ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការនិងពលរដ្ឋ​ជាពុទ្ធបរិស័ទ្ធ ទទួល​ស្វា​គមន៍​ព្រះវត្ត​មាន​ព្រះ​អង្គ​ច័ន្ទ មុនី ​ក្នុងខេត្ត​មណ្ឌល​​គិរី

4 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​ឯកឧត្តម ថង សា​វុន បាន​អ​ញ្ចើ​ញ​ទទួល​ស្វាគមន៍​ព្រះ​វត្តមាន​របស់​ប្រ​តិ​ភូ​របស់​ព្រះ​អង្គ​ម្ចាស់ ច័ន្ទ មុនី ដើម្បី​បំពេញ​ទស្សនកិច្ច​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ភូមិភាគ​ឦសាន…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​ឯកឧត្តម ថង សា​វុន បាន​អ​ញ្ចើ​ញ​ទទួល​ស្វាគមន៍​ព្រះ​វត្តមាន​របស់​ប្រ​តិ​ភូ​របស់​ព្រះ​អង្គ​ម្ចាស់ ច័ន្ទ មុនី ដើម្បី​បំពេញ​ទស្សនកិច្ច​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ភូមិភាគ​ឦសាន នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គេ​សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ ពុទ្ធបរិស័ទ រួម​ទាំង​មន្ត្រីរាជការ បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​យ៉ាង​សប្បាយ​រីករាយ​ ។​

មិន​ត្រឹម​ប៉ុណ្ណោះ​ព្រះ​វត្តមាន​របស់​ព្រះ​អង្គ ច័​ន្ច មុនី មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រំភើប​រីករាយ​បំពេញ​កុសល​នោះ​ទេ ថែម​ទាំង​បាន​ទៅ​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​អភិវឌ្ឍ​នានា​តាម​ព្រំដែន ជា​ពិសេស​គឺ​បង្គោល​កំណត់ព្រំដែន​ដ៏​រឹង​មាំ​ទៀត​ផង​។

គួរបញ្ជាក់ថា ក្រោយ​ទទួល​ព័ត៌មាន​ថា ព្រះ​អង្គ ច័ន្ទ មុនី និមន្ត​ទៅ​ខេត្តមណ្ឌលគិរី គេ​សង្កេត
​ឃើ​ញ​ថា មាន​អាជីវករ​ជា​ច្រើន​បាន​ត្រៀម​លក់​សម្ភារ​ជំនឿ​នៅ​មុខ​វត្ត​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ នេះ ។

​ព្រះ​អង្គ ច័ន្ទ មុនី និមន្ត​មកទស្សនកិច្ច​នៅ​តំបន់​ភូមិភាគ​ឦសាន​ តាម​ក្រ​វាត់​ព្រំដែន​​ គិត​ចាប់ពី​ថ្ងៃ​ទី​២០ សីហា រហូត​ដល់​ថ្ងៃ​ទី​២៤ សីហា ២០២៤

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ