ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​ពីរ​កំពុង​តែ​ដើរ​នៅ​ក្នុង​ទិស​ផ្ទុយ​គ្នា ដោយ​អ្នក​នៅ​ក្នុងស្រុក​កំពុង​តែ​ពពាក់ពពូន បង្ហាញ​ការ​គាំទ្រ​គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ និង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ហើយ​ក្រុម​អ្នកនយោបាយ​និរទេស និង​សកម្មជន​ប្រឆាំង​ក្រៅ​ស្រុក កំពុង​តែ​សម្រុក និង​ប្រមូល​មតិ​រិះគន់​ប្រឆាំង​គម្រោង​ទាំង​ពីរ​នេះ ។ ដើម្បី​អំពើ​ល្អ​ឈ្នះ​អំពើអាក្រក់…

ចលនា​ពីរ​កំពុង​តែ​ដើរ​នៅ​ក្នុង​ទិស​ផ្ទុយ​គ្នា ដោយ​អ្នក​នៅ​ក្នុងស្រុក​កំពុង​តែ​ពពាក់ពពូន បង្ហាញ​ការ​គាំទ្រ​គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ និង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ហើយ​ក្រុម​អ្នកនយោបាយ​និរទេស និង​សកម្មជន​ប្រឆាំង​ក្រៅ​ស្រុក កំពុង​តែ​សម្រុក និង​ប្រមូល​មតិ​រិះគន់​ប្រឆាំង​គម្រោង​ទាំង​ពីរ​នេះ ។ ដើម្បី​អំពើ​ល្អ​ឈ្នះ​អំពើអាក្រក់ តើ​រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា?

ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ក្រុមប្រឆាំង​និរទេស និង​សកម្មជន​នយោបាយ​របស់​ពួក​គេ ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​គម្រោង​ប្រឡាយ​ហ្វូ​ណ​ន​តេ​ជោ បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល ។ នៅ​ពេល​ដែល​សកម្មជន​ទាំងនេះ បន្ត​បញ្ចេញ​នូវ​ការ​ព្រួយបារម្ភ ជា​ពិសេស​ជុំវិញ​ប្រភព​មូលនិធិ​នៃ​គំនិត​ផ្តួចផ្តើម​ទាំងនេះ វិធានការ​ថ្មី​ៗ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ចេញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រៃ​អង្គាសប្រាក់​បាន​ធ្វើ​ឱ្យ​មានការ​សង្ស័យ​បន្ថែម​ទៀត ។ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​បែប​នេះ ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ​ពី​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ការ​រិះគន់​ទាំងនេះ និង​ព្យាករណ៍​ពី​គោលដៅ​នា​ពេល​អនាគត​ដោយ​ក្រុមប្រឆាំង ។

នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លោក សម រ​ង្ស៊ី ដែល​ជា​អ្នកទោស និង​អ្នកនយោបាយ​និរទេស​ខ្លួន​និង​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​នេះ​បាន​លើក​ឡើង ហើយ​លើក​ឡើង​ទៀត​ទាក់ទង​នឹង​តម្លាភាព​នៃ​ប្រភព​មូលនិធិ​សម្រាប់​គម្រោង​អភិ​វ​ឌ្ឈ​ន៍​នៅ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ការ​កសាង​ព្រែកជីក​ហ្វូ​ណ​តេ​ជោ ។ ក្រុម​សកម្មជន​និរទេស​បាន​កំពុង​តែ​យក​យុទ្ធនាការ​រៃ​អង្គាស​មូលនិធិ​របស់​រាជរដ្ឋាភិបាល មក​ចោទសួរ​អំពី​ភាព​ត្រឹមត្រូវ​នៃ​យុទ្ធនាការ និង​ប្រភព​ដើម​នៃ​មូលនិធិ​ដែល​ត្រូវ​យក​មក​កសាង​គម្រោង​ព្រែកជីក ។

នៅ​ក្នុង​សា្ថ​នភា​ព​បែប​នេះ មិន​មាន​អ្វី​ចម្លែក​ឡើយ​ពីព្រោះ​វា គឺជា​សិទ្ធិ​របស់​ពួក​គេ ហើយ​រាជរដ្ឋាភិបាល​ក៏​ពិបាក​នឹង​ដើរ​បិទ​មាត់​ពួក​គេ​ដែរ ដោយសារ​តែ​វា​នៅ​ក្រៅ​រង្វង់​ដែន​សមត្ថកិច្ច និង​សិទ្ធិ​ស្របច្បាប់​ដែល​អាច គ្រប់គ្រង​ពួក​គេ​បាន ។ ពួក​គេ​មាន​មាត់ ពួក​គេ​អាច​និយាយ​បាន​គ្រប់យ៉ាង ប៉ុន្តែ​សំខាន់ គឺ​ជំនឿ​របស់​ពលរដ្ឋ​ទៅ​លើស​ម្តី​ដែល​ពួក​គេ​កំពុង​តែ​និយាយ ឬ​មួយ​ក៏​ជឿ​នៅ​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្វី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​អាទិភាព ដើម្បី​បន្សាប​ឥទ្ធិពល​នៃ​ការ​រិះគន់​អវិជ្ជមាន​បែប​នេះ គឺ​ដាច់ខាត​ត្រូវ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លាភាព និង​គណនេយ្យ​ភាព​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រៃ​អង្គាស​ថវិកា​របស់​ខ្លួន​ក៏​ដូច​ជា ការ​ចំណាយ ហើយ​ជា​ពិសេស គឺ​សក្ខីកម្ម​ពិតប្រាកដ​នៃ​គម្រោង​ដែល​បាន​ដាក់​ចេញ ។

ដើម្បី​ទប់ទល់​នឹង​ការ​រិះគន់​វា​.​យ​ប្រហារ​អោយ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​គួរតែ​បង្កើត​យុទ្ធសាស្ត្រ​ទំនាក់ទំនង​សាធារណៈ​ច្បាស់លាស់ និង​លម្អិត​ដែល​បង្ហាញ​ពី​ប្រភព​នៃ​មូលនិធិ​ការ​ប្រើប្រាស់​មូលនិធិ​ដែល​មាន​បំណង​ប្រើប្រាស់ និង​យន្តការ​នានា ដើម្បី​ធានា​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ ។ តាម​រយៈ​ការ​ផ្តល់​នូវ​បច្ចុប្បន្នភាព​ព័ត៌មាន​ថ្មី​ៗ​ជា​ប្រចាំ និង​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​នោះ រាជរដ្ឋាភិបាល​អាច​បង្កើត​ការ​ជឿ​ទុកចិត្ត និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​អភិបាលកិច្ច​ប្រកបដោយ​ក្រមសីលធម៌ ។ វិធីសាស្ត្រ​ទាំងនេះ​នឹង​ជួយ​បន្ធូរបន្ថយ​ការ​ខិតខំ​នៅ​ក្នុង​ការ​និទានរឿង​របស់​គណបក្សប្រឆាំង ដែល​លាប​ពណ៌​គម្រោង​ថា ជា​រឿង​គួរ​ឱ្យ​សង្ស័យ​ផ្នែក​ហិរញ្ញវត្ថុ ឬ​ពុក​រលួយ​ឬ​ក៏​រដ្ឋាភិបាល​ខ្វះ​ទុន​ជាដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្វី​ដែល​សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថ្មី​ៗ នៅ​ពេល​បង្ហាញ​នូវ​សមិទ្ធផល​នៃ​បេ​ក​សកម្ម​របស់​រាជរដ្ឋាភិបាល​១​ឆ្នាំ​ថា នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ឲ្យ​ពលរដ្ឋ​ទៅ​ស្វែង​យល់ គម្រោង​អភិ​វ​ឌ្ឈ​ន៍​នៅ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​ទស្សនៈវិស័យ​ដ៏​ត្រឹមត្រូវ​ហើយ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​បានឃើញ ។

ក្រៅពី​នេះ រាជរដ្ឋាភិបាល​ក៏​គួរតែ​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​នូវ​ទស្សនវិស័យ​ប្រកបដោយ​តុល្យភាព​លើ​សារៈសំខាន់​នៃ​គម្រោង​តាម​រយៈ​ការ​រៀបចំ​វេទិកាសាធារណៈ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​របស់​ពួក​គេ និង​ទទួល​បាន​ចម្លើយ​ដោយ​ផ្ទាល់​ពី​មន្ត្រី ។ គំនិត​ផ្តួចផ្តើម​បែប​នេះ មិន​ត្រឹមតែ​ជំរុញ​ឱ្យ​មានការ​យល់​ដឹង​ពី​ការ​ចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រឆាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អ្នកប្រឆាំង​ក្នុង​ការ​ស្វែងរក​រឿងនិទាន​មក​បំពង​សំឡេង​នៅ​លើ​បណ្តាញ​សង្គម ។

លើស​ពី​នេះ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រកបដោយ​ប្រសិទ្ធភាព​ក៏​មាន​សារៈសំខាន់​ផង​ដែរ ដោយ​រាជរដ្ឋាភិបាល​គួរ​ចែករំលែក​ទិន្នន័យ​ភស្តុ​តាង និង​ការ​ផ្ញើ​សារ​ច្បាស់លាស់ ដើម្បី​បដិសេធ​ព័ត៌មាន​មិន​ពិត និង​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ជាក់ស្តែង ។

ទន្ទឹម​នឹង​ការ​ខិតខំ​ដោះស្រាយ​ក្តី​កង្វល់​ភ្លាម​ៗ​ជុំវិញ​បញ្ហា​ខាងលើ​រាជរដ្ឋាភិបាល​ក៏​គួរតែ​គិត​ទុកជា​មុន​អំពី​គោលដៅ​នៃ​ការ​រិះគន់​នា​ពេល​អនាគត ដែល​ក្រុមប្រឆាំង និង​សកម្មជន​របស់​ពួក​គេ​អាច​កំណត់​គោលដៅ ។ ដំបូង​ពួក​គេ​ចិញ្ច្រាំ​ការ​រិះគន់​លើ​ទិដ្ឋភាព​គម្រោង​ទាំង​ពីរ​ទាំងមូល បន្ទាប់​មក​គឺ​មូលនិធិ ហើយ​នៅ​ពេល​អនាគត​ពួក​គេ​អាច​នឹង​បង្កើន​គោលដៅ​ចិញ្ច្រាំ​លើ​គោលដៅ​ផ្សេង​ដែល​ទំនងជា​លើ​បញ្ហា​ផល​ប៉ះពាល់​បរិស្ថាន ការ​ប្រើប្រាស់​ដី ការ​ផ្លាស់​ទីលំនៅ និង​បញ្ហា​ផលប្រយោជន៍​រវាង​រាស្ត្រ និង​ក្រុម​ឥស្សរជន …​។​ល​។

ដើម្បី​ទប់ស្កាត់​ការ​រិះគន់​ទាំងនេះ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធានា​ថា ការ​វាយតម្លៃ​បរិស្ថាន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តម្លាភាព​ជាមួយនឹង​ការ​ស្រាវជ្រាវ​ដែល​បាន​ចែករំលែក​ជា​សាធារណៈ ។ ការ​ចូលរួម​ជាមួយ​អ្នកជំនាញ​បរិស្ថាន​ឯករាជ្យ និង​ការ​អញ្ជើញ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ឱ្យ​ផ្ទៀងផ្ទាត់​ការ​អនុលោម​តាម​ស្តង់ដា​ការ​ការពារ​បរិស្ថាន និង​សង្គម​អាច​ជួយ​ទប់ទល់​នឹង​ការ​អះអាង​ពី​ការ​ធ្វេសប្រហែស ឬ​ការ​អនុវត្ត​មិន​ត្រឹមត្រូវ ។

ជាង​នេះ​ទៅ​ទៀត ទាក់ទង​នឹង​ការ​ប្រើប្រាស់​ដី និង​ការ​ផ្លាស់​ទីលំនៅ រាជរដ្ឋាភិបាល​គួរតែ​អនុវត្ត​កម្មវិធី​សំណង​ដោយ​យុត្តិធម៌ និង​ធានា​ថា សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​បាន​ពិគ្រោះ​យោបល់ និង​ផ្តល់​សំណង​ឱ្យ​បាន​គ្រប់គ្រាន់​សមរម្យ ។ កត្តា​ផលប្រយោជន៍​រវាង​រាស្ត្រ និង​ក្រុម​ឥស្សរជន​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ពីព្រោះ​កន្លង​មក​រាល់​គម្រោង គឺ​តែងតែមាន​ក្រុម​មន្ត្រី​ខ្លះ​ដែល​ដឹង​មុន​អំពី​គម្រោង​ឆ្លៀតឱកាស​ទាញ​ផលប្រយោជន៍​មុន​ពលរដ្ឋ ។

សរុប​មក​វិញ​ការ​ឆ្លើយ​តប​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការ​រិះគន់​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន ចំពោះ​គម្រោង​គម្រោង​អភិ​វ​ឌ្ឈ​ន៍​នៅ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​បង្កើត​គំរូ​មួយ​សម្រាប់​អន្តរ​កម្ម នា​ពេល​អនាគត​សម្រាប់​ការ​ជា​ទប់ទល់​ជាមួយនឹង​សំឡេង​ប្រឆាំង ។ តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​តម្លាភាព ការ​ចូលរួម​ជាមួយ​សាធារណជន និង​ការ​ទន្ទឹងរង់ចាំ​ការ​រិះគន់​នា​ពេល​អនាគត រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​ការ​រិះគន់​របស់​ពួក​គេ​បាន ប្រកបដោយ​ប្រសិទ្ធភាព និង​រក្សា​ទំនុកចិត្ត​សាធារណៈ​ចំពោះ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សំខាន់​ៗ​ទាំងនេះ ។ គន្លឹះ​សំខាន់ គឺ​មិនមែន​គ្រាន់តែ​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្ហាញ​យ៉ាង​សកម្ម​នូវ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​អភិបាលកិច្ច​ប្រកបដោយ​ក្រមសីលធម៌ ការ​តម្កល់​នូវ​ផលប្រយោជន៍​សាធារណៈ​ពិត​ប្រាកដជា​ធំ ។

នៅ​ពេល​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ តម្លាភាព និង​ឆ្លើយ​តប​ទាន់សភាពការណ៍ អំពើ​ល្អ​របស់​រដ្ឋាភិបាល​នឹង​អាច​យកឈ្នះ​ការ​ប្រឌិត​រឿង​ដោយ​ក្រុមប្រឆាំង ។ ពេល​នោះ ទោះ​ពួក​គេ​ប្រឹង​ស្រែក​យ៉ាងណា ក៏​ពួក​គេ​មិន​អាច​ធ្វើ​អោយ​មានការ​យល់​ច្រឡំ​នៅ​ក្នុង​ចំណោម​ប្រជាជន​បាន​ដែរ​។ ទីបំផុត អំពើ​ល្អ​ត្រូវ​តែ​ឈ្នះ​អំពើអាក្រក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ