ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការល្បាតជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដូចភ្លៀងរលឹម ខណៈពេលនោះក៏បានឃើញជនសង្ស័យមួយក្រុមកំពុងកាន់នៅក្នុងដៃមានការសង្ស័យ ក៏ហៅសួរស្រាប់តែក្រុមជនសង្ស័យទាំងនោះបើកម៉ូតូគេច ហើយកម្លាំងបានដេញ តាមចាប់ប៉ផាប់ចាប់ពភីង រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន៥នាក់ នៅទីតាំងផ្សេងគ្នា រួចយកមកសួរនាំនូវទី បញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។
ហេតុការឃាត់ក្រុមចោរលួចបានធ្វើឡើងនៅ២ទីតាំង ផ្សេងគ្នា កាលពីវេលាម៉ោង ១១:០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពពីកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៤ នេះថា ដោយមានបទបញ្ជា ក្រោមវិធានការរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដែលបានឱ្យកម្លាំងកងរាជអាវុធហត្ថ ចុះល្បាតនៅតាមគោលដៅបណ្តោយផ្លវ ៦០ម៉ែត្រ ខណៈពេលនោះ ក៏បានឃើញ ជនសង្ស័យ មួយក្រុម កំពុងកាន់ នៅក្នុងដៃមានការសង្ស័យ ក៏ហៅសួរស្រាប់តែក្រុមជនសង្ស័យបើកម៉ូតូគេច ហើយកម្លាំងបានដេញ តាម រហូតឃាត់ខ្លួនបានចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច យកមកសួរនាំនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប។
ក្រោយពីស្តាប់ចម្លើយជនសង្ស័យរួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្តទៀត នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅចំណុច ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ប្រភពបានបន្ថែមថា ជនសង្ស័យទាំង ០៥នាក់ មានឈ្មោះ៖ ១/. ឈ្មោះ ឡុង គឹមលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២/. ឈ្មោះ លី សុផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣/. ឈ្មោះ វ៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៤/. ឈ្មោះ អ៊ូ ណាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥/. ឈ្មោះ លាប បារាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងយើងបាន ដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ០៤គ្រឿង ១/. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1E-5398 ។ ២/. ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911 ។ ៣/. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-7299 ។ ៤/. ម៉ាកហុងដាទ្រីម សេ១២ក ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 រួមនិងសម្ភារមួយចំនួនទៀតផងដែរ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនបាន ជនសង្ស័យទាំង ០៥នាក់ រួចមក ពួកគេបានឆ្លើយសារភាពដូចៗ គ្នាថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន ។
បច្ចុប្បន្ន÷ជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ