ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុនខអត់ម្ចាស់ ខាំអ្នកនេសាទសមុទ្រម្នាក់ ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវ

3 ខែ មុន
  • កំពត

​ខេត្តកំពត ៖ ​មានករណី​សត្វសុនខ១ក្បាលអត់​ម្ចាស់​ បានខាំ​បុរស​អ្នកនេសាទ​សមុទ្រ​ម្នាក់​ បណ្ដាល​អោយ​រង​របួសធ្ងន់ ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវ​ក្រាល​ក្រួសក្រហម​ប្រហែលជា​៣០០​ម់ែ​ត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ នៅភូមិកោះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត…

​ខេត្តកំពត ៖ ​មានករណី​សត្វសុនខ១ក្បាលអត់​ម្ចាស់​ បានខាំ​បុរស​អ្នកនេសាទ​សមុទ្រ​ម្នាក់​ បណ្ដាល​អោយ​រង​របួសធ្ងន់ ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវ​ក្រាល​ក្រួសក្រហម​ប្រហែលជា​៣០០​ម់ែ​ត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ នៅភូមិកោះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ​ខែសីហា​ ឆ្នាំ​២០២៤​។

​បុរស​​ចំណាស់ម្នាក់​​ដែលត្រូវ​សត្វ​សុនខខាំ​រ​បួស​និង​បាក់​ធ្មេញ​ថ្គាម​នោះ​ឈ្មោះ​ឡាំ​ រ៉​ន​ អាយុ​៦១ឆ្នាំ​នៅ​ភូមិ​​ឃុំកើតហេតុខាងលើ​​ ។

​​បុរសរងគ្រោះបាន​និយាយ​ថា​ គាត់​កំពុង​​តែ​ដើរ​តាម​ផ្លូវលំ​មួ​យ ក៍​ជួប​នឹង​​សត្វសុនខនោះ ​ស្រាប់តែ​​សត្វសុនខនោះ​ហក់​ខាំ​គាត់​តែ​ម្ដង ហើយ​​គាត់​និង​សត្វសុនខនោះ​បាន​​ប្រតាយប្រតប់គ្នា​យ៉ាងខ្លាំង ​រហូត​ដល់​គាត់​សន្លប់​បាត់បង់​ស្មារតី​ ។​ លុះ​មួយ​សន្ទះ​ក្រោយមក ​គាត់​ក៍បាន​ដឹងខ្លួន​ហើយ​ដើរមក​ផ្ទះ​វិញ​ទើប​ក្រុម​សាច់ញាតិ​ដឹកគាត់​​មក​កាន់​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច​។

​តាម​ការ​រៀបរាប់​ពីស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​​បាន​ឱ្យ​​ដឹង​ថា​ មុនពេលកើតហេតុ បុរស​ជា​ប្ដី​ទៅ​វាយ​មង​រក​ត្រីជា​​ប្រចាំ​នៅ​សមុទ្រ​ នា​​វេ​លាម៉ោង​៥ព្រឹក​នោះ​ បុរស​ជា​ប្ដី​បាន​ចេញ​ទៅ​សមុទ្រ​តែ​ម្នាក់ឯង​ទេ​ ហើយគាត់​ក៏​មិន​បានដឹង​ពី​សត្វសុនខ​ខាំ​ដែរ​។ នៅ​​ពេល​ដែល​​ប្តីដើរ​ទាំង​ត្រដាប​ត្រ​ដួស​មាន​ទាំង​ហូរ​ឈាម​ជោគ​អាវ​ផង​ ទើបប្តី​​និយាយ​រៀបរាប់​រឿង​​សត្វសុនខខាំ​ ។

​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ប្រាប់​បន្ត​ថា ​ក្រោយពេល​កើតហេតុ ​នគរបាល​ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច​បាន​សួរនាំ​ ហើយ​​តាម​ប្រ​ម៉ាញ់សត្វ​សុនខ​មួយ​ក្បាល​នោះ​ វារ​ត់សំដៅ​ទៅ​ផ្សា​រលក់ដូរ ​ហើយ​​ជា​សត្វសុនខរក​ម្ចាស់​មិនឃើញ​ ។

​តាម​ប្រភពចុង​ក្រោយ​ថាសត្វសុនខ​១ក្បាល​នោះ​ហក់​មក​ខាំ​នគរបាល​ទៀត​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ