ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ​មុនី និមន្ត​ទស្សនកិច្ច និង​ជួបពុទ្ធបរិស័ទ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន

4 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ ព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ​មុនី និមន្ត​ទស្សនកិច្ច និង​ជួប​ប្រជា​ពុទ្ធបរិស័ទ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ ព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ​មុនី និមន្ត​ទស្សនកិច្ច និង​ជួប​ប្រជា​ពុទ្ធបរិស័ទ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​មើល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ជា​ពិសេស​ការ​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម​ល្អជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ខេត្ត​ជាប់​ព្រំដែន​ថៃ​។

ក្នុង​ឱកាស​ព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ​មុនី និមន្ត​ទស្សនកិច្ច​ក្នុង​ខេត្ត​ប៉ៃលិន សង្កេត​ឃើញ​ថា លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​អញ្ជើញ​មក​ទទួល​ព្រះ​ដំណើរ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ដ៏​ច្រើន​ត្រៀបត្រា ដែល​មាន​ជំនឿ​លើ​ព្រះ​អង្គ បាន​នាំ​គ្នា​ទិញ​ទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និង​គ្រឿង​សក្ការៈបូជា​នានា​ជា​ច្រើន​ទៀត មក​អង្គុយ​រង់ចាំ​ទទួល​ព្រះ​អង្គ នៅ​តាម​ផ្លូវ​ប្រវា​ត់​ព្រំដែន និង​តាម​វត្ត​អារាម​ផង​ដែរ​ ។​

ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី ក៏​បាន​សម្តែង​ព្រះធម៌​ទេសនា ដោយ​មាន​សង្ឃដីកា​ផ្តល់​ឱវាទ​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ថា​៖ ការ​និមន្ត​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ថៃ ឡាវ និង​វៀតណាម គឺ​បាន​បង្ហាញ​ពី​ច​លករ​មួយ​សម្រាប់​ឱ្យ​យុវជន បាន​មក​ទស្សនា​បន្ត​តាម​ក្រោយ ដើម្បី​ស្វែង​យល់​ពី​សមិទ្ធផល​បង្គោល​ព្រំដែន និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ នៅ​លើ​ទឹកដី​របស់​យើង​។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកា សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ប្រកបដោយ​ភាព​វៃឆ្លាត របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​នឹង​រួប​បរួម​គ្នា ដើម្បី​ការពារ​ទឹកដី​របស់​យើង និង​សាមគ្គី​គ្នា លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ព្រោះថា ពេល​មាន​ផ្លូវ​ទៅ​ដល់ គឺ​មានទឹក មាន​ភ្លើង មាន​ប្រជាពលរដ្ឋ ទៅ​ដល់​តាម​ក្រោយ​ហើយ ដូចនេះ​យើង​ត្រូវ​តែ​នាំ​គ្នា​កសាង​ឲ្យ​បាន​ផ្លូវ ទុកជា​មរតក ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ សម្រាប់​កូនចៅ​នា​ថ្ងៃ​អនាគត​។

សូម​បញ្ជាក់​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុមប្រឆាំង​បាន​លើកយក​រឿងកិច្ចព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​កម្ពុជា​-​វៀតណាម និង​ឡាវ (CLV-DTA) ដោយ​មាន​ចេតនា​បំពុល​សន្តិសុខ​សង្គម​កម្ពុជា ហើយ​ប្រកាស​ប្រមូល​កម្លាំង​ធ្វើ​បាតុកម្ម ដោយ​បង្កប់​នូវ​យុទ្ធសាស្ត្រ រុញ​អោយ​ផ្ទុះ​ហិង្សា ហើយ​ឈាន​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ