ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងត្រា​ស្នេហ៍​! មិត្ត​ស្រី Ronaldo នឹង​បាន​ជាង​១០​ម៉ឺន​ដុល្លារ​រាល់​ខែ​ និង​ពេញ​មួយ​ជីវិត ប្រ​សិនបើ​បែ.ក​គ្នា

2 អាទិត្យ មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ ដៃគូ​ស្នេហ៍​យូរអង្វែង​របស់​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo គឺ​តារា​ម៉ូ​ដែល​កូនកាត់​អា​ហ្ស​ង់​ទី​ន​-​អេ​ស្ប៉ា​ញ នាង Georgina Rodriguez នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់…

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ ដៃគូ​ស្នេហ៍​យូរអង្វែង​របស់​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo គឺ​តារា​ម៉ូ​ដែល​កូនកាត់​អា​ហ្ស​ង់​ទី​ន​-​អេ​ស្ប៉ា​ញ នាង Georgina Rodriguez នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់ ១១០,០០០​ដុល្លារ​អា​មេ​រិ​ករាល់​ខែ​ពេញ​មួយ​ជីវិត​ពី​មិត្ត​ប្រុស​របស់​នាង ប្រសិនបើ​ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​បែក​គ្នា ទោះ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ ដែល​នេះ​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​មុន​រៀប​ការ​រវាង​អ្នក​ទាំង​ពីរ​។

បើ​តាម​ការ​ចេញផ្សាយ​ពី​ទូរទស្សន៍​ព័រ​ទុ​យ​ហ្គា​ល់ TV Guia កាលពី​ថ្មី​ៗ​នេះ បាន​ទម្លាយ​ថា កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង​មិត្ត​ស្រី Georgina Rodriguez បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មុន​រៀប​ការ ដែល​កំណត់​យ៉ាង​ច្បាស់​ថា Ronaldo មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១១០,០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ដល់​មិត្ត​ស្រី Georgina ពេញ​មួយ​ជីវិត​របស់​នាង ប្រសិនបើ​ចំណងស្នេហា​អ្នក​ទាំង​ពីរ​ប្រះ​ឆា​។ លើស​ពី​នេះ​ទៀត តារា​ម៉ូ​ដែល​វ័យ​៣០​ឆ្នាំ​រូប​នេះ ក៏​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​វីឡា​ដ៏​ប្រណិត​១​ខ្នង ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​ផង​ដែរ​។

Ronaldo និង Georgina បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បន្ទាប់​ពី​នាង​សម្រាល​បានកូន​ស្រី​ឈ្មោះ Alana Martina កាលពី​ឆ្នាំ ២០១៧​។ កិច្ចព្រមព្រៀង​មុន​រៀប​ការ​នេះ អនុញ្ញាត​ឱ្យ Ronaldo រក្សាទ្រព្យ​សម្បត្តិ​ភាគច្រើន​របស់​ខ្លួន នៅ​ក្នុង​ករណី​បែកបាក់​គ្នា​ជាមួយ Georgina ដែល​ជា​មិត្ត​ស្រី​។

កាលពី​ស​ប្តា​ហ៍​មុន ពាក្យ​ចចាមអារ៉ាម​បាន​ផ្ទះ​ឡើង​ថា Ronaldo និង Georgina បាន​រៀប​ការ​ដោយ​សម្ងាត់​រួច​បាត់​ទៅ​ហើយ ក្រោយ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​ហៅ Georgina ដែល​ជា​មិត្ត​ស្រី​ថា «​ប្រពន្ធ​» ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​មួយ​។ នៅ​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​នោះ Ronaldo បាន​និយាយ​ថា «​នៅ​ពេល​ដែល​ខ្ញុំ​មិន​បាន​ហ្វឹកហាត់​នៅ​ក្លិប ខ្ញុំ​ចូល​ចិត្ត​ហ្វឹកហាត់​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​នៅផ្ទះ​»​។

ប្រភព​ពី​កាសែត​អេ​ស្ប៉ា​ញ Marca បាន​រាយការណ៍​ថា Ronaldo និង Georgina ប្រហែលជា​រៀប​ការ​ដោយ​សម្ងាត់​រួច​ទៅ​ហើយ​។ ដូច្នេះ​កិច្ចព្រមព្រៀង​មុន​រៀប​ការ​រវាង​អ្នក​ទាំង​ពីរ​មាន​សុពលភាព​ស្របច្បាប់​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ចាប់ផ្តើម​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​តារា​ម៉ូ​ដែល​កូនកាត់​អា​ហ្ស​ង់​ទី​ន​-​អេ​ស្ប៉ា​ញ Georgina Rodriguez នៅ​ក្នុង​ឆ្នាំ ២០១៦ នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​។ ក្រៅពី​កូនស្រី Alana Martina ដែល​កើត​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ Georgina ក៏​បាន​ផ្តល់​កំណើត​កូនភ្លោះ​ប្រុស​ស្រី​ផ្សេង​ទៀត កាលពី​ឆ្នាំ ២០២២​។ ប៉ុន្តែ​ជា​អកុសល កូនប្រុស​ក្នុង​ចំណោម​កូនភ្លោះ​បាន​ស្លាប់​អំឡុង​ពេល​កើត​។

តាម​ពិត​ទៅ មុន​ពេល​មានកូន​២​នាក់​ជាមួយ Georgina នោះ Ronaldo មានកូន​៣​នាក់​រួច​ទៅ​ហើយ ដោយ​ម្នាក់​ជា​កូនប្រុស​កូន​ដំបូង​កើត​នៅ​ឆ្នាំ ២០១០ ដោយ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​ម្តាយ​ជា​សាធារណៈ តាម​កិច្ចព្រមព្រៀង​រវាង​អ្នក​ទាំង​ពីរ​។ ចំណែកឯ​កូន​២​នាក់​ផ្សេង​ទៀត គឺជា​កូនភ្លោះ​ប្រុស​ស្រី កើត​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ តាម​រយៈ​ការ​ពពោះ​ជំនួស​។

យ៉ាងណាមិញ នៅ​ក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួសារ​របស់ Ronaldo បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ឥត​ឈប់​ឈរ នៅ​ពេល​ដែល​កីឡាករ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ ផ្លាស់​ប្តូរ​ក្លិប​ដើម្បី​ប្រកប​អាជីព ដោយ​រាប់​ចាប់ពី​ក្លិប Real Madrid នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ ក្លិប Juventus នៅ​លី​គ​កំពូល​អ៊ី​តា​លី ត្រឡប់​ទៅ​ក្លិប Manchester United នៅ​លី​គ​កំពូល​អង់គ្លេស និង​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ