ឈា.មថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពអត់ធ្មត់ និងភាពធន់បន្សាំនឹងបញ្ហា ហើយដឹកនាំប្រកបដោយការគិតឆ្ពោះទៅមុខគួរឲ្យកត់សម្គាល់ ចាប់តាំងពីបានចូលកាន់តំណែងជាអ្នកកាច់ចង្កូតរបស់ប្រទេសកម្ពុជាមួយឆ្នាំមកនេះ ។
ប៉ុន្តែផ្លូវទៅមិនមែនរលោងស្រិលនោះទេ ។ ពេលវេលា៤ឆ្នាំ ខាងមុខនឹងអាចមានបញ្ហាថ្មីទៅតាមការប្រែប្រួលទាំងក្នុង និងក្រៅប្រទេស ដោយទាមទារអោយរដ្ឋាភិបាលឈា.មថ្មីអាណត្តិនេះ រក្សាភាពធន ភាពបត់បែន និងកម្លាំងមហិមា ដើម្បីជម្នះរាល់ព្យុះភ្លៀងនយោបាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។ ជាពិសេស គឺត្រូវរក្សាអោយបានការគាំទ្ររបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ។
ក្នុងន័យនេះ មន្ត្រីទាំងអស់ ត្រូវតែទន្ទិញអោយចាំមាត់ថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ» ដូច្នេះត្រូវតែធ្វើការអោយបានល្អសមនឹងពាក្យទាំងនេះ ។ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានបន្តដំណើរដែលកំណត់ដោយចក្ខុវិស័យរយៈពេលវែង ក្របខណ្ឌគោលនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តដ៏គួរឱ្យសរសើរចំពោះស្ថិរភាពជាតិ និងអន្តរជាតិ ហើយជាពិសេស គឺការវះកាត់សម្រេច និងទ្រោលសភាពការណ៍នៃការកញ្ជ្រោលឡើងរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗ ដើម្បីបញ្ចប់ការដឹកនាំរបស់ឈា.មថ្មីត្រឹម១ឆ្នាំ ។
នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅប្រកបដោយមហិច្ឆិតានៅទូទាំងវិស័យផ្សេងៗ ដែលជំរុញដោយជំនឿយ៉ាងមុតមាំលើសក្តានុពលរបស់ប្រទេសជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ។ គោលនយោបាយត្រូវបានរៀបចំឡើង ដោយភាពច្បាស់លាស់ និងការមើលឃើញជាមុន ដែលធានាថា ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ។
គោលនយោបាយទាំងនេះ មានគោលបំណងមិនត្រឹមតែដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពរីកចម្រើន និងស្ថិរភាពរយៈពេលវែងផងដែរ ។ គោលនយោបាយទាំងនេះ បានកំពុងតែជួយរួមបញ្ចូលទិដ្ឋភាពចម្រុះ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការថែទាំសុខភាព ដែលឆ្លុះបញ្ចាំងពីវិធីសាស្ត្ររួមចំពោះវឌ្ឍនភាពជាតិ ។
ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ទល់នឹងឧបសគ្គទាំងខាងក្នុង និងខាងក្រៅត្រូវបានសាកល្បង និងបង្ហាញឱ្យឃើញនូវឧត្តមភាព ។ ការប៉ុនប៉ង នាពេលថ្មីៗនេះ ដើម្បីធ្វើឲ្យប្រទេសជាតិមានអស្ថិរភាព តាមរយៈមធ្យោបាយគ្មានប្រជាធិបតេយ្យត្រូវបានរារាំងយ៉ាងដាច់អហង្ការ ដែលបង្ហាញពីភាពធន់ និងរឹងមាំ នៅក្នុងការបញ្ជាកម្លាំង និងទ្រទ្រង់អំណាចនៅលើកងកម្លាំងប្រដាប់អាវុធ ។ ភាពធន់នេះ មានសារៈសំខាន់ក្នុងការធានាថា ប្រទេសកម្ពុជាមិនដើរថយក្រោយ ប៉ុន្តែបន្តឈានទៅរកគោលដៅអភិវឌ្ឍន៍របស់ខ្លួនជាបន្តបន្ទាប់ ។
នៅលើឆាកអន្តរជាតិ យន្តការការទូតទាក់ម៉ូយដ៏សកម្មរបស់លោក សម្តេចធិបតី គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់រដ្ឋបាលរបស់សម្តេច ។ ការធ្វើដំណើររបស់សម្តេចធិបតីឆ្លងកាត់ទ្វីបចំនួន៥ ទៅកាន់ប្រទេស ចំនួន១៦ ដែលសុទ្ធតែជាមហាអំណាច និងជាប្រជាជាតិដែលកំពុងតែកាច់ចង្កូតពិភពលោកបាន គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រដើម្បីពង្រឹងជំហរកសាង និងពង្រឹងកិត្យានុភាពការទូត របស់កម្ពុជា ។ បេសកកម្មការទូតទាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាពចាស់ និងបង្កើតសម្ព័ន្ធភាពថ្មី ដែលនាំឲ្យកម្ពុជាកាន់តែមានតួនាទីមួយច្បាស់លាស់នៅក្នុងជំហរនៅលើវិថីដ៏ធំទូលាយ នៅពេលបច្ចុប្បន្ននេះ។
រាល់បេសកម្មការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការគោរពគ្នាទៅវិញទៅមក ការសហការ និងការទទួលស្គាល់ប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យពេញលេញ។ វិធីសាស្ត្រនេះបានឆ្លើយតបយ៉ាងល្អជាមួយសហគមន៍អន្តរជាតិ ដោយទទួលបានការគោរព និងការគាំទ្រដល់កម្ពុជា ។ តាមរយៈការជំរុញសហគមន៍ពិភពលោកឱ្យគោរពអធិបតេយ្យភាពរបស់កម្ពុជា សម្តេចធិបតី បានបញ្ជាក់ជាថ្មីអំពីឯករាជ្យភាពរបស់ជាតិ និងសិទ្ធិក្នុងការកំណត់ទិសដៅរបស់ខ្លួន។
ដំណើរវិវន្តន៍ទៅមុខរបស់ប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មិនមានបញ្ហាប្រឈមឡើយទោះជា មានការប៉ុនប៉ងដាក់សម្ពាធទាំងខាងក្នុង និងសម្ពាធពីខាងក្រៅក៏ដោយ ប៉ុន្តែជំហរគោលនយោបាយ និងនិតិវិធីដឹកនាំជាតិបានទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ ដោយភាពធន់គួរឲ្យកត់សម្គាល់ ។ ការបង្អាក់ផែនការមិនប្រជាធិបតេយ្យតាមជំហរបដិវត្តន៍ពណ៌កន្លងមក គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំរបស់រាជរដ្ឋាភិបាល និងការគាំទ្រមិនងាករេរបស់ប្រជាជនកម្ពុជា ។ ការរួបរួមគ្នានេះ ជាកត្តាសំខាន់ក្នុងការធានាថា កម្ពុជានៅតែដើរលើមាគ៌ានៃការរីកចម្រើនរបស់ខ្លួន ។
សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការសម្របខ្លួន និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ខណៈពេលដែលរក្សាបាននូវចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគត គឺគួរអោយសរសើរ ។ វាឆ្លុះបញ្ចាំងពីការដឹកនាំដែលមិនត្រឹមតែមានប្រតិកម្មវិជ្ជមានប៉ុណ្ណោះ ប៉ុន្តែថែមទាំងសកម្មក្នុងការការពារផលប្រយោជន៍ប្រទេសជាតិផងដែរ។ តុល្យភាពរវាងភាពធន់ទេ និងមហិច្ឆតានេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងស្ថិរភាពរបស់កម្ពុជា។
នៅលើគោលនយោបាយសេដ្ឋកិច្ចវិញក្រោម ការដឹកនាំរបស់ឈា.មថ្មី កម្ពុជាបានកំពុងតែឈរនៅលើស្ថានភាពវិជ្ជមានដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណជា ៦ភាគរយ ហើយអាចទាក់ទាញវិនិយោគថ្មីៗសរុបប្រមានជា ជាង៣០០គម្រោងដែលមានទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើនឡើងរហូតដល់ទៅ ២២០ភាគរយឯណោះ ហើយរំពឹងថានឹងអាចបង្កើនការទាក់ទាញអ្នកវិនិយោគមកពីកូរ៉េខាងត្បូង ជប៉ុន បារាំង ស្វីស អូស្ត្រាលី អេស្ប៉ាញ អាល្លឺម៉ង់ នឹងចិនជាដើមបន្ថែមទៀត ។
មកវិញទាំងនេះគឺជាសមិទ្ធផលនៃសម្មតិកម្មកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយឈា.មថ្មីរបស់គណបក្សប្រជាជនកម្ពុជា ។ ក្រុមអ្នកដឹកនាំវ័យក្មេង បានបង្ហាញនូវភាពភាពធន់ទាំងក្នុង និងក្រៅ ដែលបង្ហាញនូវភាពលេចធ្លោរដែលជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាពរបស់រដ្ឋបាលថ្មីនៃប្រទេសកម្ពុជា ។ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះគោលនយោបាយប្រកបដោយមហិច្ឆតា មើលឃើញច្បាស់ គួបផ្សំនឹងសមត្ថភាពទប់ទល់ និងជម្នះទុក្ខលំបាកផ្តល់ផលល្អសម្រាប់អនាគតរបស់កម្ពុជា ប៉ុន្តែសូមកុំភ្លេច ថ្ងៃនេះមិនអី ថ្ងៃស្អែក គឺពិបាកនឹងធ្វើការព្យាករណ៍ណាស់ ។ វិថីនៃនយោបាយ និងការដឹកនាំប្រហែលជានឹងបន្តទៅមុខ ក្រោមស្រមោលខ្មៅនៃការឆ្លៀតឱកាស ហើយឲ្យតែប្រហែសស្រមោលខ្មៅនឹងបង្កើតស្ថានភាពឡប់ឡែរគ្រោះថ្នាក់បាន ប៉ុន្តែបើរាជរដ្ឋាភិបាលបន្តរក្សាយ័ន្តនៃយុត្តិធម៌សង្គម និងលុបបំបាត់គម្លាតសេដ្ឋកិច្ច ហើយពលរដ្ឋនៅតែបន្តមានជីវភាពប្រសើរនោះ យ័ន្តនេះនឹងបន្តទប់ទល់ស្រមោលខ្មៅដែលបន្តអន្ទងតាមប្រាណបានជានិច្ច ។
ក្នុងឆាកអន្តរជាតិ កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងជំហរជាសាកលរបស់កម្ពុជា និងជាអ្នកតស៊ូមតិចំពោះអធិបតេយ្យភាពរបស់ខ្លួន បានចាត់ទុកប្រទេសជាតិជាសមាជិកប្រកបដោយការគោរព និងសកម្មនៃសហគមន៍ពិភពលោក។ នៅពេលដែលប្រទេសកម្ពុជាបន្តនៅលើមាគ៌ានេះ មូលដ្ឋានគ្រឹះដែលបានដាក់កាលពីឆ្នាំមុននឹងរួមចំណែកដល់អនាគតដ៏រុងរឿង និងស្ថិរភាពសម្រាប់ជាតិ និងប្រជាជនរបស់ខ្លួន៕
ចែករំលែកព័តមាននេះ