ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បចិនលួ.ច​ឆ្លង​ដែនខុសច្បាប់​២​ករណី នៅ​ខេត្តព្រះវិហារ​

3 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ៖ ជនជាតិ​ចិន​ចំនួន ១៦​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​និង​កម្លាំង​អធិការដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក៏​សាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និ​តី​វិធី​។ ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​នោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សួ​ស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តព្រះវិហារ ៖ ជនជាតិ​ចិន​ចំនួន ១៦​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​និង​កម្លាំង​អធិការដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក៏​សាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និ​តី​វិធី​។

ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​នោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សួ​ស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ត្រី តាន់ គឹ​ម​លេង ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ធ្វើការ​បង្ក្រាប​ករណី​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បាន​ចំនួន​០២​ករណី​។

ករណី​ទី​១-​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ធ្វើការ​ឃាត់​រថយន្ត​ម៉ាក​CAMRY ពណ៌​ទឹកប្រាក់​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AG-8442 ដែល​មាន​ដឹក​ជនជាតិ​ចិន ចំនួន ០៤​នាក់​ប្រុស (​ដែល​ពុំ​មាន​លិខិតឆ្លងដែន​) នៅ​លើ​ផ្លូវជាតិ​លេខ​៦២ ស្ថិត​ក្នុងភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ករណី​ទី​២​-នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​ក​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ១២​នាក់​ប្រុស (​ពុំ​មាន​លិខិតឆ្លងដែន​មក​) ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានដឹង​ថា ៖ នៅ​ជាប់មាត់​ទន្លេ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ដែល​មាន​ព្រំប្រទល់​ជាប់​និង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ មានផ្ទះ​មួយ​កន្លែង​បាំង​ស័ង្កសី​ជិត ដែល​ទទួល​ជនជាតិ​ចិន​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា​ហើយ​បាន​ដឹក​ជញ្ជូន​បន្ត​តាម​រថយន្ត​ទេសចរណ៍​១៥​កៅអី​មួយ​គ្រឿង​ជា​រថយន្ដ​ប្រភេទ​ទំនើប កញ្ចក់​ខ្មៅ ឆ្លងកាត់​ខេត្តព្រះវិហារ និង​ឆ្លងកាត់​ស្រុក​ជ័យ​សែន បន្ត​តាម​ផ្លូវជាតិ​លេខ​៦២ ទៅ​រាជធានី​ភ្នំពេញ និង​អាច​បន្ត​ដល់​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារ​ម្ភ​ផង​ដែរ​ថា រថយន្ដ​ដែល​ដឹក​ជញ្ជូន​ជនជាតិ​ចិន​ខុសច្បាប់​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ៗ​ខ្លាំង​ណាស់ និង​អាច​បង្ក​ជា​គ្រោះថ្នាក់​នៅ​តាម​ដងផ្លូវ​ជាយថាហេតុ​ណាមួយ​ក៏​ថា​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ