ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! អ្នកដំណើរ២នាក់រងរបួស ក្រោយយន្តហោះរបស់អង់គ្លេសមួយគ្រឿង ជួបបញ្ហាចលាចលលើអាកាសបង្ខំឱ្យចុះចតជាបន្ទាន់

1 ខែ មុន

(អន្តរជាតិ)៖ យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួសនៅលើជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស easyJet ពីទីក្រុង Corfu (ប្រទេសក្រិក) ទៅកាន់ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ដោយសារតែភាពច្របូកច្របល់ខ្លាំង…

(អន្តរជាតិ)៖ យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួសនៅលើជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស easyJet ពីទីក្រុង Corfu (ប្រទេសក្រិក) ទៅកាន់ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ដោយសារតែភាពច្របូកច្របល់ខ្លាំង ដែលបង្ខំឱ្យអ្នកបើកបរយន្តហោះចុះចតជាបន្ទាន់។

វាត្រូវបានគេដឹងថាយន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស easyJet បានចាកចេញពីអាកាសយានដ្ឋាន Corfu ក្នុងប្រទេសក្រិកនៅម៉ោង ១២:៤៤ យប់ថ្ងៃទី១៩ ខែសីហា (ម៉ោងក្នុងតំបន់) ទៅកាន់ទីក្រុងឡុងដ៍ ដែលមានអ្នកដំណើរ និងបុគ្គលិកសរុបចំនួន១៨១ ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីហោះហើរបានត្រឹមតែ២០នាទីប៉ុណ្ណោះ យន្តហោះ easyJet បានជួបប្រទះនឹងភាពច្របូកច្របល់ ខណៈពេលដែលកំពុងហោះហើរក្នុងល្បឿន ៤៨៥ម៉ាយក្នុងមួយម៉ោង ក្នុងរយៈកម្ពស់ ២៨,០០០ហ្វីត (ប្រហែល ៨,៥៣៤ម៉ែត្រ)។

គេបានដឹងថា ពហុនិកាពីរនាក់ដែលកំពុងរៀបចំបម្រើអាហារដល់អ្នកដំណើរបានបុកពេញទំហឹងទៅនឹងផ្នែកម្ខាងនៃយន្តហោះ និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកអ្នកបើកយន្តហោះត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូម៕ ប្រភព៖Daily Mail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ