ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី រំពឹង​ថា ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី នឹង​ពង្រឹងពង្រីក​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម វប្បធម៌ ចំណេះដឹង និង​ការ​អប់រំ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​ពិព័រណ៍​ពាណិជ្ជកម្ម «​សួស្ដី​ឥណ្ឌូ​ណេ​ស៊ី​» នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ ទំហំ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្លាស់​ប្ដូរ​គ្នា​រវាង​វប្បធម៌ កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​ពិព័រណ៍​ពាណិជ្ជកម្ម «​សួស្ដី​ឥណ្ឌូ​ណេ​ស៊ី​» នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ ទំហំ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្លាស់​ប្ដូរ​គ្នា​រវាង​វប្បធម៌ កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី ទាំង​ទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការ​អប់រំ ជាដើម​។ ហើយនឹង​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី កាន់តែ​មាន​ទំនាក់ទំនង​រឹង​មាំ និង​ជិត​ស្និទ្ធ​ទៀត​ផង​។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ធ្វើ​ឡើង នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា​, លោក Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ គឺជា​គម្រប់​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី ដូច្នេះ​ដើម្បី​ជំរុញ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​រឹង​មាំ និង​ជិត​ស្និទ្ធ​នោះ ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដែល​មានឈ្មោះ​ថា «​សួស្ដី​ឥណ្ឌូ​ណេ​ស៊ី​» ​។

​លោក Santo Darmosumarto បាន​ថ្លែង​ថា កន្លង​មក ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី បាន​រៀបចំ​ការ​តាំងពិព័រណ៍​ចំនួន​១៤​លើក​រួច​មក​ហើយ ប៉ុន្តែ​ឆ្នាំ​២០២៤​នេះ ជា​លើក​ទី​១ ​ដែល​មានការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ មាន​ស្តង់​ជាង​១០០ និង​កើនឡើង​លើស​៤០​ស្តង់ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ។

ជាមួយ​គ្នា​នេះ លោក Santo បាន​ញ្ជា​ក់ថា បើ​គិត​មក​ទល់​ពេល​នេះ ​មាន​ក្រុមហ៊ុន​ចំនួន​១៧៥​ហើយ ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម ប៉ុន្ដែ​យ៉ាងណាមិញ​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី នឹង​សម្រេច​យក​ចំនួន ១១៥​ក្រុមហ៊ុន​ប៉ុណ្ណោះ​ ។

​បើ​តាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី មាន​ចំនួន ១,១ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០២៤​នេះ គឺ​បាន​កើនឡើង​ដល់​ប្រមាណ ៥៥០​លាន​ដុល្លារ​អាម៉េរិក​ ។

​លោក​បាន​បញ្ចា​ក់ថា ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា បាន​ប្រកាស​រៀប​ពិព័រណ៍​ពាណិជ្ជកម្ម «​សួស្ដី​ឥណ្ឌូ​ណេ​ស៊ី​» ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ នៅ​ថ្ងៃ​ទី​១៣-១៤ ខែកញ្ញា​ខាង​មុខ​នេះ នៅ​ក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ហើយនឹង​មានការ​បង្ហាញ​អំពី​សកម្មភាព វប្បធម៌ សិល្បៈ ម្ហូបអាហារ និង​ជា​ការ​បើកឱកាស​សម្រាប់​វិនិយោគិន​ឥណ្ឌូ​ណេ​ស៊ី​ មក​ជួប​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ