ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ ច័ន្ទ មុនី ៖ ​ស​សើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​កម្លាំង​ឈរជើង​ការពារ​តាម​ព្រំ​ដែន

4 ខែ មុន
  • មណ្ឌលគិរី

ខេត្ត​ត​មណ្ឌលគិរី ៖ ក្នុង​ដំណើរ​និមន្ត​បំពេញ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​នៅ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​វៀតណាម​លើ​ទឹកដី​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២១ សីហា ២០២៤ ព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ច័ន្ទ មុនី បាន​កោត​ស​សើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន…

ខេត្ត​ត​មណ្ឌលគិរី ៖ ក្នុង​ដំណើរ​និមន្ត​បំពេញ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​នៅ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​វៀតណាម​លើ​ទឹកដី​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២១ សីហា ២០២៤ ព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ច័ន្ទ មុនី បាន​កោត​ស​សើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​ កម្លាំង​ឈរជើង​ការពារ​តាម​ព្រំដែន ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​យ៉ាង​មោះមុត​ដើម្បី​ជាតិ​មាតុភូមិ ហើយ​ព្រះ​អង្គ​រីករាយ​ជាមួយ​ពុ​ទ្ឋ​បរិស័ទ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​ប្រកប​របរ​ចិញ្ចឹមជីវិត រស់នៅ​យ៉ាង​សុខសាន្ត​តាម​បន្ទាត់​ព្រំដែន ។

ខណៈ​ស្ថិត​នៅ​បង្គោល​ព្រំដែន​លេខ​៦៥ ចំណុច​ច្រក​ទ្វារ​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី មាន​ថេរ​ដីកា​ថា ទឹកដី​ប្រទេស​កម្ពុជា​នៅ​តំបន់​ភូមិភាគ​ឦសាន​នេះ មិន​មានការ​បាត់បង់​នោះ​ទេ តែ​មាន​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ និង​បង្គោល​ព្រំដែនផុស​ឡើង​យ៉ាង​ល្អ​ស្អាត​ និង​រឹង​មាំ ដើម្បី​ជា​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​ពីរ គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​នៅ​ជិតខាង​គ្នា​។

ត្រឹម​មាន​ផ្លូវ​ស្អាត និង​បង្គោល​ព្រំដែន មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​កិច្ច​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា​១០០%​នោះ​ទេ ដូច្នេះ​សម្រាប់​ការ​តាំងទី​លំនៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន គឺជា​របង​មួយ​ដ៏​រឹង​មាំ កំណត់​បង្ហាញ​ពី​ដែន​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ប្រាកដ​។

ព្រះ​អង្គ ច័ន្ទ មុនី បាន​បញ្ជាក់​បន្ថែម​ថា ប្រជាជន​កម្ពុជា​ទាំងអស់​មិន​ថា ស្ថិត​ក្នុង​ឋានៈ​អ្វី​សុ​ទ្ឋ​តែ​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹកដី​របស់​ខ្លួន ដូច្នេះ​ សូម​ផ្តាំផ្ញើរ​ដល់​យុវជន​យុវតី​ជំនាន់​ក្រោយ ដែល​ខ្វះ​នូវ​បទ​ពិសោធ​ន៌​ជីវិត​មិន​ទាន់​ជួប និង​មានការ​ភាន់ច្រឡំ តាម​ការ​បំប៉ោង​ព័ត៌មាន ឬ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត បង្ក​ការ​ជ្រួលច្របល់​ក្នុង​សង្គម រហូត​ឈាន​ដល់​ការ​មិន​ជឿ​ទុកចិត្ត​លើ​ខ្មែរ​គ្នា​ឯង សូម​ងាក​មក​គិត​សាមគ្គី​នូវ​កិច្ចការ​ជាតិ​សំខាន់​ៗ​ឡើង​វិញ​។​

ជាក់ស្តែង​ សក្ខីភាព​បច្ចុប្បន្ន​ក្នុង​ដំណើរ​ទស្សនកិច្ច​តាម​ក្រ​វ៉ា​ត់​ព្រំដែន​ផ្ទាល់​នា​ពេល​នេះ សបញ្ជាក់​ឲ្យ​បានឃើញ​យ៉ាង​ច្បាស់​អំពី ការ​គិតគូរ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល លើ​កិច្ចការ​ការពារ​ទឹកដី​ខ្មែរ​នា​ពេល​សព្វថ្ងៃ​ឲ្យ​បាន​គង់វង្ស​តទៅ​អនាគត​។

សូម​រំឭក​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ធម្ម​វនវាសី ចន្ទ មុនី នឹង​និមន្ត​ទៅ​កាន់​ខេត្ត ទាំង ៤ គឺ រតនគិរី មណ្ឌលគិរី ក្រចេះ និង ស្ទឹង​ត្រែង ចាប់ពី​ថ្ងៃ​ទី​២០ សីហា ឆ្នាំ ២០២៤ ដូច្នេះ សូម​ប្រជា​ពុទ្ធបរិស័ទ​ជ្រាប​ជា ដំណឹង និង ត្រៀម​ទទួល​ព្រះ​អង្គ ។​ការ​និមន្ត​របស់​ព្រះ​អង្គ ច័ន្ទ មុនី ទៅ​ភូមិភាគ​ឦសាន​តាម​ព្រំដែន​នា​ពេល​នេះ ក្រោយ​មាន​បងប្អូន​មួយ​ចំនួន​មាន​បំណង​ធ្វើ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ជុំវិញ កិច្ច​សហប្រតិបត្តិការ CLV ព្រោះតែ​ការ​យល់​ច្រឡំ​តាម​ការ​ផ្សព្វផ្សាយ​របស់​ជន​អគតិ​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ព្រោះតែ​គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ