៉ុស្តិ៍​ដែល​រង​គ្រោះ​ត្រូវ​ដៃ​ខាងឆ្វេង​បាន​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​តែ​ស្ថានភាព​របស់​ធ្ងន់​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ​។

ក្រោម​ការ​ជ្រួ​ម​ជ្រែង កម្លាំង​នគរបាល​បាន​រៃ​អង្គាស​ថវិកា​តាម​បណ្ដា​ប៉ុ​ស្ត៏​រដ្ឋបាល​ក្នុងស្រុក​ត្បូងឃ្មុំ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ដល់​គ្រួសារ​ជន​រង​គ្រោះ​ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ