ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី១ក្រុមប្រមូលផ្តុំគ្នាលេ.ងល្បែ.ងស៊ីស.ង ត្រូវឃាត់ខ្លួន​បញ្ជូនទៅសាលាដំបូងខេត្ត​

4 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖ ក្រុម​ស្ត្រី​ញៀ.ន​ល្បែ.ងស៊ីស.ង​ចំនួន​១០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៤ត្រូវ​បាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​។ សូ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២០​ សីហា​ ឆ្នាំ​២០២៤ ក្រោម​ការ​ចង្អុលបង្ហាញ​នឹង​បញ្ជា​ដឹកនាំ…

ខេត្តព្រះវិហារ ​៖ ក្រុម​ស្ត្រី​ញៀ.ន​ល្បែ.ងស៊ីស.ង​ចំនួន​១០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៤
ត្រូវ​បាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​។

សូ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២០​ សីហា​ ឆ្នាំ​២០២៤ ក្រោម​ការ​ចង្អុលបង្ហាញ​នឹង​បញ្ជា​ដឹកនាំ ដោយ​លោក ឧត្តមសេនីយ៍ទោ សួ​ស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត ស្តី​ពី​ការ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នឹង​បង្ក្រាប​អោយ​បាន​រាល់​បទល្មើស​ពិសេស​បទល្មើស​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​។

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក គង់ គា នឹង​មានការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក ព្រះរាជអាជ្ញា​រង ស្រេង វុ​ទ្ធា បាន​ឆ្មក់​ចូល​បង្ក្រាប​ក្រុម​លេងល្បែង​ស៊ីសង​នៅផ្ទះ​របស់​ឈ្មោះ​បៀ​ន ចេក ភេទ​ស្រី នៅ​ចំណុច​ភ្នំ​រំដេង ស្ថិត​នៅ​ភូមិ​ទំពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។

ក្នុង​ការ​ឃាត់ខ្លួន​ក្រុម​​ស្ត្រី​​លេងល្បែង​ស៊ីសង​បាន​ចំនួន​១០​នាក់​នោះ​ដកហូត​វត្ថុ​តាង​រួម​មាន​: បៀ​ចំនួន​០៥​ហ៊ូ​.​កំរាល​លេងល្បែង​ចំនួន​០២.​កាបូបស្ពាយ​ចំនួន​០៣.​ទូរស័ព្ទ​ដៃ​ចំនួន​០៦​គ្រឿង ប្រាក់​រៀល​ចំនួន​៥,៦៣០,០០០រៀល (​ប្រាំ​លាន​ហុកសិប​បី​មឺ​ន​រៀល​)​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​០៥​សន្លឹក​។

ហើយ​បាន​នាំ​ខ្លួន​មុខសញ្ញា​ទាំង​១០​នាក់​មក​ធ្វើការ​សាកសួ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ