ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​បុគ្គលិក​ផ្សារ​ទំនើប​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយកង់​បី​ក៏​ដួល លុះកុងតឺន័រមកដល់កិ.ន​យ៉ាងរន្ធ.ត់

1 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ជា​បុគ្គលិក​ផ្សារ​ទំនើប​​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើការ ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​៣ មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល ស្រប​ពេល​នោះ​មាន​រថយន្ត​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៅ​ដល់ ក៏​បាន​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​រន្ធត់​នៅ​នឹង​កន្លែង ។ ​ហេតុការណ៍ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា…

​រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ជា​បុគ្គលិក​ផ្សារ​ទំនើប​​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើការ ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​៣ មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល ស្រប​ពេល​នោះ​មាន​រថយន្ត​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៅ​ដល់ ក៏​បាន​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​រន្ធត់​នៅ​នឹង​កន្លែង ។

​ហេតុការណ៍ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ នៅ​លើ​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​សៀន ស្រីរ​ត្ន័ អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្សារ​អ៊ី​អន​៣ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​. និង​មានស្រុក​កំណើត​នៅ​ឯ​ខេត្តតាកែវ នាង​មាន​ប្ដី​និង​កូនស្រី​ម្នាក់​អាយុប្រមាណ​៤​ឆ្នាំ ។

អ្នក​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​​ស្ត្រី​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda PCX​ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DA-2580 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វ៉ា​ស្ដាំ​រថយន្ត​សណ្ដោង​សម្រាប់​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ម៉ាក​FUSO ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-7950 ដែល​បើកបរ​ស្របគ្នា ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ពេល​នោះ​ក៏​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​បី​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​ដួល​ហើយ​ខ្ទាត​នារី​រង​គ្រោះ​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ខាងលើ​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​នៅ​នឹង​កន្លែង​យ៉ាង​រន្ធត់ ។

បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ក៏​បាន​ចុះ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្តង​ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​និង​កម្លាំង​នគរបាល​កា​រិ​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ បន្ទាប់​មក​នគរបាល​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​នារី​រង​គ្រោះ​ខាងលើ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ