ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជប៉ុន​ផ្ទុះ​ការ​តវ៉ា​ករណី​នាវា​ចម្បាំង​ចិន​បើក​ចូល​ដែន​សមុទ្រ​ខ្លួន

2 អាទិត្យ មុន

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​បាន​ដាក់​កំណត់​ទូត​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​​បង្ហាញ​ការ​កើត​ទុក្ខ​មិ​នសុខ​ចិត្ត​ចំពោះ​ករណី​ដែល​យន្ត​ហោះ ឬ​នាវា​ចម្បាំង​បើក​ចូល​​​ដែន​អាកាស​ជប៉ុន​ជា​បន្ត​បន្ទាប់​​​​នៅ​ក្នុង​រយៈ​ពេល​ឃ្លាត​គ្នា​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​។ ករណី​យន្ត​ហោះ​ចិន​ចូល​ដែន​អាកាស​ជប៉ុន​ ឬ​ធ្វើ​សកម្ម​ភាព​យោធា​នៅក្បែរ​កោះ​តៃវ៉ាន់​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ព្រោះ​វា​​ពាក់​ព័ន្ធ​នឹង​​សន្តិ​សុខ​ជាតិ​របស់​ជប៉ុន​។​ ជា​កិច្ច​ឆ្លើយ​តប រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ចាប់​ផ្ដើម​កសាង​កម្លាំង​យោធា​ដោយ​សន្សឹម​ៗ​​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​។ ថ្ងៃ​នេះ…

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​បាន​ដាក់​កំណត់​ទូត​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​​បង្ហាញ​ការ​កើត​ទុក្ខ​មិ​នសុខ​ចិត្ត​ចំពោះ​ករណី​ដែល​យន្ត​ហោះ ឬ​នាវា​ចម្បាំង​បើក​ចូល​​​ដែន​អាកាស​ជប៉ុន​ជា​បន្ត​បន្ទាប់​​​​នៅ​ក្នុង​រយៈ​ពេល​ឃ្លាត​គ្នា​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​។ ករណី​យន្ត​ហោះ​ចិន​ចូល​ដែន​អាកាស​ជប៉ុន​ ឬ​ធ្វើ​សកម្ម​ភាព​យោធា​នៅក្បែរ​កោះ​តៃវ៉ាន់​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ព្រោះ​វា​​ពាក់​ព័ន្ធ​នឹង​​សន្តិ​សុខ​ជាតិ​របស់​ជប៉ុន​។​

ជា​កិច្ច​ឆ្លើយ​តប រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ចាប់​ផ្ដើម​កសាង​កម្លាំង​យោធា​ដោយ​សន្សឹម​ៗ​​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​។ ថ្ងៃ​នេះ ជប៉ុន​អះ​អាង​ថា​នាវា​ចម្បាំង​របស់​ប្រទេស​ចិន​មួយ​គ្រឿង​បាន​បើក​ចូលដែន​សមុទ្រ​ជប៉ុន​នៅ​ឆ្នេរ​សមុទ្រ​​ខេត្ត​កា​ហ្គោ​ស៊ីម៉ា (Kagoshima) ស្ថិត​នៅ​ប្រទេស​ជប៉ុន​ភាគ​និរ​តី​។ នាវា​នោះ​បើក​ចូល​នៅ​ម៉ោង​៦​ព្រឹក​ ហើយ​បើក​ក្រឡឹង​ចុះ​ឡើង​ៗ​រយៈ​ពេល​ប្រហែល​២​ម៉ោង​ទើប​បត់​ក្បាល​ត្រឡប់​ទៅ​វិញ​។ នេះ​បើ​យោ​ង​តាម​ការ​អះ​អាង​របស់​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​។​

រដ្ឋាភិបាល​ជប៉ុន​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ៗ​តប​ទៅ​នឹង​ការ​ទន្ទ្រាន​របស់​នាវា​នោះ​ និង​កោះ​ហៅ​មន្ត្រី​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​តូក្យូ​ទៅ​ឆ្លើយ​បំភ្លឺ​។ សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​​ក៏​បាន​និយាយ​រំលឹក​ទៅ​ដល់​ករណី​ដែល​យន្តហោះ​ចម្បាំង​ចិន​​​ហោះ​ចូល​ដែ​ន​អាកាស​ជប៉ុន​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​​ផង​ដែរ​​។ ជប៉ុន​ថ្លែង​ថា​​ខ្លួន​មិន​អាច​ទទួល​យក​ជា​ដាច់​ខាត​ករណី​ដែល​យន្ត​ហោះ​​ចិន​១​គ្រឿង​នោះ​ហោះ​រំលោភ​អធិប​តេយ្យ​ជាតិ​របស់​ខ្លួន​​។

អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​តូក្យូ​ដើម្បី​ស្នើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​រឿង​នេះ​។ ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ទូរ​ស័ព្ទ​ទេ​។ អាច​ដោយ​សារ​នៅ​ពេល​នោះ​ ការ​ហៅ​ទូរ​ស័ព្ទ​ចូល​នៅ​ម៉ោង​ដែល​បុគ្គលិក​ឈប់​សម្រាក​។ នៅ​ក្នុង​រយៈ​ពេល​មួ​យឆ្នាំ​ចុង​ក្រោយ​នេះ នេះ​ជា​លើក​ទី​ដប់​ដែល​​នាវា​ចិន​បើក​ចូល​ដែន​សមុទ្រ​ជប៉ុន ហើយ​ជា​លើក​ទី​១៣​ដែល​​​នាវា​មុជ​ទឹក​ ឬ​នាវា​ស៊ើប​ការណ៍​​ចិន​បើក​​ចូល​ដែន​សមុទ្រ​ជប៉ុន​​។ នេះ​បើ​តាម​ការ​​​ផ្សាយ​របស់​ទូរ​ទស្សន៍​​​ អឹន​អេច​ខេ (NHK​)​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ