ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ទឹកកក​ឈប់​ដាក់​ឱ្យម៉ូយ​សុខ​ៗ​កើត​អគ្គិភ័យ​ឆេះ​កាប៊ី​ន​ផ្អើល​ឈុ​ល​​

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ពេល​កំពុង​ឈប់​លើក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ​សុខ​ៗ ស្រាប់តែ​មាន​អគ្គិភ័យ​ឆេះ​កាប៊ី​ន​រថយន្ត​បង្ក​ឲ្យ​មានការ​ផ្អើល​ស្លន់ស្លោរ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី៣០ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង​៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ពេល​កំពុង​ឈប់​លើក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ​សុខ​ៗ ស្រាប់តែ​មាន​អគ្គិភ័យ​ឆេះ​កាប៊ី​ន​រថយន្ត​បង្ក​ឲ្យ​មានការ​ផ្អើល​ស្លន់ស្លោរ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី៣០ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ចរន្ត​អា​គុយ ។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា អគ្គិ​ភ័យ​នោះ​ឆេះ​តែ​កាប៊ី​ន​រថយន្ត តែ​មិន​បង្ក​​គ្រឡថ្នាក់​ដល់​មនុស្ស​ទេ​ ។ រថយន្ត​នេះ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ ពេល​កំពុង​ឈប់​ដាក់​ទឹកកក​ឲ្យ​ម៉ូយ​ ។ រថយន្ត​ដឹក​ទឹកកក​នោះ​ម៉ាក ហាន់​ដាយ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 3A-1901 បើកបរ​ដោយ​ឈ្មោះ ម៉េ​ង រស្មី ភេទប្រុស​ អាយុ​៣២​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ ។

​អ្នកបើកបរ​រថយន្ត​នេះ​ ហាក់​មិន​បានដឹង​ពី​មូលហេតុ​ជាក់លាក់ ដែល​នៅ​សុខ​ៗ​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ក្បាល​រថយន្ត​ខ្លួន​ទេ​។ ប៉ុន្តែ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ចរន្ត​អា​គុយ​
(​ក្បាល​អា​គុយ​)​។ អ្នកបើកបរ​រូប​នេះ ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ក្បាល​អា​គុយ​រលុង ទុ​ស្សេ​ញឹក​ញាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្លង​រហូត​បង្ក​ជា​អគ្គិភ័យ​តែ​ម្ដង​។

សមត្ថកិច្ច​ដែល​ចុះ​ជួយ​អន្តរា​គម​ន៏ ក៏​បាន​លើក​ឡើង​ដូច​ការ​សន្និដ្ឋាន​របស់​អ្នកបើកបរ​រថយន្ត​នេះ​ដែរ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ក្បាល​អា​គុយ​ធូររលុង មាន​សៀត​ដែកគោល ដូច្នេះ​ហើ់យ​ទើប​ទុ​ស្សេ​ឆេះ​ខ្សែភ្លើង និងឆ្លង​ឆេះ​ទាំង​កាប៊ី​ន​រថយន្ត​តែ​ម្ដង​ ។

បើ​តាម​ពិ​និ​ត្យ​ជាក់ស្ដែង កាប៊ី​ន​រថយន្ត​នេះ​បាន​រង​ការ​ខូចខាត​ប្រហែល​៥០% តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ សូម​បញ្ជាក់​ថា សម្រាប់​ខែសីហា​នេះ នៅ​ស្រុក​ថ្មគោល មាន​អគ្គិភ័យ​កើតឡើង​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ គ្រាន់តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​។ ក្នុង​នោះ​មាន​ដូច​ជា​៖ ឆេះ​តូប​លក់ដូរ​អស់​គ្មាន​សល់ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្កាល់​មុខ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អូរ​តា​គី ហើយ​រហូត​មក​ដល់​ពេ​លើ​នេះ​សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​តម្រុយ​ទេ​។

ឆេះប​ន្ទ​ប់​ស្នាក់​នៅ​ក្នុង​ស្ថា​នី​យ​ប្រេងឥន្ធនៈ ដោយសារ​ការ​ទុ​ស្សេ​ចង្ក្រាន​ដាំបាយ​អគ្គិស​នី​នៅ​ឃុំ​តា​ពូ​ង និង លើក​ចុង​ក្រោយ​នេះ ឆេះ​កាប៊ី​ន​រថយន្ត​ដឹក​ទឹកកក ដោយសារ​ការ​ទុ​ស្សេ​ក្បាល​អា​គុយ ពេល​កំពុង​ដឹក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ​ៗ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ