ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ខាង​ទិញ​ត្បូង​កំពុង​ប្រមូល​កម្លាំង​ជីក​រុករក​ត្បូង​ច្រើន​កន្លែង

4 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សកម្មភាព​ដែល​គេ​កំពុង​តែ​លួច​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​រុករក​ត្បូង​យ៉ាង​អនាធិប​តេយ្យ​ជា​ច្រើន​ទីតាំង មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅឡើយ​ទេ សង្ស័យ​លួច​បើកភ្លើង​ខៀវ​ឲ្យ​ទេ​ដឹង? ទីតាំង​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​ដោយ​ខុសច្បាប់​នោះ ក្រុម​អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​នៅ​ថ្ងៃ​ទី​១៩​ខែសីហា ឆ្នាំ​២០២៤ ក្នុង​តំបន់​ស្រុក​បរ​កែវ ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ សកម្មភាព​ដែល​គេ​កំពុង​តែ​លួច​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​រុករក​ត្បូង​យ៉ាង​អនាធិប​តេយ្យ​ជា​ច្រើន​ទីតាំង មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅឡើយ​ទេ សង្ស័យ​លួច​បើកភ្លើង​ខៀវ​ឲ្យ​ទេ​ដឹង?

ទីតាំង​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​ដោយ​ខុសច្បាប់​នោះ ក្រុម​អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​នៅ​ថ្ងៃ​ទី​១៩​ខែសីហា ឆ្នាំ​២០២៤ ក្នុង​តំបន់​ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ប្រភព​ពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​កុងសែ​ត្បូង​ជា​ច្រើន​នាក់​បាន​ប្រកប​របរ​ជីក​រ៉ែ​ត្បូង​ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ​ដោយ​ប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ​ជា​អ្នក​ចុះ​ជីក​កកាយ​ដី​យក​រ៉ែ​ត្បូង​ពី​ក្នុង​រណ្ដៅ​ជ្រៅ​ៗ​រាប់​សិប​ម៉ែត្រ​ឯណោះ​ទាំង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​បំផុត ដើម្បី​តែ​រក​ត្បូង​លក់​ឲ្យ​ខ្លួន ។

ប្រភព​បង្ហើប​ថា ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​មាន​មនុស្ស​ជា​ច្រើន​នាក់ កំពុង​ធ្វើ​សកម្មភាព​នោះ​នៅ​ក្នុង​បរិវេណ​ដីចម្ការ​កៅស៊ូ ឈ្មោះ​លោកប្រុស ស្ថិត​នៅ​ភូមិ​ត្រុំ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ហើយ​មាន​កម្មករ​ជា​ច្រើន​នាក់​បាន​បោះ​តង់ រួច​ធ្វើ​សកម្មភាព​ជីករណ្ដៅ​ដី​រក​រ៉ែ​ត្បូង​យ៉ាង​ជ្រៅ ដោយ​​សម្អាង​ថា ឈ្មោះ​ប្រុស​ម្ចាស់​ចម្ការ​នោះ​ឲ្យ​ជីក​រក​រ៉ែ​ត្បូង ។ ហើយ​បើ​បាន​ត្បូង​ត្រូវ​លក់​ឲ្យ​គាត់​ជា​ម្ចាស់​ចម្ការ តែបើ​អត់​បាន​ទេ​គាត់​ជា​អ្នក​ចេញថ្លៃ​បាយ​ទឹក​ឱ្យ​។

ដោយឡែក នៅ​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​១ ទីតាំង​ស្រុក​បរ​កែវ​ចាស់​ឃុំ​ឡា​ម៉ិ​ញ ស្រុក​បរ​កែវ ក្នុង​ចម្ការ កៅស៊ូ​ដូច​គ្នា ក៏​មាន​កម្មករ​រាប់​សិប​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​រ៉ែ​ត្បូង​ដែរ មើលទៅ​ហាក់បីដូច​មិន​ខ្វល់​រឿង​ខុសច្បាប់​សោះឡើយ ។

ដោយ​ពួក​គេ​សម្អាង​ថា មាន​ថៅកែ​ឈ្មោះ​ផល និង​ឈ្មោះ​សី ដែល​ជា​កុងសែ​ដ៏​មាន​ឥទ្ធិពល​ចាំ​ទិញ​ត្បូង និង​ជា​អ្នក​ជួយ​សម្រួល​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​រួចរាល់​អស់ហើយ ។ ចំណែក​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​កប​ត្រុំ ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ក៏​កំពុង​ធ្វើ​សកម្មភាព​ជីក​រ៉ែ​ត្បូង​យ៉ាង​គគ្រឹកគគ្រេង​ដែរ គឺ​គេ​ប្រើ​ម៉ាស៊ីន​៥ ទៅ​៦​គ្រឿង​ឯណោះ ជា​មធ្យោបាយ​បូមទឹក​បាញ់​ដី​លាង​រ៉ែ​ត្បូង(​បាញ់​ញ៉​) ម៉ាស៊ីន​ប្រើប្រាស់​នៅ​ទីនោះ​អ្នក​ភូមិ​ថា ជា​របស់​ប្អូន​កុង​កែ​ធំ​ម្នាក់​នៅ​ទីរួមខេត្ត​រតនគិរី ។

ជុំវិញ​ការ​លើក​ឡើង​ដូច​ខាងលើ​នេះ លោក កង សា​រឿ​ន អភិបាលស្រុក​បរ​កែវ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​បាន​ចុះ​ដល់ទី​តាំង​ផ្ទាល់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដោយ​ទទួលស្គាល់​ថា សកម្មភាព​ជីក​រ៉ែ​ត្បូង​នៅ​ទីតាំង​ខាងលើ គឺជា​ការ​លួច​ធ្វើ​ដោយ​ខុសច្បាប់ ។

ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក នៅ​ក្នុង​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក លោក​តែងតែ លើក​ពី​ករណី​នោះ​ដែរ និង​ដាក់​វិធានការ​យ៉ាង​តឹង​រឹង​ផង​ដែរ ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ និង​អប់រំ​ណែនាំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ជីក​ត្បូង​បន្ត​ទៀត ព្រោះ​គ្រោះថ្នាក់​ណាស់ ។ ប៉ុន្ដែ​កា​ឆ្លៀតឱកាស​លួចលាក់​វា​នៅ​តែ​បន្ដ​មាន​ដដែល ។

លោក​សុង ហួរ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤​នេះ មិន​អាច​សុំ​ការ​ពន្យល់ ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​ត្បូង​ខុសច្បាប់​នៅ​ស្រុក​ប​កែវ​នោះ​បាទ​ទេ ព្រោះ​ទូរស័ព្ទ​លោក​រោទ៍​ហើយ​ពុំ​មាន​អ្នក​ទទួល សង្ស័យ​ស្គាល់​ថា ជា​អ្នកកាសែត​ទេ​ដឹង បានជា​មិន​លើក​…​ហេ​!​ហេ​! ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ