ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងកងកម្លាំងឃើត និងកងទ័ពរដ្ឋាភិបាលនៅក្រុងអាឡែប បណ្ដាល​​ឱ្យស្លា.ប់ និងរបួស​ច្រើននាក់

3 ម៉ោង មុន

ប្រទេស​ស៊ី​រី ៖ ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរឈាម កើត​មាន​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​២២ ​ធ្នូ ​នៅ​ក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី រវាង​កងកម្លាំង​ឃើ​ត​និង​កងទ័ព​ស៊ី​​រី ពេល​ដែល​ភាគី​ទាំង​២​ប៉ុនប៉ង​អនុវត្ត​កិច្ចព្រម​ព្រៀង​ស្ដី​ពី​សមាហរណកម្ម​បណ្ដា​ស្ថាប័ន របស់​ជនជាតិភាគតិច​ដ៏​សំខាន់​នោះ ចូល​ក្នុង​ផ្ទៃ​រដ្ឋអំណាច​កណ្ដាល​ស៊ីរី​…

ប្រទេស​ស៊ី​រី ៖ ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរឈាម កើត​មាន​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​២២ ​ធ្នូ ​នៅ​ក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី រវាង​កងកម្លាំង​ឃើ​ត​និង​កងទ័ព​ស៊ី​​រី ពេល​ដែល​ភាគី​ទាំង​២​ប៉ុនប៉ង​អនុវត្ត​កិច្ចព្រម​ព្រៀង​ស្ដី​ពី​សមាហរណកម្ម​បណ្ដា​ស្ថាប័ន របស់​ជនជាតិភាគតិច​ដ៏​សំខាន់​នោះ ចូល​ក្នុង​ផ្ទៃ​រដ្ឋអំណាច​កណ្ដាល​ស៊ីរី​ ។ នា​យប់​ថ្ងៃ​នោះ​ កងកម្លាំង​ទាំង​២ អំពាវនាវ​ដល់​កងកម្លាំង​ពួក​គេ​ទាំង​សងខាង បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា តែ​ដោយ​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​វាយប្រហារ​គ្នា​នោះ​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីរី​SANA ថា ជន​ស៊ី​​វិល​២​នាក់​បាន​ត្រូវ​ស្លាប់ និង​៨​នាក់​ទៀត​រង​របួស ដោយសារ​ការ​បាញ់​កាំភ្លើងត្បាល់​និង​គ្រាប់​រ៉ុក្កែត របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ឃើ​ត​FDS នៅ​ទីក្រុង​ធំ​ទី​២​របស់​ស៊ី​រី​នោះ​។ ចំណែក​កងកម្លាំង​FDS​ជា​ដៃស្ដាំ​ប្រដាប់​អាវុធ របស់​រដ្ឋបាល​ឃើ​ត​ក្នុង​តំបន់​ស្វយ័ត អះអាង​ពី​ការ​ស្លាប់​របស់​នារី​អាយុ​៥៧​ឆ្នាំ​ម្នាក់ និង​ជន​ស៊ី​វិល​១៧​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​មួយ​របស់​កង​ទាហាន​រដ្ឋាភិបាល​ដោយ​អាវុធ​ធុន​ធ្ងន់​។

ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ក្នុង​សង្កាត់​២​នៃ​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​កងកម្លាំង​ឃើ​ត​មូលដ្ឋាន កន្លែង​ដែល​ជនស៊ី​​វិល​២​នាក់​ធ្លាប់​ស្លាប់​រួច​ហើយ​កាលពី​ខែតុលា ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ទាំង​២​មុន​ពេល​មាន​បទ​ឈប់​បាញ់​គ្នា​៕

This aerial view shows smoke billowing from the surroundings of the northern Syrian city of Aleppo after jihadists and their allies entered the northern Syrian city, early on November 30, 2024. Hayat Tahrir al-Sham (HTS) jihadists and their Turkish-backed allies breached Syria’s second city of Aleppo on November 29, as they pressed a lightning offensive against forces of the Iranian- and Russian-backed government. (Photo by Mohammed AL-RIFAI / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ